មិនមើលនឹងភ្នែក! ចន ច័ន្ទលក្ខិណា បរិច្ចាគប្រាក់ជួយនារីរងគ្រោះថ្នាក់ចរាចរណ៍ ដែលបាត់បង់កូនៗ និងស្វាមី

តារា​សម្ដែង​ជើង​ចាស់​ និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ចន ​ច័ន្ទ​លក្ខិណា​ បាន​ចូលរួម​​បរិច្ចាគ​ទឹក​ប្រាក់ ​ដើម្បី​ជួយ​ដល់​នារី​រង​គ្រោះក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏សែនរន្ធត់លើបណ្ដោយផ្លូវ ៦០ ម៉ែត្រកាលពីពេលថ្មីៗនេះ។

មហាជន​ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា​កាល​ពី​ថ្ងៃ​​១០​ មករា ​២០២៥ ​​វេលា​ម៉ោង​ ៥៖៣០​ ល្ងាច​មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​ ៦០ ​ម៉ែត្រ​ ដែល​បណ្ដាល​ឱ្យ​បុរស​ជា​ប្ដី​ និង​កូន​ ២ ​នាក់​បាន​បាត់​បង់​ជីវិត ​រី​ឯ​ស្ត្រី​ជា​ម្ដាយរងរបួសធ្ងន់លើជើងម្ខាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗដើម្បី​សង្គ្រោះ​។ ​

ក្រោយ​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យអស់​ជា​ច្រើន​ថ្ងៃ​ពេល​នេះ​នារី​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​ទទួល​ការ​ព្យាបាល​បន្ត​នៅ​ឯ​​ប្រទេស​វៀតណាម​ក្នុង​រយៈពេល ​(១​ខែ​)​ តែ​ដោយ​សារ​ការ​ព្យាបាល​នៅ​ទី​នោះ​មាន​តម្លៃ​ថ្លៃ ​(​ក្នុង​១​ថ្ងៃ​១៦​លាន​ដុង​ស្មើ​ ៦៤៦ ​ដុល្លា​អាមេរិក​)​ ខណៈក្រុមគ្រួសារពុំមានលទ្ធភាពក្នុងការព្យាបាលទើប​ឪពុក​របស់​នារី​រង​គ្រោះ​បានសម្រេចចិត្ត​បង្ហោះ​សារ​សុំ​ជំនួយ​ពី​សប្បុរសជន​ជិត​ឆ្ងាយ​។ ​​គ្រាន់​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​តារា​សម្ដែង​ជើង​ចាស់​អ្នក​នាង ​ចន ​ច័ន្ទ​លក្ខិណា​ បាន​បរិច្ចាគ​ជា​ទឹក​ប្រាក់​ចំនួន ​ដើម្បី​ជួយ​ជា​​ចំណែក​ក្នុង​ការ​ព្យាបាល​នារី​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ។​​​

តាម​រយៈ​ការ​បរិច្ចាគ​នេះ​ដែរ​អ្នក​នាង​​ ចន ​ច័ន្ទ​លក្ខិណា​ ក៏​បាន​ជូន​ពរ​ឱ្យ​ជើង​របស់​នារី​រង​គ្រោះ​អាច​វិល​ត្រឡប់​មក​រក​សភាព​ដើម​ និង​ទទួល​បាន​ផ្លូវ​ចិត្ត​រឹង​មាំ​ឡើង​វិញ​​ ព្រម​ទាំង​អំពាវនាវ​ទៅ​ដល់​បង​ប្អូន​មហាជន​ឱ្យ​ចូលរួម​ជួយ​បរិច្ចាគ​ជួយ​ប្អូន​ស្រី​ទៅ​តាម​លទ្ធភាព៕

ប្រភពរូបភាព ៖ FB Chanlakhena Chorn



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *