តារាសម្តែងទ្រេមុខកូនកាត់ចិន ជា លាងឈែ ក្តោបបានតំណែងតួឯកប្រុសក្នុងរឿងបុរាណដែលនោះជាជំហានថ្មីធ្វើឲ្យលោកទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ផលិតករក្នុងស្រុក។

បច្ចុប្បន្នតារាសម្តែងប្រុសរូបនេះ នៅតែមានទីផ្សារភាពយន្តខ្ពស់ ដោយលោកទទួលថតរឿងដុំ-ភាគថ្មីៗជាហូរហែ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ថា លាងឈែ មើលទៅហាក់កាក់កបខ្លាំង លើរឿងស្នេហាភេទដូចគ្នា បុរសស្រលាញ់បុរស (BL/ Boy love) ដែលបច្ចុប្បន្នសាច់រឿងបែបនេះកំពុងពេញនិយមសំណាក់យុវវ័យសម័យថ្មី។
គិតមកទល់ពេលនេះ តួឯកប្រុសរឿង «លោកប្តី 365ថ្ងៃ» ថតរឿងស្នេហាប្រុសស្រលាញ់ប្រុសបាន ៣ រឿងហើយ រួមមាន រឿង «ព្រះច័ន្ទញញឹម» សម្តែងជាមួយតារាវ័យក្មេង ឌី វណ្ណថៃ ដឹកនាំសម្ដែងដោយអ្នកថតរូប Fashion ល្បីឈ្មោះ លោក ស៊ាន សិទ្ធីគុន ឬអ្នកប្រើប្រាស់ហ្វេសប៊ុកស្គាល់ថា Kun FotoCity, ទី២ រឿង «ឱកាសស្នេហ៍គេដូចមុន» សម្តែងជាមួយលោក អ៊ូ ដាណូ ក្រោមស្នាដៃផលិតរបស់ផលិតកម្ម អិល ឌី និងទី៣ គឹរឿង «ហេតុអ្វីជាអ្នក /WHY YOU» សម្តែងជាមួយបុរសសង្ហា លីម សេងហុង ក្រោមស្នាដៃផលិតរបស់ផលិតកម្ម សាស្ត្រា ត្រៀមចាក់បញ្ចាំងនៅថ្ងៃទី២៥ ខែឧសភា នៅលើកម្មវិធី Sastra Film App។










ដ្បិតការសម្តែងរបស់លោករងការរិះគន់ខ្លះៗក៏ពិតមែន តែក៏មានអ្នកសរសើរថា លោកពិតជាមានសមត្ថភាពល្អមែនទែន ដោយអាចសម្តែងបានទាំងចម្រុះ មិនថាស្នេហាបុរស និងស្រ្តី សូម្បីស្នេហាប្រុសស្រលាញ់ប្រុសក៏ល្អសម្តែងបានល្អដូចគ្នា ដែលនេះពិតស័ក្ដិសមតំណែងជាតួឯកប្រុសពិតប្រាកដមែន៕























Account
Security
Favourite Content