ជាកិត្តិយស! កីឡាការិនីស្នូកឃ័រកម្ពុជា ស្រួង ភាវី អង្គុយក្បែរប្រធានាធិបតី​កូរ៉េខាងត្បូង ក្នុង​កម្មវិធីមួយ

អ្នក​នាង ស្រួង ភាវី ដែល​ជា​ម្ចាស់​មេដាយ​មាស​ប៊ីយ៉ាការ៉ុម នៅស៊ីហ្គេម ២០២៣ ថ្មី​ៗ​មានកិត្តិយស និង​​មោទនភាព​មួយ​ក្នុងនាម​​​ជា​ជនជាតិ​ខ្មែរ បន្ទាប់​ពី​​​ត្រូវ​បាន​អង្គការ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ អញ្ជើញ​នៅ​ក្នុង​កម្ម​វិធី​ពិសេស​មួយ ដោយ​មានការ​ចូលរួមពី​ថ្នាក់ដឹកនាំកំពូលរបស់​​ប្រទេស​​កូរ៉េ​ខាង​ត្បូង។ ជាពិសេស​នាង​ត្រូវ​បាន​អង្គុយ​ក្បែរ​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol។

វត្តមាន​អ្នកនាង​នៅ​កម្មវិធី​របស់​អង្គការ ​ “កងទ័ព​សង្គ្រោះ” កាល​ពី​ថ្ងៃ​ទី ៤ ខែ​ធ្នូ​កន្លង​ទៅ​នោះ ត្រូវ​បាន​សារព័ត៌មាន​កូរ៉េ​ជាច្រើន​ចុះផ្សាយ​ព្រោងព្រាតថា ម្ចាស់ក្សត្រី​ប៊ីយ៉ា​កម្ពុជា ស្រួង ភាវី បាន​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol។ អ្នកនាង ស្រួង ភាវី បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នោះ ក្នុង​នាម​ជាឯកអគ្គរដ្ឋទូត​ទំនាក់ទំនង​សាធារណៈ​នៃ​កង​ទ័ព​សង្គ្រោះ​។

កម្មវិធី​នោះ​មាន​ការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol រដ្ឋ​មន្ត្រី​ធំ​ៗ​តាម​ស្ថាប័ន រួមទាំង​បណ្ដា​អង្គការ​ ផ្សេងៗ សិល្បករ​ ​សិល្ប​ការិនី​ល្បី​ៗ​លំដាប់​ប្រទេស​ ដែល​សុទ្ធ​សឹង​ជា​អ្នក​ចូល​រួម​ជួយ​សង្គម​ជាតិ​ ​តាម​រយៈ​ការ​បរិច្ចាគ​របស់​ពួក​គេ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន។

អ្នកនាង ភាវី ដែល​មាន​ដើម​កំណើតនៅទឹកដីខេត្តកំពង់ចាម ហើយបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ រូប​នេះ​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ទំនាក់ទំនង​សាធារណៈ​នៃ​កង​ទ័ព​សង្គ្រោះ​ជាតិ កាលពី​ខែ​តុលា​កន្លង​ទៅ។ ក្នុង​ឱកាស​នោះ​នាង​បាន​ឡើង​បង្ហាញ​ចំណាប់​អារម្មណ៍ ​អំពី​ព្រឹត្តិការណ៍​នេះ​ថា “ពិតជា​មាន​កិត្តិយស​ដ៏​ធំធេង​ណាស់។​ កងទ័ព​សង្គ្រោះ មាន​កិត្តិយស​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ ដែល​មាន​ការ​ចូលរួម​ពី​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ និង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ជាន់​ខ្ពស់ ឥស្សរជន ភ្ញៀវកិត្តិយស ម្ចាស់​សាជីវកម្ម​ធំៗ និង​សិល្បករ​ក្នុង​ស្រុក​ល្បី​ៗ។ ខ្ញុំ​បាន​ចូលរួម​ជា​ឯកអគ្គរដ្ឋទូត​ទំនាក់ទំនងសាធារណៈ“។

អ្នកនាង​បាន​បន្ត​ថា “ព្រឹត្តិការណ៍​នេះ​ធ្វើឡើងក្នុងមួយឆ្នាំម្តង ហើយ​ខ្ញុំ​ក្នុង​នាម​ខ្ញុំ​ជា​ស្ត្រី​ ខ្មែរ ខ្ញុំ​មិន​ថយ​ក្រោយឡើយ ហើយដាក់ចិត្ត និង​ទឹកចិត្ត​បម្រើ​មនុស្ស​ជុំវិញ​ពិភពលោក ហើយ​ខ្ញុំ​បាន​ទទួល​ការ​អបអរសាទរ និង​លើកទឹកចិត្តជាច្រើន”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?