ត្រឹម ៧ ខែ ស៊ឹម ស្រីនិច្ច ខកខានថត ១៥ រឿង គិតជាប្រាក់ខ្ទង់ម៉ឺនដុល្លារ

តារាសម្តែងរូបស្រស់ ស៊ឹម ស្រីនិច្ច ឆក់បានតំណែងតួឯកស្រីក្នុងភាគខ្មែរធំៗជាបន្តបន្ទាប់ នៅពេលនេះទទួលថតភាពយន្តឡើងវិញនៅអំឡុងឆ្នាំ ២០២២។ តួយ៉ាង រឿង  «ឈាមបាប» ទើបចាក់បញ្ចាំងចប់លើកញ្ចក់ទូរទស្សន៍ហង្សមាស ហើយក៏នៅមានរឿង «ដង្កូវក្នុងសាច់» របស់ទូរទស្សន៍ហង្សមាស និងរឿង «សង្រ្គាមស្នេហ៍​លោ​ហិត» របស់ប៉ុស្ដិ៍បាយ័ន ដែលនាងសុទ្ធតែគ្រងតំណែងតួឯកស្រី។

មិនតែប៉ុណ្ណោះ នៅដើមឆ្នាំ ២០២៣ នេះ ស្រីនិច្ច ត្រូវលោក ហ្វៃ សំអាង ជ្រើសរើសជាតួអង្គសំខាន់ក្នុងរឿងភាគបុរាណខ្នាតធំ ចំណងជើង «អប្សរា​មហា​អង្គរ​»។ ក្នុងរឿងនេះ ស្រីតូចច្រឡឹងសម្តែងជាតួអង្គធំៗ ៣ រួមមាន៖ ទី១ តួអង្គព្រះជាយាទី២​ ​ព្រះ​នាម​ថា​ ពនិតា ជា​រាជ​ក្សត្រិយ៍​ ​ ទី២ តួអង្គអប្សរាសួគ៌ា និងទី៣ ជាតួអង្គកូនស្រីរបស់ព្រះជាយាទី២ ព្រះនាមថា​ ព្រះ​ធីតា ​អប្សរ។

បច្ចុប្បន្ន ​រឿង​ភាគ​ខ្នាត​ធំ​បែប​ប្រវត្តិសាស្ត្រ​ «អប្សរា​មហា​អង្គរ​» ដែលជាស្នាដៃ​ផលិត​អ្នក​ដឹកនាំ​ជើង​  ហ្វៃ​ សំអាង ដែល​តារា​ស្រី​រូប​នេះ​ចូលរួម​សម្ដែង​កំពុង​តែ​សម្រុក​ថត​យ៉ាង​សស្រាក់សស្រាំ ដើម្បីឱ្យបិទកាមេរ៉ាថតតាមពេលវេលាកំណត់។

ខណៈកំពុងមមាញឹកថតរឿងភាគនេះ ស៊ឹម ស្រិនិច្ច ស្រាប់តែបង្ហោះឱ្យដឹងលើគណនីហ្វេសប៊ុកផ្លូវការនាងថា គិត​ចាប់ពីដើមឆ្នាំ ២០២៣ ដល់ត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣ នាងខកខានថតអស់ ១៥ រឿងហើយ បើគិតជាប្រាក់វិញប្រហែលខ្ទង់ម៉ឺនដុល្លារឯណោះ។ ស្រីនិច្ច រៀបរាប់ថា «សរុបទាំងថ្ងៃនេះទៀតខកខានថតអស់១៥រឿងរាប់ពីដេីមឆ្នាំមកដល់ខែនេះ សុំទោសបងៗអរគុណច្រេីនដែលតែងតែផ្តល់ឪកាសមកកាន់ប្អូននឹងនឹករលឹកដល់ការរួមការងារជាមួយគ្នាហេីយនឹងបងៗដែលមិនធ្លាប់រួបការងារជាមួយប្អូន ប្អូននឹងថតជូនបងៗវិញនៅពេលដែលប្អូនសម្រាយពេលវេលាបានច្រេីនជាងនេះ»។ 

តាមការបង្ហោះខាងលើបញ្ជាក់ឱ្យដឹងថា នាងពិតជារវល់ខ្លាំងណាស់ ទើបមិនអាចឆ្លៀតពេលទទួលការងារផ្សេងទៀតបាន សូម្បីកម្មវិធីសិល្បៈក៏គេកម្រឃើញមុខចូលរួមដែរ។ តែយ៉ាងណាឆាប់ៗនេះលោកអ្នកនឹងបានទស្សនាស្នាដៃរឿងថ្មីដែល ស្រីនិច្ច ចូលរួមសម្តែង រួមទាំងរឿង រឿង​ភាគ​ខ្នាត​ធំ​បែប​ប្រវត្តិសាស្ត្រ​ «អប្សរា​មហា​អង្គរ​» ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ