និយាយដល់បវរកញ្ញារូបស្រស់ ជា ចារ៉ានី អ្នកស្នេហាវិស័យបវរកញ្ញាពិតជានៅចាំបានថា នាងបានតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី Miss International 2022 នៅប្រទេសជប៉ុន កាលចុងឆ្នាំ ២០២២ កន្លងទៅ។ ដ្បិតមិនជាប់ចំណាត់ក្នុងការប្រកួតអន្តរជាតិ តែ ចារ៉ានី បានពាំនាំអរិយធម៌ វប្បធម៌ ដ៏រុងរឿងរបស់ខ្មែរទៅចែករំលែកឱ្យពិភពលោកបានឃើញ និងស្គាល់ពីកម្ពុជាកាន់តែច្រើនជាងមុន។


ក្រោយត្រឡប់ពីប្រកួតវិញ ចារ៉ានី ទទួលបានការងារសិល្បៈហូរហែ និងបានហ្វឹកហាត់អាជីពជាពិធីការិនីទៀតផង។ ជាញឹកញាប់នាងរមែងលេចមុខតាមកកម្មវិធីសិល្បៈ និងកម្មវិធីជំនួបផ្សេងៗជាច្រើនផងដែរ ហើយថ្មីៗនេះ នាងថែមទាំងទទួលថតម៉ូដសម្លៀកបំពាក់រដូវកាលថ្មីឱ្យសម្អាងការទៀតផង។
មិនត្រឹមតែមានងារជាបវរកញ្ញាប៉ុណ្ណោះទេ សោភាពរូបស្រស់ ជា ចារ៉ានី ថែមទាំងជាបាហុនិកា បម្រើការលើយន្តហោះទៀតផង ដោយសព្វថ្ងៃនាងជាបាហុនិកា (Cabin Crew) បម្រើការនៅក្រុមហ៊ុនអាកាសចរណ៍ SKY ANGKOR AIRLINES។ មិនមានប្រភពណាអាចបញ្ជាក់ថា ចារ៉ានី ចាប់ផ្តើមការងារជាបាហុនិកាតាំងពីពេលណានោះទេ តែថ្មីៗសាមីខ្លួននាងបានបង្ហោះរូប ID Card សម្គាល់ខ្លួននាង និងមិត្តភ័ក្តក្នុង Story ទើបធ្វើឱ្យរឿងនេះខ្ចរខ្ចាយតែម្តងទៅ។


សូមជម្រាបថា កញ្ញា ជា ចារ៉ានី ជា Miss International Cambodia 2022 ដែលនាងត្រៀមនឹងផ្ទេរមកុដឱ្យទៅ Miss International Cambodia 2023 នាពេលឆាប់ៗនេះ ខណៈការធ្វើបទបង្ហាញសារព័ត៌មាន និងពិធីបំពាក់ខ្សែរឆៀង កម្មវិធីប្រកួត Miss Cambodia 2023 នឹងធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ៕

























Account
Security
Favourite Content