ព្រឹត្តិការណ៍ Kawaii Con 2023 បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ នៅថ្ងៃទី ១០, ១១ និង ១២ ខែវិច្ឆិកា កន្លងទៅ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ដោយមានការចូលរួមគាំទ្រពីមហាជននៅកម្ពុជាយ៉ាងខ្លាំងក្លា។ ក្នុងនោះ Lotus Dance Studio ជាស្ទូឌីយោបង្រៀន និងបណ្តុះបណ្តាលផ្នែកសិល្បៈពហុជំនាញ ព្រមទាំងឥរិយាបថក៏បានចូលរួមព្រឹត្តិការណ៍នេះដូចគ្នា ថែមទាំងបាននាំសិស្សហាត់រៀននៅទីនេះទៅបង្ហាញសមត្ថភាពសិល្បៈលើវេទិកាដ៏ធំនេះទៀតផង។

សិស្សានុសិស្សក្មេងៗរបស់ Lotus Dance Studio ពិតជាក្លាហានក្នុងការឡើងសម្តែងទេពកោសល្យសិល្បៈច្រើនប្រភេទផ្សេងគ្នា ពិសេសគឺ ម៉ូដែលតូចគួរឱ្យស្រលាញ់ ជា អមរាសូហ្វី និង អែលសា លីន តែម្តង ដោយ អមរាសូហ្វី បានស្រែកច្រៀងចម្រៀងជាភាសាអង់គ្លេសយ៉ាងពីរោះរណ្តំ ខណៈដែល អែលសា បានឡើងសម្តែងព្យាណូ បកស្រាយចម្រៀង អមដោយការរាំដ៏រស់រវើកនៅចំពោះមុខទស្សនិកជន។ មិនតែប៉ុណ្ណោះ ម៉ូដែលតូចច្រឡឹងពីររូបនេះ បានបង្ហាញសមត្ថភាពដើរបង្ហាញម៉ូដយ៉ាងស្ទាត់ជំនាញរួមជាមួយមិត្តភ័ក្តទៀតផង។





ម្ចាស់មកុដ Little Miss Cambodia 2023 ជា អមរាសូហ្វី និង 1st Runner up Mini Miss Cambodia 2023 អែលសា លីន ធ្វើឱ្យមហាជនស្ងប់ស្ងែងជាខ្លាំង និងទទួលបានសំឡេងទះដៃយ៉ាងកងរំពងពីមហាជនដែលចូលរួមទស្សនាផ្ទាល់ បន្ទាប់ពីឃើញទេពកោសល្យសិល្បៈ និងភាពក្លាហានរបស់ប្អូនៗកុមារទាំងពីររូប។
មហាជនក៏បានលើកសរសើរពីសមត្ថភាពសិល្បៈរបស់ប្អូនៗកុមារក្រោមការបណ្តុះបណ្តាលរបស់ Lotus Dance Studio ដែលបានបង្ហាត់បង្រៀនពួកគេឱ្យមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពទាំងវ័យក្មេង ដែលនេះជាចំនុចវិជ្ជមានឆ្ពោះទៅការកសាងសមត្ថភាពក្នុងថ្ងៃអនាគត៕























Account
Security
Favourite Content