កាន់តែតឹងតែង! តារាសម្ដែងចិនអាចនឹងលែងមានសិទ្ធិប្រើឈ្មោះជាភាសាអង់គ្លេស

មួយរយៈចុងក្រោយនេះ ខាងរដ្ឋាភិបាលចិន និងសមាគមន៍ទូរទស្សន៍វិទ្យុជាតិបន្ដចេញច្បាប់ជាបន្ដបន្ទាប់ដើម្បីរឹតបន្ដឹងតារាសម្ដែង និងតារាចម្រៀងក្នុងសិល្បៈរបស់ខ្លួន ដោយថ្មីៗ នេះ ក៏បានចេញច្បាប់មួយចំនួនទាក់ទិននឹងការផលិតរឿងភាគ ឬខ្សែភាពយន្ដនានា​ដូចជា មិនត្រូវផលិតរឿងបែបស្រមើស្រមៃឬកុហកជ្រុលពេកនោះទេ យ៉ាងហោចណាស់ក៏ត្រូវមានភាពជាក់ស្ដែងដូចការពិតពី ៦០ ទៅ ៧០ ភាគរយដែរ។

មួយវិញទៀត ប្រសិនបើផលិតរឿងបែបបុរាណដាច់ខាតត្រូវដាក់សម័យកាលឱ្យបានច្បាស់លាស់ចៀសវាងធ្វើបន្លំៗ ដូចរឿងភាគមុនៗ។ ជាពិសេសសម្លៀកបំពាក់ចិនបុរាណក្នុងរឿងមិនត្រូវកែច្នៃជ្រុលពេករហូតមើលលែងស្គាល់ថាជាសម្លៀកបំពាក់របស់ចិនឡើយ និងចៀសវាងកាត់ឈុតណាដែលមើលទៅស្រដៀងបរទេស ឬជប៉ុន ខណៈរឿងភាគប្រសិនបើដាក់ឱ្យត្រួតពិនិត្យលើសចាប់ពី ៣ ដងនៅតែមិនទាន់បានលិខិតអនុញ្ញាតឱ្យចាក់ផ្សាយ រឿងនោះនឹងត្រូវហាមឱ្យចេញផ្សាយតែម្ដង។

មិនតែប៉ុណ្ណោះ នៅច្បាប់ផ្សេងៗ ជាច្រើនទៀតដែលធ្វើឱ្យក្រុមអ្នកផលិតកុន ឬរឿងភាគឃើញហើយឈឺក្បាលខ្លាំង ដោយសារតែកាន់តែតឹងរឹងខ្លាំង និងពិបាកក្នុងការផលិតរឿងដែលមានគុណភាពបើត្រូវដើរតាមច្បាប់ដែលបានចេញ។ មិនទាន់ចប់រឿង ប៉ុន្មានថ្ងៃចុងក្រោយនេះបើយោងតាមសារព័ត៌មាន Sina របស់ប្រទេសចិន តារាក្នុងសិល្បៈអាចនឹងលែងមានឱកាសបានប្រើទាំងឈ្មោះជាភាសាអង់គ្លេសទៀតផង។

យោងតាមលោក Wang HaiLin ដែលជាអ្នកនិពន្ធរឿងល្បីម្នាក់ក្នុងប្រទេសចិន បានលើកឡើងថាឥឡូវសូម្បីតែឈ្មោះ​ជាភាសាអង់គ្លេសក៏តារាក្នុងប្រទេសចិនគ្មានសិទ្ធិក្នុងការប្រើដែរ។ រីឯតារាស្រី Angelababy ក៏លែងអាចហៅខ្លួន​ឯងដូចពីមុនដែរ នាងត្រូវប្រើឈ្មោះដើម YangYing វិញ និងតារាស្រី La Mu YangZi ក៏ត្រូវប្ដូរទៅឈ្មោះដើមដូចគ្នា។ និយាយរួមគឺឈ្មោះជាភាសាអង់គ្លេស ឬបរទេស មិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់ទៀតឡើយសម្រាប់តារាចិន។

ថ្វីបើមិនទាន់មានការប្រកាសជាផ្លូវការពីខាងសមាគមន៍ទូរទស្សន៍វិទ្យុជាតិប៉ុន្ដែជាក់ស្ដែង ថ្មីៗដែរ តារាស្រី La Mu YangZi ក៏បានប្រកាសថាខ្លួននឹងប្ដូរមកឈ្មោះដើមវិញ Li Jia Qi ដែលជាហេតុធ្វើឱ្យរឿងនេះកាន់តែក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម។ មែនទែនទៅ ដោយសារតែតារាចិនល្បីៗជាច្រើនសុទ្ធតែមានឈ្មោះជាភាសាអង់គ្លេសទាំងអស់ដូចជា Zanilia Zhao (Zhao LiYing), Tiffany Tang (TangYan), Crystal Liu (Liu YiFei), Esther Yu ( Yu ShuXin), Sean Xiao (Xiao Zhan), Dylan Wang (Wang HeDi), Arthur Chen (Chen FeiYu), Leo Luo (Luo Yunxi), Leo Wu (Wu Lei) និងផ្សេងៗទៀត។ បើដូច្នេះមែន ពួកគេនឹងលែងមានសិទ្ធិប្រើឈ្មោះជាភាសាអង់គ្លេសទៀតហើយ។

គួររំលឹកដែរថា ក្រៅពីរឿងរ៉ាវហាមមិន​ឱ្យប្រើឈ្មោះជាភាសាអង់គ្លេស តារាចិនធ្លាប់ត្រូវរដ្ឋាភិបាលចិនហាមឃាត់មិនឱ្យមានសញ្ជាតិពីរឡើយ ក្នុងករណីតារាណាមានសញ្ជាតិពីរត្រូវបោះបង់ចោលមួយ។ ជាក់ស្ដែងដូចជាតារាសម្ដែងល្បីៗ  Liu YiFei, Chen FeiYu, Jet Li សុទ្ធតែត្រូវបោះបង់សញ្ជាតិអាមេរិកចោល និងតារាផ្សេងៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០