អ្នកផលិតមាតិការបស់កម្ពុជាចូលរួមជួយព្រះសង្ឃរងគ្រោះ ក្នុងហេតុការណ៍រញ្ជួយដីនៅមីយ៉ាន់ម៉ា

ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​ភូមា​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​ស្លូត​ត្រង់​ជា​ច្រើន​នាក់ ​ក្នុង​នោះ​ព្រះសង្ឃ​​ច្រើន​អង្គ​សុគត​ និង​អង្គ​ខ្លះ​ទៀត​រង​របួស​មាន​ទាំង​ធ្ងន់​​​ស្រាល។ នេះ​បើ​តាម​ការ​បង្ហោះ​ឱ្យ​ដឹង​នៅ​លើ​អាខោន​ហ្វេសបុក​​ព្រះសង្ឃ​មួយ​អង្គ​ដែល​ធ្លាប់​គង់​ស្នាក់​អាស្រ័យ​​​សិក្សា​នៅ​ទី​នោះ។

ក្រោយ​ទទួល​បាន​ដំណឹង​ដ៏​សែន​ខ្លោច​ផ្សារ​ និង​រន្ធត់​គ្មាន​អ្វី​ផ្ទឹម​បាន​នា​ពេល​នេះ​បាន​ធ្វើ​អ្នក​ផលិត​មាតិកា​ល្បី​ៗ​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​នាក់​ខ្នះ​ខ្នែង​ប្រមែប្រមូល​ថវិកា​បន្តិចបន្តួច​ទៅ​តាម​លទ្ធភាព​ ដើម្បី​ចូលរួម​ជា​ចំណែក​ជួយ​ទៅ​កាន់​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​ដ៏​អាក្រក់​មួយ​នេះ។

តាម​ការ​បង្ហោះ​ឱ្យ​ដឹង​លើ​អាខោន​ហ្វេសបុក​ផ្លូវ​ការ​របស់ ហេង វិសាល Influencer ដ៏​មាន​ឥទ្ធិពល​១​រូប​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ពួកគេ​ទទួល​បាន​ពី​បណ្ដា​មិត្តភ័ក្ដិ​បង​ប្អូន​សាច់ញាតិ​និង​អ្នក​ផលិត​មាតិកា​ដូច​គ្នា​ ២ ៥៦៥ ដុល្លា ដែល​ចំនួន​នេះ​មាន​អ្នក​ចូលរួម​បរិច្ចាគ​ដែល​ត្រូវ​បាន​រាយ​នាម​នៅ​លើ​បញ្ជី​ហើយ​ និង​ត្រូវ​បាន​មហាជន​ស្គាល់​ថា​សុទ្ធ​តែ​ជា Influencer ល្បីៗ​ដូច​ជា ពេជ្រ ពិសី និង​គូ​ដណ្ដឹង, ពូ​និត​អ៊ីកា, អ្នកនាង ផន សុផារី និងស្វាមី , ជេននី មីន និងស្វាមី, ម្ដាយរបស់ ស្រីនា, នីនីន និងស្វាមី និង​បណ្ដា​សប្បុរសជន​ជា​ច្រើន​ផ្សេង​ទៀត។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​​ ក្រៅ​អំពី​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ប៉ុន្មាន​រូប​នេះ​ក៏​ឃើញ​មាន​បង​ប្អូន​ប្រជាជន​ខ្មែរ​ជា​ច្រើន​ផ្សេង​ទៀត​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ជួយ​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដីតាមរយៈប្រភពផ្សេងៗគ្នា។

ក្នុង​នេះ​ដែរ កម្ពុជា​តាម​រយៈ​ក្រសួង​ការបរទេស​បាន​ក៏​បាន​សម្រេច​ផ្ដល់​ជំនួយ​ជំហាន​ដំបូង​​ ១០​ ម៉ឺន​ដុល្លារ ​ព្រមទាំង​បាន​បញ្ជូន​មន្ត្រី ២រូបដើម្បី​ប៉ាន​ប្រមាណ ​និង​ឆ្លើយ​តប​បន្ទាន់​ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​ប្រទេស​​មីយ៉ាន់ម៉ា​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដែលបានកើតឡើងនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈក្រុមសង្គ្រោះកំពុងប្រតិបត្តិការជួយ និងបន្តរុករកជនរងគ្រោះដែលបានបាត់ខ្លួន៕

ប្រភពរូបភាព ៖ FB Heng Visal



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ



Leave a Reply

Your email address will not be published.Required fields are marked *