ជា សោភា តួអង្គ ពិសី ក្នុងរឿង «ភ្លើងឆេះក្លឹបក្រោមដី» ជាលំដាប់រងទី១ ធីតាឯកសង្ក្រាន្តរដូវកាលទី៣

ធីតា​ឯក​សង្ក្រាន្ត​រដូវកាលទី៣ ពាក់ស្លាកលខ ០០៥ ​កញ្ញា ជា សោភា គឺ​​ជា​ជយលាភី​លំដាប់​រង​ទី​១ ហើយ​បច្ចុប្បន្ន​កំពុង​តែ​សាយភាយ​ឈ្មោះ​តាម​រយៈ​តួអង្គ ពិសី ក្នុង​រឿង «ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី»។ មុន​ពេល​សម្ដែង​ក្នុង​រឿង សោភា គឺជា​តួអង្គ​ទេវតា​ដ៏​ស្រស់​ស្អាតផូរផង់ តែ​គ្រា​នោះ​មិន​សូវ​មាន​អ្នក​ស្គាល់ច្រើន​ប៉ុន្មាន​ឡើយ។

លុះ​ពេល​ចូល​មក​សម្ដែងជា​តួអង្គ​ព្រាយចូល​សណ្ឋិតដ៏​គួរ​ឲ្យ​ខ្លាច និង​ឆក់​បាន​ការ​​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​រឿង «ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី» ដែល​ជា​រឿង​ពិត​នាពី​ឆ្នាំ ២០២១។ កញ្ញាគឺជា​ស្រី​ស្អាត​ធីតា​ឯក​សង្ក្រាន្ត និង​បាន​តំណាង​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី បុត្រី​ទី​៧​កបិល​មហា ព្រហ្ម ព្រះនាម​មហោទរាទេវី កាលពីឆ្នាំ ២០២២។ តួអង្គ ពិសី ដែល​សម្ដែង​ក្នុង​រឿង​ត្រូវ​ព្រាយ​ចូល​នោះ ត្រូវ​បាន​អ្នក​ដែល​ទៅ​ទស្សនា​នៅ​រោង​កុន​សរសើរ​ថា​លេង​សម​ខ្លាំង ទាំង​ទឹក​មុខ កាយវិការ និង​ពាក្យ​សម្ដី​ដែល​និយាយ​ចេញ​មក ដូច​ពិតៗ​តែ​ម្ដង។

រឿង «ភ្លើងឆេះក្លឹបក្រោមដី» គឺជា​ការ​ផលិត​របស់ LD Entertainment​ និង​បាន​ដាក់​បញ្ចាំង​តាំងពី​ថ្ងៃ២០ ខែ​មីនា ឆ្នាំ ២០២៥ នៅគ្រប់រោងភាពយន្តទាំងអស់ មិន​ថា​នៅ​ទីក្រុង​ភ្នំពេញ​ឡើយ នៅ​តាម​បណ្ដាល​ខេត្ត​ជាច្រើន​ក៏​មាន​ចាក់​បញ្ចាំង​ដែរ។

ជា សោភា ឬ ពិសី កាន់តែ​មាន​ឈ្មោះ​បោះ​សំឡេង​ច្រើន​ជាង​ពេល​មុន​ៗ គ្រាន់តែ​រឿង​ចាប់ផ្ដើម​ចាក់​បញ្ចាំង។ អ្នក​ដែល​បាន​ទៅ​មើល​បាន​និយាយ​ពី​ឈ្មោះ និង​សកម្មភាព​តួអង្គ​លេចធ្លោ​ជាង​គេ​ក្នុង​រឿង គឺ ពិសី នេះឯង។ ការ​បញ្ចេញ​ទឹកមុខ​គួរឲ្យ​ព្រឺព្រួច ស្នាម​ញញឹម គួរ​ឲ្យ​ខ្លាច សុទ្ធតែ​ជា​ការ​ទេពកោសល្យ​​ដែល​ធ្វើឲ្យ​ទស្សនិកជន​ដក់​ជាប់​ក្នុង​ចិត្ត នឹក​ឃើញ​ក៏​ខ្លាច ពិសី វគ្គ​ត្រូវ​ព្រាយ​ចូល​សណ្ឋិត​ក្នុង​ខ្លួន។

សម្រាប់​អ្នក​ដែល​​ទៅ​មើល​រឿង​នោះហើយ បាន​លកឡើង​លើ​បណ្ដាញ​សង្គម​​​ពី​រឿងតួអង្គ ពិសី សឹងតែ​គ្រប់​គ្នា។ អ្នក​លេង​ហ្វេសប៊ុក​បាន​នាំ​គ្នា​និយាយ​លេងថា ពេល​ជា​តួអង្គ​ទេវតា បែរជា​មិន​សូវ​មាន​អ្នក​ស្គាល់ តែ​ពេល​ដើរ​ព្រាយ បែរជា​ល្បី​ឈ្មោះ​ខ្លាំង​ទៅ​វិញ។ បើ​និយាយ​ពី​រូប​សម្រស់ កម្ពស់កំព រាងរៅ ស្រស់​ស្អាត ស្រឡូន​សមសួនជា​តួឯក និង​លំដាប់​រង​ទី​១ ធីតាឯកសង្ក្រាន្តរដូវកាលទី៣ ពិត​ៗ។

គួរ​បញ្ជាក់​ថា​រឿង «ភ្លើងឆេះក្លឹបក្រោមដី» ផលិត​ឡើង​ពី​រឿង​ពិត​ជាក់​ស្ដែង ដែល​ហេតុការណ៍​បាន​កើតឡើង​តាំង​ពី​ឆ្នាំ ២០២១ នៅ​ខេត្ត​សៀមរាប។ សោភា ក៏ជា​តួអង្គ​ក្នុង​រឿង «ចំណង​ស្នេហ៍ ព្រះងាំង» ដែល​កំពុង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​រៀងរាល់​ថ្ងៃ​ចន្ទ -ព្រហស្បតិ៍ វេលា​ម៉ោង ៧ ដល់ ៨ យប់។

ក្រៅពីរឿង «ភ្លើង​ឆេះ​ក្លឹប​ក្រោម​ដី»,«ចំណង​ស្នេហ៍ ព្រះងាំង» ជា សោភា ក៏​បាន​សម្ដែង​រឿង​ជាច្រើន​រួច​មក​ហើយឲ្យ​ផលិតកម្មក្នុង​ស្រុក មាន​ទាំង​រឿង​បែប​បុរាណ និង​បែប​សម័យ៕

រូបភាព៖ ពិសី




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *