តួស្រីរឿង The Great Wall ត្រូវគេពិន័យប្រាក់ខ្ទង់លានដុល្លារក្រោយធ្វើអ្នកតំណាងផលិតផលប៉ះពាល់សុខភាព

ពិតជារឿងដ៏គួរ​​ឱ្យភ្ញាក់ផ្អើលសម្រាប់មហាជន ក៏ដូចជាអ្នកគាំទ្រផ្ទាល់របស់តួឯកស្រីរឿង The Great Wall គឺតារាស្រី Jing Tian ដោយសារតែរូបនាងត្រូវរដ្ឋាភិបាលប្រកាសផាកពិន័យប្រាក់យ៉ាងច្រើនខ្ទង់លានដុល្លារក្រោយនាងធ្វើជាអ្នកតំណាងឱ្យផលិតផលអាហារដែលប៉ះពាល់ដល់សុខភាព។

បើតាមសារព័ត៌មានរបស់ប្រទេសចិន Sohu  បានឱ្យដឹងថា តារាស្រីរូបនេះបានចុះកុងត្រាធ្វើជាអ្នកតំណាងម៉ាកអាហារដែលមានឈ្មោះថា Infinite Free។ ម៉ាកអាហារនោះដែលជាប្រភេទអាហារម្យ៉ាងដែលជួយសម្រកទម្ងន់ ក្នុងការរៀបរាប់ និងផ្សព្វផ្សាយបានលើកឡើងពីអត្ថប្រយោជន៍ដ៏ច្រើនក្រាស់ក្រែលដូចជាកាត់ជាតិខ្លាញ់បានល្អ មិនឡើងទម្ងន់ ថែមទាំងស្រូបយកជាតិស្ករចេញពីរាងកាយទៀតផង។

បើតាមការពិសោធaពីមន្ដ្រីជំនាញខាងអាហារ និងសុខភាព បានលើកឡើងថាផលិតផលនេះគឺមិនមានប្រសិទ្ធភាពខ្លាំងដូចដែលបានផ្សព្វផ្សាយឡើយ ថែមទាំងគ្មានអត្ថប្រយោជន៍អ្វីទាំងអស់សម្រាប់សុខភាព។ មិនតែប៉ុណ្ណោះ គ្មានប្រភពច្បាស់លាស់អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀត។ ដូច្នេះវាពិតជាគ្រោះថ្នាក់ដែលបណ្ដោយឱ្យមានលក់លើទីផ្សារ។

ដើម្បីជាការព្រមានរដ្ឋាភិបាលក៏សម្រេចចិត្តផាកពិន័យតារាស្រី JingTian ប្រមាណជា ៧ លានយ៉ន់ គិតជាដុល្លារជិត ២ លាន និងផាកពិន័យក្រុមហ៊ុនអាហារនោះប្រមាណជា ៤ លានយ័នប្រហែល ៦០ ម៉ឺនដុល្លារអាមេរិក។

ពាក់ព័ន្ធនឹងរឿងនេះដែរ តារាស្រី Jing Tian ក៏បានចេញសំបុត្រសុំទោសជាសាធារណៈ និងបានទទួលកំហុសថានាងមិនបានពិនិត្យឱ្យបានត្រឹមត្រូវមុនសម្រេចចិត្តចុះកុងត្រា។ បន្ថែមពីនេះ នាងនឹងប្រយ័ត្នឱ្យបានច្រើនជាងមុននាពេលអនាគតមុនចុះកុងត្រាធ្វើជាអ្នកតំណាងផលិតផលផ្សេងៗ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Park Jin-young ប្រកាសលាលែងពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន JYP ដើម្បីពង្រឹងការងារច្នៃប្រតិដ្ឋ

ស្ថាបនិកក្រុមហ៊ុន JYP Entertainment លោក Park Jin-young  នឹងបញ្ចប់តួនាទីក្រុមប្រឹក្សាភិបាលនៃផលិតកម្ម JYP នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីការកាន់កាប់តំណែងអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាម

Jennie នៅតែជាបុគ្គលលេចធ្លោក្នុងកម្មវិធី Chanel ជាមួយ Fashion ថ្មីប្លែកភ្នែក

តារាចម្រៀងលំដាប់ពិភពលោក Jennie បានអង្រួនកម្មវិធីបង្ហាញម៉ូដ Chanel Fall 2026 Ready-to-Wear Show នៅទីក្រុងប៉ារីស។ នាងបានជ្រើសរើសសម្លៀកបំពាក់បែបទំនើបដែលខុសប្លែកពីឈុត Tweed បុរាណ។

ភ្ញាក់ផ្អើលពេញ K-pop! Heesung សមាជិក Enhypen ប្រកាសចេញពីក្រុម ដើម្បីបន្តអាជីពជាសិល្បករទោល

ភ្នាក់ងារ Belift Lab បានប្រកាសជាផ្លូវការនូវការចាកចេញរបស់ Heeseung ពីក្រុម Enhypen បន្ទាប់ពីមានការពិភាក្សាយ៉ាងដិតដល់អំពីទិសដៅអនាគត និងគោលដៅតន្ត្រីរបស់សមាជិករូបនេះ។ តាមសេចក្តី

ឱកាសបញ្ចេញស្នាដៃ! កម្មវិធីប្រកួតតែងនិពន្ធបទចម្រៀង និងកំណាព្យ ថ្វាយសម្តេចម៉ែ ក្នុងឱកាសគម្រប់ខួប ៩០ ព្រះវស្សា

សហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅក្រសួងព្រះបរមរាជវាំង ចូលរួមសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំកម្មវិធីប្រកួតតែងនិពន្ធបទចម្រៀង និង

ប៉ុន្មានថ្ងៃមកនេះ Sydney Marith បង្ហាញខ្លួនជាមួយឈុតស្អាតៗ និងប្លែកមិនជាន់ម៉ូដគ្នាឡើយ

ក្នុង​នាម​ជា​បេក្ខនារី​ម្ចាស់​ផ្ទះ Sydney Marith តែងតែ​បង្ហាញ​ឲ្យ​បវរកញ្ញា​ភព​ផែនដី​ដែល​មកពី​បរទេស​ឃើញ​យ៉ាង​ច្បាស់​ពី​កម្ពុជា ថា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​មិន​ថា​ការ​រៀបចំ​ខ្លួន សម្លៀកបំពាក់ និង​សម្ភារ​ចាំបាច់ ដើម្បី​

ក្រសួងវប្បធម៌ហាមដាច់ខាត ចំពោះការថតរូបភាព ឬវីដេអូមិនសមរម្យនៅរមណីយដ្ឋានអង្គរ

ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​អំពាវនាវ​លើ​ការ​ថត​រូបភាព ក៏​ដូច​ជា​វីដេអូ​ផ្សព្វផ្សាយ​នា​នា ក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​ន័យ​នេះ សំដៅ​ដល់​ការ​បញ្ចេញ​សកម្មភាព​ឆ្គាំឆ្គង មិន​សម​ស្រប ឬ​ការ​ប្រមូលផ្ដុំ​ដែល​បង្ក​

មុន BTS ត្រលប់មកដណ្តើមបល្ល័ង្ក វិស័យ K-pop បានបំបែកកំណត់ត្រាដ៏អស្ចារ្យអ្វីខ្លះ?

ខណៈដែលសមាជិកទាំង ៧ រូបរបស់ BTS អវត្តមានរយៈពេល ៣ ឆ្នាំដើម្បីបំពេញកាតព្វកិច្ចយោធា វិស័យ K-pop មិនបាននៅស្ងៀមឡើយ។ ក្រុមល្បីៗដូចជា Blackpink, Seventeen និង Stray Kids បានដើរតាមគន្លងសកលដែល BTS

ប្អូនជីដូនមួយទាំង២របស់ព្រះនាង ជេនណា ទទួលបានមេដាយមាសលើការប្រកួត កីឡាជឺជីតស៊ូ ជើងឯកថ្នាក់ជាតិ

ចូលរួមអបអរសាទរ ប្អូន​ជីដូន​មួយ​ទាំង​២​ព្រះ​អង្គ​របស់​ព្រះ​នាង នរោត្ត ជេនណា គឺ​អ្នក​អង្គ​ម្ចាស់ នរោត្តម ច័ក្រាមុន្នី និង​អ្នក​អង្គ​ម្ចាស់ នរោត្តម ពង្សច័ក្រី បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី អម​ដោយ​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​

ឧស្សាហកម្ម «រឿងភាគខ្នាតខ្លី» របស់ចិន ក្លាយជាទីពឹងរបស់និស្សិតចប់ថ្មី ខណៈវិស័យការងារកាន់តែចង្អៀត

ឧស្សាហកម្មរឿងភាគខ្លីៗរបស់ប្រទេសចិន កំពុងមានប្រជាប្រិយភាពប្រជែងជាមួយភាពយន្តខ្នាតធំ ហើយភាពជោគជ័យនេះបាននាំមកនូវឱកាសការងារដល់និស្សិតបញ្ចប់ការសិក្សាថ្មី និងអ្នកអត់ការងារធ្វើ។ នេះបើផ្អែក

មុននឹងខឹង ឬសន្និដ្ឋាន មកដឹងពីមូលហេតុពិតដែលធ្វើឱ្យ ARMY ក្លាយជាខែលការពារដ៏រឹងមាំបំផុតរបស់ BTS

ARMY ជាក្រុមអ្នកគាំទ្រ BTS ដែលចាប់ផ្ដើមពីក្រុមមនុស្សតែប៉ុន្មាននាក់រហូតដល់ក្លាយក្រុមអ្នកគាំទ្រលំដាប់លេខមួយលើពិភពលោក។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)