យោងតាមប្រភពព័ត៌មាន Mansion Global បានឱ្យដឹងថា ម្ចាស់បទចម្រៀង “My Heart Will Go On” គឺតារាស្រី Celine Dion ទើបតែលក់ផ្ទះមួយរបស់ខ្លួននៅទីក្រុង Las Vegas ក្នុងតម្លៃប្រមាណ ៣០ លានដុល្លារអាមេរិក ខណៈចំណេញប្រាក់រាប់លានដុល្លារផងដែរ។


យោងតាមប្រភពដដែល តារាចម្រៀងកាណាដា Celine Dion ទិញផ្ទះរបស់ខ្លួនក្នុងតម្លៃ ៩,២ លានដុល្លារអាមេរិកប៉ុណ្ណោះកាលពីឆ្នាំ ២០១៧។ ផ្ទះនោះដែរត្រូវបានច្នៃម៉ូតដោយស្ថាបត្យករល្បីឈ្មោះលោក Tom Fazioវាជាប្រភេទផ្ទះវីឡា ២ ជាន់ និងមានទាំងអាងហែលទឹក សួនច្បារ កន្លែងដាក់ឡាន ជាដើម។
ក្រៅពីមានអាជីពជាតារាចម្រៀងតារាស្រីវ័យ ៥៥ ក៏ជាអ្នកវិនិយោគផ្នែកអចលនទ្រព្យផងដែរ ដោយរូបនាងមានផ្ទះនៅតំបន់ជាច្រើនដូចជា ទីក្រុងប៉ារីស ទីក្រុង Las Vegas ទីក្រុង រដ្ឋ Florida និងប្រទេស កាណាដា។ តម្លៃផ្ទះទាំងអស់នោះសុទ្ធសឹងតែត្រូវបានគេរាយការណ៍ថាមានតម្លៃថ្លៃកប់ពពកតែម្ដង។

បច្ចុប្បន្ន Celine Dion មានទ្រព្យសម្បត្ដិសរុបប្រមាណជាង ៨០០ លានដុល្លារអាមេរិក។ ទ្រព្យសម្បត្ដិរបស់នាងមួយផ្នែកធំបានមកការច្រៀង លក់អាល់ប៊ុម និងធ្វើការប្រគំតន្ដ្រីទេសចរណ៍។ តែតារាស្រីរូបនេះក៏មិនទុកខ្លួនឱ្យនៅទំនេរដែរ ដោយរូបនាងឆ្លៀតដើរទិញផ្ទះនៅតាមតំបន់ជាច្រើន និងលក់វិញដើម្បីយកប្រាក់ចំណេញខ្ទង់លានដុល្លារអាមេរិក៕



























Account
Security
Favourite Content