ឥទ្ធិពលខ្លាំងមែន! ធ្វើ BA ប៉ុន្មានខែសោះ V អាចជួយឱ្យ CELINE ចំណេញរាប់រយលានដុល្លារ

ជាតារាខេប៉ុបដ៏មានឥទ្ធិពលមួយរូប អ្វីក៏ដោយដែល Kim Taehyung ឬ V ក្រុម BTS ចាប់កាន់គឺសុទ្ធតែអាចប្រែទៅជាមាសជាប្រាក់ ហើយម៉ាកសម្លៀកបំពាក់ប្រណីត CELINE ក៏កំពុងទទួលបានផលចំណេញយ៉ាងក្រាស់ក្រែលដែរតាមរយៈការឱ្យ V ធ្វើជាទូតផ្សព្វផ្សាយម៉ាករបស់ខ្លួន។

ថ្មីៗនេះក្រុមហ៊ុន Lefty ដែលជាទីភ្នាក់ងារទីផ្សារ Influencer សម្រាប់ម៉ាកយីហោល្បីៗ បានបង្ហាញការវិភាគរបស់ខ្លួនអំពីឥទ្ធិពលរបស់ Taehyung ក្នុងនាមជា BA ថ្មីបំផុតសម្រាប់ម៉ាក CELINE ដោយបានវិភាគសកម្មភាព Instagram របស់ Taehyung ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ហើយបានរាយការណ៍ថា Taehyung បានបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយ (Earned Media Value) ដែលមានតម្លៃជាទឹកប្រាក់ ២៧៤ លានដុល្លារសម្រាប់ម៉ាក CELINE តាមរយៈការបង្ហោះ Post និង Stories តែ ៣១ ដងប៉ុណ្ណោះ។

Taehyung ត្រូវបានបង្ហាញជាផ្លូវការថាជាទូតផ្សព្វផ្សាយថ្មីរបស់ CELINE តាមរយៈទស្សនាវដ្ដី ELLE Korea នៅថ្ងៃទី ១៦ ខែមីនា ដែលក្រោយមក ELLE Korea ក៏បានចេញផ្សាយជាបន្តបន្ទាប់នូវសកម្មភាពថតរូប ការសម្ភាស និងវីដេអូផ្សេងៗ។ តារាចម្រៀងម្ចាស់បទ “Slow Dancing” បានធ្វើឱ្យអ្នកលេងអ៊ិនធឺណិតភ្ញាក់ផ្អើលជាមួយនឹងរូបរាងដ៏សង្ហា និងពោរពេញដោយមន្តស្នេហ៍របស់គេ ហើយទស្សនាវដ្ដី ELLE Korea បានដាក់រហស្សនាមឱ្យគេថាជា “genre destroyer” សម្រាប់សមត្ថភាពក្នុងការតម្រូវបានគ្រប់ប្រភេទ Styles និងប្រធានបទ។

ចាប់តាំងពីពេលនោះមក ឥទ្ធិពលរបស់ Taehyung សម្រាប់ CELINE គឺលេចធ្លោជាង BA ណាទាំងអស់ ហើយគ្រប់សកម្មភាពរបស់គេទាក់ទងនឹងម៉ាកនេះ បានក្លាយជាប្រធានបទពេញនិយមយ៉ាងខ្លាំងទាំងលើអ៊ីនធឺណិត និងនៅខាងក្រៅ។

សម្រាប់ម៉ាក CELINE តែមួយ V បានលេចមុខលើគម្របទស្សនាវដ្ដីចំនួន ៤ ដោយមានរូបក្របខុសៗគ្នាចំនួន ១២ ក្នុងរយៈពេលតិចជាងមួយឆ្នាំ។ គិតរួមទាំងម៉ាក និងគម្រោងផ្សេងទៀត Taehyung បានបង្ហាញខ្លួននៅលើ ទស្សនាវដ្ដី ៧ ច្បាប់ ដោយមានការថតក្រុបមុខខុសៗគ្នាសរុប ២៥ រូបក្នុងរយៈពេលជាងមួយឆ្នាំចាប់តាំងពី BTS បានឈប់សម្រាកសកម្មភាពក្រុមដើម្បីផ្តោតលើអាជីពទោលរបស់ពួកគេ។

កាលពីខែមុន ទីភ្នាក់ងារ Lefty ក៏បានដាក់ឈ្មោះ Taehyung ថាជាអ្នកមានឥទ្ធិពលក្នុងវិស័យម៉ូដលេខ ១ ផ្នែកបុរស ប្រចាំឆ្នាំ ២០២៣ និងលំដាប់ទី ៣ លើពិភពលោកបន្ទាប់ពី Kim Kardashian និង Jennie។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺក្នុងចំណោមអ្នកជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ មានតែ V ប៉ុណ្ណោះដែលបានជាប់ដោយមិនបានចូលរួមព្រឹត្តិការណ៍ម៉ូដធំៗមួយណាឡើយក្នុងឆ្នាំ ២០២៣ ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ពីឥទ្ធិពលដ៏លើសលប់របស់គេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ