Giovanni Vigliotto កំពូលបុរសមានប្រពន្ធ ១០៥ នាក់ រៀបការច្រើនដងបំផុតលើពិភពលោក

Giovanni Vigliotto ម្ចាស់រហស្សនាមជា​ “បុរសដែលធ្លាប់រៀបអាពាហ៍ពិពាហ៍ច្រើនដងបំផុត” បានរៀបការជាមួយស្ត្រី ១០៥ នាក់នៅចន្លោះឆ្នាំ ១៩៤៩ និង ១៩៨១ ទាំងមិនធ្លាប់លែងលះជាមួយប្រពន្ធម្នាក់ណាសោះ។

យោងតាម Guinness World Records លោក Giovanni Vigliotto ធ្លាប់បានរៀបការជាមួយនឹងស្រ្តីពី ២៧រដ្ឋក្នុងសហរដ្ឋអាមេរិក និងស្រ្តីពី ១៤ប្រទេសផ្សេងទៀត ដោយម្ដងៗលោកបានប្រើប្រាស់ឈ្មោះផ្សេងៗគ្នា ធ្វើឱ្យគ្មានប្រពន្ធរូបណាទេដែលស្គាល់អត្តសញ្ញាណពិតរបស់លោក។ សូម្បីតែ Giovanni Vigliotto ក៏មិនមែនជាឈ្មោះពិតរបស់បុរសរូបនេះដែរ​ តែគឺជាឈ្មោះចុងក្រោយបង្អស់មុននឹងប៉ូលិសអាចចាប់ខ្លួនបាន។

ជាក់ស្ដែង វិធីសាស្រ្តបោកប្រាស់ដែលលោកប្រើប្រាស់នោះ គឺទៅស្វែងរកជនរងគ្រោះនៅតាមផ្សារ ហើយជារឿយៗគាត់នឹងសុំនារីរូបនោះរៀបការនៅថ្ងៃណាត់ជួបគ្នាដំបូងតែម្ដង។ មិនយូរប៉ុន្មានបន្ទាប់ពីរៀបការ Vigliotto នឹងប្រាប់ប្រពន្ធថា ពួកគេត្រូវផ្លាស់ប្ដូរទីលំនៅ រួចឱ្យប្រពន្ធរើទ្រព្យសម្បត្តិទាំងអស់ទៅដាក់លើឡាន មុននឹងលោកឆបោកយកទ្រព្យទាំងនេះ ដោយបើកឡានរត់គេច។

ក្រោយពីបានទ្រព្យសម្បត្តិទាំងអស់ហើយ លោកក៏យករបស់ទាំងនោះទៅលក់នៅតាមផ្សារ ហើយជារឿយៗគាត់បានជួបនឹងជនរងគ្រោះថ្មីនៅទីនោះទៀត។ បើទោះបីជាកន្លងមក ធ្លាប់មានការប្ដឹងផ្ដល់ដែរ តែលោកតែងតែអាចរត់គេចបាន ជាមួយនឹងឈ្មោះថ្មីជាប្រចាំ។

យ៉ាងណាមិញ ជនរងគ្រោះដែលជាប្រពន្ធបន្ទាប់ចុងក្រោយបង្អស់ គឺ Sharon Clark បានសម្រេចចិត្តមិនពឹងពាក់លើប៉ូលិសតែម្ខាងទេ តែគាត់បានចេញស៊ើបអង្កេតដោយខ្លួនឯង រហូតចាប់ខ្លួន Giovanni Vigliotto បាននៅក្នុងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ១៩៨១ ឯរដ្ឋ Florida។

Sharon Clark បានប្ដឹង Giovanni Vigliotto ពីបទផិតក្បត់ និងឆបោក ព្រោះតែលោកបានរៀបការជាមួយនឹង Patricia Ann Gardiner ក្នុងខែវិច្ឆិកា ឆ្នាំ ១៩៨១ ទាំងដែលមិនទាន់បានលែងលះជាមួយខ្លួនដាច់ស្រេចនៅឡើយ។

ផ្អែកតាមកិច្ចសម្ភាសន៍ជាមួយនឹងអ្នកកាសែត Tom Fitzpatrick នៅពេលដែល Giovanni Vigliotto កំពុងជាប់ឃុំមុនការកាត់ក្ដីមួយឆ្នាំ លោក​ Vigliotto និយាយថា លោកមិនបានបោកនរណាទេ មានតែស្រីៗទាំងនោះទេជាអ្នកសុំខ្លួនរៀបការ ក៏ព្រោះតែលោកគឺជាសុភាពបុរសដែលពូកែមើលថែមនុស្សស្រី។

លុះមកដល់សវនាការលើដំបូងដែលធ្វើឡើងនៅក្នុងខែមករា ឆ្នាំ ១៩៨៣ Vigliotto ស្ថិតនៅក្នុងវ័យ ៥៣ឆ្នាំ បានអះអាងថា ខ្លួនមានឈ្មោះពិតថា Nikolai Peruskov កើតនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែតុលាការបានជឿជាក់ថា លោកមានឈ្មោះពិតថា Fred Jipp កើតនៅក្នុងទីក្រុងញូវយ៉ក។

យ៉ាងណាមិញ មកដល់ខែមីនា ឆ្នាំ១៩៨៣ តុលាការបានរកឃើញថា  Giovanni Vigliotto ពិតជាបានជាប់ទោសចំនួន ៣៤ករណី រួមមានការផិតក្បត់ និងការឆបោក ដោយកាត់ទោសឱ្យលោកជាប់ពន្ធនាគារចំនួន ៣៤ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៣៣៦ ០០០ ដុល្លារអាមេរិក។

នៅគ្រាចុងក្រោយនៃជីវិត Giovanni Vigliotto បានបាត់បង់ជីវិតនៅក្នុងឆ្នាំ ១៩៩១ នៅអាយុ ៦១ឆ្នាំ ឯពន្ធនាគាររដ្ឋ Arizona ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *