អបអរ! កម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត Universal Woman ឆ្នាំ ២០២៤

ជាដំណឹងដ៏រីករាយ​មួយទៀតរបស់ប្រទេសកម្ពុជា​ ដែលថ្មីៗនេះទំព័រហ្វេសប៊ុកផ្លូវការ Universal Woman បានបង្ហោះវីដេអូផ្សព្វផ្សាយអំពីកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិ Universal Women 2024 ដែលអ្នកទទួលបន្ទុករៀបចំកម្មវិធីប្រចាំនៅកម្ពុជា គឺតារាបង្ហាញម៉ូដ​ ប្រាសាទ ដាវីន។ ឆ្នាំមុន អ្នកនាងបានតំណាងឱ្យជាតិកម្ពុជាចូលរួមប្រកួតកម្មវីធីដ៏ធំនេះនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយទទួលបានតំណែងលំដាប់រងទី៤ ក្នុងការប្រកួត Universal Women 2023។

យោងតាមវីដេអូខ្លីរយៈពេលប្រមាណជាង ៣០ វិនាទីលើទំព័រហ្វេសប៊ុក Universal Women បានបញ្ជាក់ច្បាស់ៗថា ភាពភ្ញាក់ផ្អើលបានមកដល់ហើយ ជាមួយក្តីរំភើប និងការប្រកាសកម្មវិធីលើកទី២ របស់កម្មវិធី Universal Women នឹងត្រូវរៀបចំឡើងនៅប្រទេសដ៏ស្រស់ស្អាតគឺ កម្ពុជា ក្នុងអំឡុងខែមីនា ឆ្នាំ ២០២៤។ ក្នុងវីដេអូនេះ បានបង្ហាញពីទិដ្ឋភាពប្រាសាទអង្គរវត្ត របាំបុរាណខ្មែរ និងតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជាយើង។ 

គេជឿជាក់ថា តាមរយៈការត្រៀមធ្វើជាម្ចាស់ផ្ទះកម្មវិធីលំដាប់អន្តរជាតិនេះ នឹងអាចជួយលើកមុខមាត់កម្ពុជា ក៏ដូចជាចូលរួមជួយលើកស្ទួយផ្សព្វផ្សាយតំបន់ទេសចរណ៍ និងសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។

ទន្ទឹមដំណឹងដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ថ្មីៗនេះគេបានប្រទះឃើញវត្តមានលោកស្រី Carolina Cuartas អ្នកគ្រប់គ្រងកម្មវិធីអន្តរជាតិ Universal Woman លើទឹកដីកម្ពុជា ដោយលោកស្រីបានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដទ្រង់ទ្រាយធំ Comerci ដែលរៀបចំដោយអ្នកច្នៃម៉ូដ និងអ្នកនាង ប្រាសាទ ដាវីន ផ្ទាល់តែម្តង។ យ៉ាងណាមិញ ពេលនេះគេនោមិនទាន់ដឹងថា តារាម៉ូដែលជើងចាស់ពោរពេញដោយបទពិសោធន៍ ប្រាសាទ ដាវីន នឹងរៀបចំស្វែងរក ឬជ្រើសរើសបេក្ខភាពម្នាក់ណា ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Universal Women 2024 ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនោះឡើយ។

សូមជម្រាបផងដែរថា កម្មវិធីប្រកួតប្រជែងសម្រស់ Universal Women គឺជាកម្មវិធីប្រកួតសម្រស់ស្ត្រីដែលអនុញ្ញាតឲ្យស្ត្រីមានវ័យចន្លោះពី ២៥ ទៅ ៤៥ឆ្នាំ ដោយមិនគិតពីប្រវត្តិស្ត្រីនោះឡើយ ទោះពួកគេនៅលីវ រៀបការហើយក្តី ឬក្រោយលែងលះក៏ដោយ។ កម្មវិធីសម្រស់លំដាប់អន្តរជាតិ ឆ្លុះបញ្ចាំងពីភាពចម្រុះគ្នានៃសម្រស់ វប្បធម៌ តួនាទី សមត្ថភាព​ស្រ្តី ក្នុងការសម្រេចបាន​សុខុមាលភាពទូទៅផ្អែកលើការគោរពសិទ្ធិមនុស្ស និងអាចប្រើប្រាស់សំឡេងរបស់ពួកគេទៅកាន់ពិភពលោក។ 

ទស្សនិកជន ពិសេសអ្នកស្នេហាវិស័យ Beauty pageant នៅកម្ពុជា កុំភ្លេចរង់ចាំតាមដានកម្មវិធី Universal Women 2024 ដែលកម្ពុជាយើងគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំ និង​ការចូលរួមធ្វើបច្ចុប្បន្នភាព (update) ពីសកម្មភាពផ្សេងៗពាក់ព័ន្ធការរៀបចំកម្មវិធីនេះ ដើម្បីចែករំលែកឱ្យគ្រប់គ្នាដឹងកាន់តែទូលំទូលាយពីការទទួលរៀបចំធ្វើម្ចាស់កម្មវីធី Universal Women ជាលើកដំបូងរបស់កម្ពុជាយើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ