ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែតុលា Kim Taehyung ឬ V សមាជិកក្រុម BTS បានចូលរួមព្រឹត្តិការណ៍ Paris Fashion Week រដូវកាល Spring/Summer 2026 ក្នុងប្រទេសបារាំង ដើម្បីតំណាងឱ្យម៉ាក CELINE ក្នុងនាមជាទូតសុច្ឆន្ទៈលំដាប់ពិភពលោករបស់ម៉ាកដ៏ល្បីនេះ។
ក្នុងរយៈពេលបីថ្ងៃ Taehyung បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមនានា ដោយទាក់ទាញការចាប់អារម្មណ៍មិនត្រឹមតែសម្រាប់ការបង្ហាញខ្លួនរបស់លោកនៅក្នុងកម្មវិធី CELINE ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សកម្មភាពផ្សេងៗរបស់លោកនៅទីក្រុងប៉ារីសដូចគ្នា។
តាមរយៈការបង្ហាញខ្លួនក្នុង Outfit ខុសៗគ្នាចំនួនប្រាំពីរឈុត Taehyung បានធ្វើឱ្យគ្រប់ការបង្ហាញខ្លួនរបស់លោកក្លាយទៅជាស្ទីល និងការសន្ទនាដោយហ្វេសិន ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជា “It Boy” (ងារសម្រាប់បុរសឈានមុខផ្នែកហ្វេសិន) និងនិមិត្តរូបម៉ូដសកល។
១. ថ្ងៃទី ៤ ខែតុលា៖ Taehyung បានមកដល់ទីក្រុងប៉ារីស ដោយពាក់អាវសាច់ក្រណាត់ធម្មតាជាមួយនឹងក្រវ៉ាត់ពណ៌ខ្មៅរលុង និងខោខូវប៊យពណ៌ស្រាល។


២. នៅយប់ថ្ងៃដដែលនោះ Taehyung បានចូលរួមកម្មវិធីអាហារពេលល្ងាចរបស់ CELINE ដោយស្លៀកឈុតពណ៌ខ្មៅទាំងអស់ដែលមានអាវធំខ្នាតវែងគ្របលើអាវកក្អមពណ៌ខ្មៅ រំលេចដោយកន្លាស់ផ្កាពណ៌មាសនៅហោប៉ៅ។


៣. សម្រាប់ព្រឹត្តិការណ៍សំខាន់នៅថ្ងៃទី ៥ ខែតុលា Taehyung បានជ្រើសរើស Outfit មិនចេះហួសសម័យ គឺអាវធំវែងពណ៌ត្នោត ពាក់ពីលើអាវពណ៌ស និងក្រវាត់កខ្លារខិន ដែលបង្ហាញពីភាពទំនើប និងទាក់ទាញ។


៤. បន្ទាប់ពីកម្មវិធីនោះ លោកក៏បានទៅហាង CELINE ដោយពាក់អាវរងាពណ៌អូដ្ឋ ពីលើអាវក្រណាត់ខ្លារខិន និងខោពណ៌ត្នោតក្រមៅ ដែលបង្ហាញពីភាពឡូយឆាយដោយមិនបាច់ប្រឹង។


៥. នៅយប់នោះ សម្រាប់ពិធីជប់លៀង CELINE Taehyung បានបង្ហាញ Outfit កាន់តែ unique ជាមួយអាវយឺតកក្អមពណ៌ទង់ដែង ដែលមានម៉ូដដូចមានអាវមួយទៀតចងជុំវិញក រួមជាមួយនឹងខោពណ៌ខ្មៅ។


៦. នៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី ៦ ខែតុលា Taehyung បានធ្វើដំណើរទៅចូលរួមកម្មវិធីមួយទៀត ដោយពាក់អាវស្បែកពណ៌ត្នោតពីលើពាក់អាវយឺតពណ៌ខ្មៅ និងខោក្រឡាការ៉ូពណ៌ត្នោត។ ពេលជិតដល់រថយន្ត លោកបានឆ្លៀតចុះហត្ថលេខាលើអាល់ប៊ុម “Layover” សម្រាប់អ្នកគាំទ្រដែលកំពុងរង់ចាំ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនទៀតកោតសរសើរពីភាពកក់ក្តៅរបស់លោក។


៧. សម្រាប់ Outfit ចុងក្រោយនៅទីក្រុងប៉ារីស Taehyung បានពាក់អាវដៃវែងពណ៌ខ្មៅដែលមានម៉ូដស្បែកពណ៌ត្នោតនៅបរិវេណឡេវនិងជុំវិញក គូជាមួយនឹងខោពណ៌ខ្មៅ និងស្បែកជើងស្បែកខ្មៅ។ នៅថ្ងៃបន្ទាប់ លោកបានត្រលប់ទៅកូរ៉េខាងត្បូងវិញ ដោយស្លៀកសំលៀកបំពាក់ទាន់សម័យដូចគ្នា ៕


























Account
Security
Favourite Content