សម្រាប់ឈុតពណ៌ស្វាយដែល ហង្ស ម៉ានីតា បានស្លៀកទៅចូលរួម Gala dinner របស់កម្មវិធី Miss Universe កាលពីម្សិលមិញ គឺច្នៃចេញពី ផ្ទះស្រលាញ់ របស់តារាសម្ដែងស្រីរូបស្រស់ មាន សូនីតា ផ្ទាល់តែម្ដង។
បើតាមការឲ្យដឹងពី មាន សូនីតា ជាម្ចាស់ហាងថា គ្រាន់តែចំណាយពេលច្នៃឈុតមេអំបៅស្វាយនេះឡើយ ប្រើពេលរហូតទៅដល់ ២ ខែឯណោះ។ តារាស្រី និងជាថៅកែស្រី បានសរសេរបង្ហោះលើហ្វេសប៊ុកថា ទម្រាំបានមួយឈុតមេអំបៅនេះហើយ ២ ខែ រវល់ពេញ១ ផ្ទះស្រលាញ់ គិតទាំងការច្នៃ ការគូស ការឌិន ការកាត់ ការដេរ ដោយខិតខំធ្វើទាំងយប់ទាំងថ្ងៃ ហើយលទ្ធផលពិតជាធ្វើឲ្យក្រុមការងារញញឹមបិទមាត់មិនជិតឡើយ ព្រោះរ៉ូបនោះ ពេល Miss Universe កម្ពុជាគ្រង ស្រស់ស្អាតខ្លាំង និងសមសម្រាប់កម្មវិធីប្រកួត។
ក្រោយ ម៉ានីតា ស្លៀកចូលទៅប្រកួត ខាង ផ្ទះស្រលាញ់ បានបង្ហាញពីអត្ថន័យនៃឈុតដ៏ប្រណិតមួយនោះ ហើយក៏ស័ក្ដិសមចំពោះស្ត្រីស្វាហាប់ទៀតផង។ ដោយខាងហាង បានរៀបរាប់ថា “សញ្ញាដ៏មានអានុភាពនៃការរីកចម្រើន និងការចាប់ផ្ដើមថ្មី មេអំបៅបង្ហាញពីថាមពលនៃការផ្លាស់ប្ដូរ និងសមត្ថភាពដ៏អស្ចារ្យដែលយើងអាចសម្រេចបាន នៅពេលដែលយើងជឿជាក់លើខ្លួនយើង ហើយផ្ដោតទៅក្នុងការអភិវឌ្ឍន៍ខ្លួនឯង ប្រកួតប្រជែងជាមួយនឹងពេលវេលាដ៏យូរ ហើយនៅទីបំផុតយើងនឹងក្លាយជាមនុស្សដ៏អស្ចារ្យបំផុត ហើយមានភាពស្រស់ស្អាតជាលក្ខណៈផ្ទាល់ខ្លួនរបស់យើង“។

គួរបញ្ជាក់ថា ហង្ស ម៉ានីតា ដែលកំពុងប្រកួតប្រជែងក្នុងកម្មវិធី Miss Universe លើកទី៧១ នៅសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ហើយសម្រាប់ឈុតដែលស្លៀកចូលរួមប្រកួតក៏៏មានការចូលរួមច្នៃពីហាងជាច្រើន សុទ្ធសឹងជាហាងមានឈ្មោះល្បីៗប្រចាំប្រទេសកម្ពុជាដែរ ហើយឈុតនីមួយៗពិតជាស្អាត និងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ៕























Account
Security
Favourite Content