រឿងភាគថ្មី “When The Phone Ring” ទើបចាក់បញ្ចាំងបានពីរភាគ តែតួឯកស្រី Chae Soo Bin ត្រូវគេរិះគន់ដូចព្យុះ

បន្ទាប់ពី Netflix បានបញ្ចេញរឿងភាគកូរ៉េថ្មី “When The Phone Ring”​ កាលពីថ្ងៃទី២២ ខែវិច្ឆិកា តួឯកស្រី Chae Soo Bin កំពុងត្រូវអ្នកទស្សនារិះគន់ដូចព្យុះ ក្រោយគេសង្កេតឃើញថានាងហាក់ដូចជាមិនស័ក្ដិសមជាមួយ​នឹងតួអង្គក្នុងខ្សែភាពយន្ដមួយនេះ។​

យោងតាមព័ត៌មាន KBIZoom ពេលនេះសមត្ថភាពសម្ដែងរបស់តារាស្រីរូបនេះរយៈពេល ១២ ឆ្នាំក៏កំពុងត្រូវគេវាយតម្លៃជាបន្ដបន្ទាប់ដោយសារតែភាគច្រើននាងសម្ដែងជាតួអង្គមានចរិតលក្ខណៈដដែលៗ។ ជាពិសេសក្នុងរឿង “When The Phone Ring” តម្រូវឱ្យតារាស្រីChae Soo Bin ដើរតួជា Hong Hee Joo កូនស្រីទីពីររបស់ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំ Cheongun Ilbo ជាងគេក្នុងប្រទេស។ ប៉ុន្តែដោយសារតែមានឧបទ្ទវហេតុកាលពីក្មេងបានធ្វើនាងបាត់បង់ភាពក្លាហានក្នុងការនិយាយដោយតម្រូវឱ្យប្រើប្រាស់ភាសាកាយវិការ។

ហេតុនេះហើយទើបតួអង្គមួយនេះតម្រូវឱ្យបានប្រើប្រាស់អារម្មណ៍ក្នុងការសម្ដែងខ្លាំងជាការដើរតួធម្មតា ប៉ុន្តែអ្នកទស្សនាសង្កេតឃើញថាតារាស្រីរូបនេះហាក់ដូចជាធ្វើមិនបានល្អ ការបញ្ចេញអារម្មណ៍របស់នាងនៅមានភាពឆ្គងច្រើន។ ជាពិសេសនៅត្រង់ឈុតចាប់ជំរិតដែលជាវគ្គរន្ថើនអារម្មណ៍អ្នកមើល នាងគ្រាន់តែប្រើកែវភ្នែកបែបភ័យខ្លាចតែមើលទៅមិនសូវបញ្ចេញអារម្មណ៍ឱ្យសមស្របតាមស្ថានភាពឡើយ។

មិនត្រឹមតែប៉ុណ្ណេះ នៅក្នុងសាច់រឿងបន្ទាប់ពីរៀបការហើយតួឯកស្រី Hong Hee Joo ក៏ទទួលបានសម្ពាធជីវិតថែមមួយទៀតដោយសារតែការមើលស្រាលរបស់ម្ដាយនាង និងភាពព្រងើយកន្ដើយរបស់ស្វាមីដែលធ្វើឱ្យនាងកាន់តែក្លាយជាមនុស្សក្រៀមក្រំថែមទាំងមានសម្ពាធផ្លូវអារម្មណ៍ទៀតផង។ ត្រង់នេះហើយដែលជាចំណុចបន្ថែមមួយទៀតនាំឱ្យអ្នកទស្សនារិះគន់នាង ដោយសារតែមើលទៅវាហាក់ដូចជាលំបាកខ្លាំងសម្រាប់តារាស្រីរូបនេះក្នុងការបញ្ចូលអារម្មណ៍ និងបង្ហាញតាមរយៈទឹកមុខ។

បន្ថែមលើនេះ សូម្បីតែឈុតជាមួយតួឯកប្រុសសម្ដែងដោយតារាប្រុស Yoo Yeon​ Seok ក៏ត្រូវគេវាយតម្លៃទាបដែរដោយសារតែអ្នកទាំងពីរមើលទៅហាក់ដូចជាមិនមានភាពស្និទ្ធស្នាលគ្នា ឬអាចនិយាយបានមិនសូវស៊ីគ្នាជាដើម។

គួររំឭកផងដែរថាការរិះគន់លើកនេះមិនមែនជាលើកទីមួយសម្រាប់នាងឡើយ ពោលគឺកាលពីឆ្នាំ ២០២២ តារាស្រីរូបនេះក៏ធ្លាប់ត្រូវបានគេរិះគន់ខ្លាំងម្ដងរួចមកហើយ កំលុងពេលសម្ដែងរឿង “The Fabulous” ដោយអ្នកទស្សនាបានសម្ដែងការមិនពេញចិត្តក្រោយនាងសម្ដែងជាតួអង្គដដែល មិនមានអ្វីថ្មីជូនអ្នកគាំទ្រ។ ជាពិសេសនាងត្រូវបានសន្និដ្ឋានថាជាតារាស្រីខ្វះភាពប៉ិនប្រសប់ ហើយមិនហ៊ានដើរចេញពីតំបន់សុវត្ថិភាពរបស់ខ្លួនឡើយទើបសមត្ថភាពត្រូវអន់ថយបែបនេះ។

កន្លងមកតារាស្រី Chae Soo Bin បានបង្ហាញក្នុងការសម្ដែងរឿងភាគផ្សេងៗដែលមិនមានការរិះគន់គួរឱ្យកត់សម្គាល់ខ្លាំងឡើយដូចជា “Rookie Cops”, “A Piece of Your Mind”, “I’m Not a Robot” និង “My Catman”។ ប៉ុន្តែជាមួយនឹងការសម្ដែងលើកនេះ នាងហាក់បីដូចជាមិនទាន់អាចឆក់យកចំណាប់អារម្មណ៍របស់ទស្សនិកជនបាននៅឡើយនោះទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *