ជាថ្មីម្ដងទៀតព្រឹត្តិការណ៍ប្រកួតសម្រស់លំដាប់ពិភពលោក Miss Global នឹងចាប់ផ្ដើមប្រកួតហើយក្នុងពេលឆាប់ៗខាងមុខនេះ ដោយកម្ពុជាក៏ត្រៀមខ្លួនធ្វើជាសហម្ចាស់ផ្ទះ ជាមួយម្ចាស់ផ្ទះមួយទៀត គឺប្រទេសថៃ។

Miss Global នឹងផ្ដល់ចំណេញច្រើន សម្រាប់កម្ពុជាពិសេសគឺឱកាសផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងសក្ដានុពលរបស់កម្ពុជាទៅកាន់ពិភពលោក ខណៈដែលបេក្ខភាពកំពូលសម្រស់មកពីជុំវិញពិភពលោក។ នេះជាឆ្នាំទី ១១ ហើយដែលព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិមួយនេះ បង្កើតឡើង ដោយដំបូងសហរដ្ឋអាមេរិក ហើយកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងឆ្នាំ ២០១៧ និងធ្លាប់ធ្វើសហម្ចាស់ផ្ទះកាលពីឆ្នាំ ២០២៣។
ឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះជាមួយនឹងកម្មវិធីបំពាក់ឆៀង កម្មវិធីសប្បុរសធម៌ជួយដល់មជ្ឈមណ្ឌលស្ត្រីដែលមានវិបត្តិ ក្មេងកំព្រា និងសិស្សក្រីក្រ។ កម្មវិធីទទួលទានអាហារពេលល្ងាចនឹងធ្វើឡើងនៅកម្ពុជា ខណៈដែលកម្មវិធីប្រកួតឈុតហែលទឹក ត្រូវបានលប់ចោល ដោយងាកមកធ្វើកិច្ចការងារសប្បុរសធម៌នៅកម្ពុជាជំនួសវិញ។ រាជធានីភ្នំពេញ កន្លែងរមណីយដ្ឋានដូចជា សារមន្ទីរជាតិកម្ពុជា ព្រះបរមរាជវាំង វត្តភ្នំ ទួលស្លែង ជើងឯក និងការបង្អួតពីអាហារ សិល្បៈវប្បធម៌ និងនាំកញ្ញាឯកទាំងអស់ទៅទស្សនា ហើយរមណីយដ្ឋានប្រវត្តិសាស្ត្រខេត្តតាកែវ ប្រាសាទតាព្រហ្ម ឬហៅថាប្រាសាទទន្លេបាទី នឹងក្លាយជាទីតាំងសម្រាប់កញ្ញាឯកមកពីបណ្ដាប្រទេសទាំង ៧៥ បង្ហាញឈុតតំណាងជាតិ។



Miss Global Cambodia ឃុន ស្រីខួច ត្រូវបានក្លាយជាបេក្ខភាពផ្លូវការតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីនេះ ខណៈដែលមុនកម្មវិធីប្រកួតមកដល់ នាងបានត្រៀមរួចជាស្រេច ក្នុងការចូលរួមប្រកួត និងការស្វាគមន៍វត្តមានកញ្ញាឯកទាំងអស់ក្នុងនាមជាម្ចាស់ផ្ទះ។ កម្មវិធីទាំងអស់ចាប់ផ្ដើមតាំងពីថ្ងៃ២៣ ខែកុម្ភៈ ដល់ថ្ងៃ៣ ខែមីនា ឆ្នាំ ២០២៥ ។

ផលិតកម្មមហាហង្ស នឹងគ្រប់គ្រងការផលិតនៅកម្ពុជា ហើយកម្ពុជា នឹងចំណេញច្រើនពីការប្រកួតកម្មវិធីអន្តរជាតិមួយនេះ ព្រោះតែបេក្ខភាពតំណាងឲ្យប្រទេសទាំង ៧៥ នឹងធ្វើបទបង្ហាញការថតរូប ការចូលរួមសកម្មភាពសង្គម និងព្រឹត្តិការណ៍សំខាន់ៗ ដោយនាំយកទិដ្ឋភាពដ៏ស្រស់ស្អាត អាហារឈ្ងុយឆ្ងាញ់ ស្នាមញញឹមរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ បង្ហាញទៅកាន់ពិភពលោក។ ក្រោយពីបញ្ចប់សកម្មភាពបង្ហាញខ្លួន និងកម្មវិធីនានាហើយ បេក្ខភាពទាំងអស់នឹងត្រូវត្រឡប់ទៅប្រទេសថៃ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ។
ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ នៅសណ្ឋាគារ Sun & Moon Riverside មានរៀបចំពិធីបំពាក់ឆៀងផ្លូវការជូនកញ្ញាឯកទាំង៧៥ ប្រទេស មកពីជុំវិញពិភពលោក ហើយថ្ងៃបន្ទាប់កញ្ញាឯករូបស្រស់ទាំងអស់ បាននាំគ្នាធ្វើដំណើរទស្សនកិច្ចនៅតំបន់ទេសចរណ៍សំខាន់ជុំវិញភ្នំពេញ ដូចជា ព្រះបរមរាជវាំង, រង្វង់មូលវិមានឯករាជ្យ , សារមន្ទីរជាតិជាគោលដៅទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសពុំមើលរំលងគ្រប់ពេលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា និងបានសាកល្បងភ្លក់ម្ហូបអាហារតាមផ្លូវ (street food) របស់ប្រជាជនកម្ពុជាមានឱជារសឆ្ញាញ់ ពិសេសនំបញ្ចុក ជាម្ហូបបង្ហាញពីអត្តសញ្ញាណខ្មែរតែម្តង៕

















រូបភាព៖ ផ្ដល់ឲ្យ និងMiss Global Organization
























Account
Security
Favourite Content