បេក្ខភាពត្រៀមប្រកួតបវរកញ្ញា ៥រូបដែលធ្លាប់មានបទពិសោធន៍ប្រកួតច្រើនដង

មិនខុសពីឆ្នាំមុនៗប៉ុន្មានឡើយ ឆ្នាំនេះមានកម្មវិធីប្រកួតបវរកញ្ញាថ្នាក់ជាតិជាច្រើនបានកំពុងរៀបចំឡើង ដើម្បីចម្រាញ់យកបវរកញ្ញាជើងខ្លាំងតំណាងជាតិកម្ពុជាចេញទៅប្រកួតនៅអន្តរជាតិ។ ពេលនេះកម្មវិធីដែលអ្នកគាំទ្រកំពុងផ្តោតការចាប់អារម្មណ៍លើមានដូចជា Miss Universe Cambodia 2023, Miss Grand Cambodia 2023និង Miss Cambodia 2023 ព្រោះសុទ្ធជាកម្មវិធីបវរកញ្ញាលំដាប់ៗ និងមានអ្នកដាក់ពាក្យចូលរួមប្រកួតច្រើន។ 

តាមដែលបានឃើញ បេក្ខភាពដែលបានដាក់ពាក្យប្រកួតបវរកញ្ញាឆ្នាំនេះសុទ្ធសឹងជាស្រីស្អាត មានរូបឆោមស្រស់សោភា និងមានចំណេះដឹងខ្ពស់ថែមទៀតផង។ ជាក់ស្តែង តាមកម្មវិធីប្រកួតនីមួយៗគេកត់សម្គាល់ឃើញថា មានបេក្ខភាពដែលធ្លាប់មានបទពិសោធន៍ប្រកួតបវរកញ្ញាច្រើនដងមកហើយត្រឡប់មកដណ្តើមមកុដម្ដងទៀតក្នុងឆ្នាំនេះ។ ខាងក្រោមជាបេក្ខភាពត្រៀមប្រកួតបវរកញ្ញា ៥រូប ដែលធ្លាប់មានបទពិសោធន៍ប្រកួតច្រើនដង៖

កញ្ញា ចន សុទីម៉ា

មានបទពិសោធន៍ធ្លាប់ចូលរួមប្រកួតកម្មវិធីបវរកញ្ញាក្នុងស្រុក និងអន្តរជាតិជាច្រើនដូចជា៖​​

  • ​Miss Grand Cambodia 2017 (ជាប់ចំណាត់ថ្នាក់ 2nd Runner Up)
  • Miss Universe Cambodia 2019​ (ជាប់ចំណាត់ថ្នាក់ 2nd Runner Up)​
  • តំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Tourism International 2019 នៅ​ប្រទេស​ម៉ាឡេស៊ី (ជាប់ចំណាត់ថ្នាក់ 4th Runner Up) និង​​ជា​ជយលាភី​​ Miss Dreaming Girl of the year 2019-2020
  • បច្ចុប្បន្ន ចន សុទីម៉ា ជាបេក្ខភាពត្រៀមប្រកួត Miss Universe Cambodia 2023៕

កញ្ញា អ៊ិន លក្ខិណា

បវរកញ្ញាមានហ្វេនគាំទ្រច្រើនរូបនេះ ក៏មានបទពិសោធន៍ធ្លាប់ចូលរួមប្រកួតកម្មវិធីបវរកញ្ញាក្នុងស្រុក និងអន្តរជាតិជាច្រើនដូចជា៖​​

  • Miss Universe Cambodia 2019 (មិនជាប់ចំណាត់ថ្នាក់)
  • Miss World Cambodia 2019 (ជាប់ចំណាត់ថ្នាក់ 1st Runner up តែមិនបានចេញទៅប្រកួតក្រៅប្រទេស)
  • Miss Grand Cambodia 2021 (ជាប់ចំណាត់ថ្នាក់ 1st Runner up) 
  • តំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Supranational 2022 នៅប្រទេសប៉ូឡូញ (មិនជាប់ចំណាត់ថ្នាក់)
  • បច្ចុប្បន្ន អ៊ិន លក្ខិណា ជាបេក្ខភាពកំពុងប្រកួត Miss Grand Cambodia 2023។

កញ្ញា សួន ពិសី

បវរកញ្ញាសម្បុរស្រអែមស្រស់រូបនេះ ធ្លាប់ឆ្លងកាត់ឆាកប្រកួតច្រើនមកហើយទាំងក្នុងស្រុក និងអន្តរជាតិជាច្រើនដូចជា៖ 

  • Miss Grand Cambodia 2020 (ជាប់ចំណាត់ថា្នក់ Top 10)
  • Miss Universe Cambodia 2020 (ជាប់ចំណាត់ថ្នាក់ 4th Runner Up)
  • តំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Tourism International 2020/2021 (មិនជាប់ចំណាត់ថ្នាក់)
  • តំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Global Asian 2023 (ជាប់ចំណាត់ថ្នាក់ 1st Runner up)
  • បច្ចុប្បន្ន សួន ពិសី ជាបេក្ខភាពកំពុងប្រកួត Miss Cambodia 2023។

កញ្ញា ភឹម ស្រីនោ

កូនកាត់ខ្មែរ-ថៃរូបនេះ ត្រូវគេដឹងថាធ្លាប់មានបទពិសោធន៍ចូលប្រកួតកម្មវិធីបវរកញ្ញាថ្នាក់ជាតិ៣លើកមកហើយ រួមមាន៖

  • Miss world Cambodia 2018 ទទួលបានTop 15
  • Miss world Cambodia 2021 ទទួលបានTop 10
  • បច្ចុប្បន្ន ភឹម ស្រីនោ ជាបេក្ខភាពកំពុងប្រកួត Miss Grand Cambodia 2023។

កញ្ញា ចាន់ណា ពិសី

បវរកញ្ញារូបស្រស់នេះ ក៏ធ្លាប់ចូលរួមប្រកួតកម្មវិធីសម្រស់ថា្នក់ជាតិមកច្រើនហើយដែល រួមមាន៖ 

  • Miss Grand Cambodia 2022 (មិនជាប់ចំណាត់ថ្នាក់)
  • Miss Aura Cambodia 2023 (មិនជាប់ចំណាត់ថ្នាក់)
  • បច្ចុប្បន្ន ចាន់ណា ពិសី ជាបេក្ខភាពត្រៀមប្រកួត Miss Universe Cambodia 2023៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ