ឈើរី មីន រៀនជំនាញសិល្បៈដ៏ពេញនិយមថែមមួយទៀត ក្រោយឈ្នះពានពីការដើរម៉ូដអន្តរជាតិ

មិនខុសពីតារាម៉ូដែលរៀមច្បង កុមារី ឈើរី មីន ដែលសព្វថ្ងៃជាតារាម៉ូដែល និងជាតារាសម្តែងម្នាក់ ក៏បានឈ្នះពានរង្វាន់ពិសេសមួយលើការដើរបង្ហាញម៉ូដ​ល្អ ក្នុងកម្មវិធី​ Vietnam International Junior Fashion Week នៅ​សារមន្ទីរ​​ក្រុង​ហាណូយ ប្រទេសវៀតណាម។

កូនកាត់ខ្មែរ-អាល្លឺម៉ង់រូបនេះ បង្ហាញអារម្មណ៍រំភើប និងមានមោទនភាពជាខ្លាំងណាស់ដែលបានដើរបង្ហាញម៉ូដ Collection ថ្មីរបស់ប្រេន KALKIN លើឆាកអន្តរជាតិឱ្យភ្ញៀវអន្តរជាតិបានទស្សនា ហើយពេលដើរចប់ ភ្ញៀវចូលរួមបានទះដៃអបអរសាទរម៉ូដែលកម្ពុជា​គ្រប់ៗគ្នា។ ឈើរី រំលឹកឱ្យដឹងថា នាងជួបផលលំបាកច្រើនដែរសម្រាប់ការដើរម៉ូដនៅអន្តរជាតិលើកដំបូងនោះ ដោយសាររ៉ូបមានទម្ងន់ធ្ងន់ ហើយពិបាកក្នុងការប្រើប្រាស់ភាសា ប៉ុន្តែវាមិនមែនជាឧបសគ្គធំសម្រាប់នាងឡើយ ព្រោះនាងអត់ធ្មត់ជម្នះរហូតទទួលបានជោគជ័យជាផ្លែផ្កា។

បន្ទាប់ពីសម្រេចក្តីសុបិនដ៏ធំនេះ តារាម៉ូដែលខ្លួនតូចមហិច្ឆតាធំ បង្ហើបឱ្យដឹងថា នាងនៅមានបំណងប្រាថ្នាធំៗជាច្រើនទៀត ដូចជា ចង់ក្លាយជាបវរកញ្ញាតំណាងប្រទេស និងចង់ក្លាយជាតារាចម្រៀងមានឈ្មោះបោះសំឡេង ពោលគឺនាងចង់ក្លាយជាសិល្បករខ្មែរម្នាក់ដែលមានឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា។

ក្រោយឈ្នះពានការដើរបង្ហាញម៉ូដបានល្អពីឆាកអន្តរជាតិ កុមារី​ ឈើរី មីន ត្រឡប់ធ្វើការងារសិល្បៈធម្មតា និងបន្តការសិក្សារបស់នាងឡើងវិញ បន្ទាប់ពីឈប់សម្រាកមួយរយៈពេល។ កុមារីដ៏ក្លាហានរូបនេះ ក៏ឆ្លៀតពេលរៀនជំនាញសិល្បៈថ្មីមួយទៀត គឺការរាំ ដោយពេលនេះនាងយល់ច្បាស់ពីមូលដ្ឋានគ្រឹះនៃក្បាច់រាំ និងអាចរាំ​ចង្វាក់ K-pop បានខ្លះៗហើយ តែក៏ត្រូវបន្តការសិក្សាបន្ថែមទៀតដែរ ដើម្បីឱ្យស្ទាត់ជំនាញជាងនេះ។ ឈើរី សប្បាយចិត្តទទួលរៀនជំនាញសិល្បៈផ្សេងៗដែលអ្នកម្តាយរៀបចំឱ្យ ព្រោះគ្រប់ជំនាញសុទ្ធតែល្អសម្រាប់អនាគតរបស់នាង។

សូមជម្រាបថា ឆ្នាំនេះកុមារី ​មីន ឈើរី មានអាយុ ៩ ឆ្នាំ នាងជាកូនកាត់ខ្មែរ-អាល្លឺម៉ង់ (ម្តាយខ្មែរ ឪពុកអាល្លឺម៉ង់)។ សព្វថ្ងៃកុមារីរូបនេះ ជាតារាម៉ូដែល​ ដែលអាចដើរបង្ហាញម៉ូដបានយ៉ាងស្ទាត់ជំនាញ ថែមទាំងមានសមត្ថភាពសម្តែងបានល្អទៀតផង ដោយកន្លងមកនាងបានបង្ហាញវត្តមានក្នុងរឿងដុំ-ភាគជាច្រើនមកហើយ។ ក្រៅពីនោះ នាងក៏ច្រៀង-រាំ និងទទួលថតស្ប៉តពាណិជ្ជកម្ម ថតភាពយន្ត និងការងារផ្សព្វផ្សាយផ្សេងៗតាមដែលគេទាក់ទងមក។ ឆាប់ៗនេះលោកអ្នកនឹងបានទស្សនាស្នាដៃរឿងថ្មីមួយដែល ឈើរី បានចូលរួមសម្តែងផងដែរ។

កូនកាត់ខ្មែរ-អាល្លឺម៉ង់រូបនេះសង្ឃឹមថា ថ្ងៃណាមួយនាងនឹងមានឱកាសដើរម៉ូដលើឆាកអន្តរជាតិម្តងទៀត ដើម្បីជាមុខមាត់សម្រាប់ប្រទេសកម្ពុជាយើង។ ចំណែក ការប្រកួតបវរកញ្ញាក៏នាងគ្រោងនឹងប្រកួតម្តងទៀតដែល តែមិនទាន់អាចកំណត់ពេលវេលាជាក់លាក់បានឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen