ការស្លាប់បាត់បង់ជីវិតរបស់តារាចម្រៀងស្រីជើងចាស់ Coco Lee ពិតជាបានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងសោកស្ដាយខ្លាំង ដោយសារតែនាងជាតារាស្រីមានទេពកោសល្យខ្លាំង ព្រមទាំងចិត្តល្អ មិនសមណាជួបរឿងដូច្នេះឡើយ។

ជាមួយគ្នាដែរ ទ្រព្យសម្បត្ដិរបស់តារាស្រី Coco Lee ត្រូវបានរាយការណ៍ថាមានប្រមាណជាង ២៧ លានដុល្លារអាមេរិក បូករួមទាំងអចលនទ្រព្យផ្សេងៗ។ ខណៈអចលនទ្រព្យរបស់នាង សុទ្ធតែជាផ្ទះ និងអគារមានតម្លៃខ្ពស់នៅ ហុងកុង។
កាលពីព្រឹកថ្ងៃ ១១ ខែ កក្កដា ឆ្នាំ ២០២៣ លោក Song Zude ជាអ្នកជំនួញជនជាតិចិន ដែលត្រូវបានគេស្គាល់ថាជាអ្នកបង្ហាញព័ត៌មានផ្ទៃក្នុងបានអះអាងថា លោក Bruce Rockowitz ដែលជាស្វាមីរបស់តារាស្រី Coco កំពុងតែរកមេធាវី ដើម្បីត្រៀមប្ដឹងផ្ដល់យកសិទ្ធិជាអ្នកទទួល និងមើលថែទ្រព្យសម្បត្ដិដែលនៅសេសសល់របស់នាង។

យោងតាមប្រភពព័ត៌មានហុងកុងបានឱ្យដឹងថា តារាស្រី Coco Lee បានកំពុងរៀបចំឯកសារក្នុងការលែងលះជាមួយស្វាមីជនជាតិកាណាដាលោក Bruce Rockowitz ប៉ុន្ដែដំណើរការលែងលះមិនទាន់ចប់ស្រួលបួលផងជាអកុស តារាស្រី Coco Lee ក៏បានស្លាប់បាត់បង់ជីវិតមុនដោយសារធ្វើអត្ដឃាត។ ទើបធ្វើឱ្យលោក Bruce Rockowitz នៅតែមានសិទ្ធិក្នុងការប្ដឹងផ្ដល់យកទ្រព្យសម្បត្ដិរបស់ភរិយាមកគ្រប់គ្រង។


តែយ៉ាងណាក្ដី ក៏មានរបាយការណ៍បានបញ្ជាក់អះអាងថា Coco បានចុះហត្ថលេខាលើកិច្ចសន្យា និងចែងថាទ្រព្យសម្បត្តិទាំងអស់របស់នាងនឹងត្រូវប្រគល់ទៅឱ្យនរណារួចរាល់អស់ហើយ។ ខណៈម្ដាយបង្កើតរបស់នាង គឺជាមនុស្សតែមួយគត់ដែលមានសិទ្ធិទទួលយកទ្រព្យសម្បត្ដិទាំងអស់នេះ ប្រសិនបើនាងអស់ជីវិតទៅ៕
























































Account
Security
Favourite Content