ឆាយ នីតា ថាក្រោយកែកុនតិចតួច ទើបធ្វើឲ្យនាងកាន់តែ​ស្អាតប្លែកជាងមុន

តារាសម្តែងរូបស្រស់ ឆាយ នីតា បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតពណ៌ខ្មៅ ក្នុងពិធីសម្ភោធរឿង «ហ្វូតូកូពី/Photocopy» កាលពីសប្តាហ៍កន្លងទៅ។ ក្នុងរឿងនេះ នាងសម្តែងជាតួអង្គគ្រូបង្រៀនម្នាក់ដែលស្រគត់ស្រគំ ស្លូតបូត សុភាពរាបសារ ខុសប្លែកពីរឿងផ្សេងៗដែលនាងធ្លាប់សម្តែងកន្លងមក។ ក្នុងនោះ នីតា បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីបទពិសោធន៍ក្នុងការសម្តែងរឿងរន្ធត់នេះផងដែរ។

គួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន បង្ហាញខ្លួនលើកនេះ កញ្ញា ឆាយ នីតា មើលទៅស្រស់ស្អាតប្លែកជាងមុនឆ្ងាយណាស់ បើធៀប និងកាលពីប៉ុន្មានឆ្នាំមុន។ និយាយដល់ចំណុចនេះ នីតា មិនបដិសេធឡើយ គឺនាងទទួលស្គាល់ថា ខ្លួននាងពិតជាបានផ្លាស់ប្តូរសម្រស់ច្រើនមែន។

តារាស្រីរូបនេះ លើកឡើងថា នាងបានថែមថយចំណុចខ្វះខាតតិចតួចលើផ្ទៃមុខ ឧស្សាហ៍ទៅម៉ាស្សាមុខនៅគ្លីនិក ឬក៏ធ្វើនេះធ្វើនោះដែលជួយលើកសម្រស់របស់យើង។ ប៉ុន្តែ សម្រាប់រូបរាង ដងខ្លួនគឺនាងមិនបានកែកុននោះទេ តែនាងអាចស្រកគីឡូមកស្វែលវិញបានដោយសារនាងព្យាយាមផឹកទឹកច្រើន កាត់បន្ថយការញ៉ាំអាហារ និងហាត់ប្រាណ​​ខ្លះៗដែរ។ បើទោះបីជាពេលនេះរូបសម្រស់របស់ ឆាយ នីតា មើលទៅស្រស់ស្អាតផូរផង់ជាងមុនក៏ពិតមែន តែតម្លៃខ្លួននាងនៅដដែល ដោយនាងមិនប្រកាន់ខ្លួន និងទទួលការងារសិល្បៈដូចពីមុន។

គួររំលឹកផងដែរថា តារាសម្តែងរូបស្រស់​ ឆាយ នីតា បានបាត់មុខពីការងារសិល្បៈកាលពីប៉ុន្មានឆ្នាំមុន ពេលដែលកេរ្តិ៍ឈ្មោះនាងកំពុងល្បីល្បាញតាមរយៈការថតរឿងដុំ-ភាគ។ ការបាត់មុខនេះ ត្រូវសាមីខ្លួនឱ្យដឹងថា ព្រោះនាងឡើងគីឡូធាត់ខ្លាំ​ងទើបមិនហ៊ានទទួលការងារសិល្បៈ ទើបពេលនាងសម្រកគីឡូបានជោគជ័យ និងកែកុនចំណុចខ្វះ​ខាត​ឱ្យ​ស្រស់ស្អាតហើយ ទើបត្រឡប់មកសម្រុកវិស័យភាពយន្តវិញ។

ក្រោយកែសម្ផស្សលើសម្រស់រួចមក ឆាយ នីតា មើលទៅមានយីអ៊ុន និងហុងស៊ុយខ្លាំង ដោយត្រូវផលិតកម្មក្នុងស្រុក ហៅឱ្យថតរឿងបន្តបន្ទាប់។ តួយ៉ាង ពេលនេះ ស្នាដៃរឿង «ហ្វូតូកូពី/Photocopy» កំពុងតែចាក់បញ្ចាំងតាមរោងភាពយន្ត និងកំពុងថតរឿង «ហេតុអីជាពួកយើង» របស់ភីអិនអិន និងការងារផ្សេងៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ