ដូចដែលប្រិយមិត្ត AMS Infotainment បានដឹង ក្នុងឱកាសទំព័រហ្វេសប៊ុករបស់ពួកយើងទទួលបានអ្នកគាំទ្ររហូតដល់ ១សែននាក់ «ដំណើរកម្សាន្តសប្បុរសធម៌១០០K១០០កុមារ» ត្រូវបានរៀបចំ ដើម្បីរៃអង្គាសស្វែងរកថវិកា និងជំនួយសប្បុរសធម៌ផ្សេងៗជួយដល់កុមារខ្វះខាតសម្ភារសិក្សានៅខេត្តសៀមរាប។

ក្នុងឱកាសដំណើរកម្សាន្តសប្បុរសធម៌ដ៏ពិសេសនេះ ដៃគូ សហការផលិត អ្នកឧបត្ថម្ភ អ្នកគាំទ្រ ក្រុមការងារផលិតទាំងអស់ រួមទាំង សិល្បករ និងសិល្បការិនី ក៏ត្រូវបានអញ្ជើញឱ្យចូលផងដែរ។
សិល្បករ និងសិល្បការិនី ដ៏មានទេពកោសល្យ ជាច្រើនរូបដែលធ្លាប់មានវត្តមាន និងបង្ហាញស្នាដៃល្បីៗនៅ AMS Infotainment ដែលនឹងចូលរួមបង្កលក្ខណៈរីករាយជាមួយនឹងពួកយើងមានដូចជា លោក សឿន ដារ៉ុង, កញ្ញា កាម៉ុន រ៉ាត់, លោក យ៉ុង ឃន់, លោក ឡាយ ប៉ុនឡេង នារីចល័តចរ និងសិប្បករសិល្បការនីមួយចំនួនទៀត។
គួរបញ្ជាក់ថា «ដំណើរកម្សាន្តសប្បុរសធម៌១០០K១០០កុមារ» នឹងជួយដល់កុមារចំនួន ១០២នាក់ កំពុងស្ថិតនៅក្រោម ស្ថានភាពពិបាក និងខ្វះសម្ភារសិក្សា នៅសាលាបឋមសិក្សាពពេល ក្បែរជើងភ្នំគូលែន ខេត្តសៀមរាប។
ចំពោះមូលនិធិ លោកអ្នកអាចចូលរួមជាមួយពួកយើងបានជា សម្ភារសិក្សា ឯកសណ្ឋានសិស្ស សម្ភារកីឡា មធ្យោបាយធ្វើដំណើរ និងទីតាំងសម្រាប់ក្រុមការងាររៀបចំកម្មវិធីជាដើម។
ទំនាក់ទំនងចូលរួមតាមរយៈ Mr. YIN Visak៖ 089 777 124/ 060 777 332 (Sales and Marketing Manager) ឬចូលទៅកាន់ដំណ https://infotainment.ams.com.kh/charity-100k/៕






















Account
Security
Favourite Content