Suga ក្រុម BTS ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនតស៊ូនឹងការបាក់ទឹកចិត្ត

ជារឿយៗសមាជិក BTS Suga បានចែករំលែកអំពីការបាក់ទឹកចិត្តរបស់គាត់ជូនអ្នកគាំទ្រដែលប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ។ បច្ចុប្បន្ន Suga កំពុងធ្វើការប្រគំតន្រ្ដីទេសចរណ៍ពិភពលោកដើម្បីផ្សព្វផ្សាយអាល់ប៊ុមចុងក្រោយ D-Day ដែលក្នុងនោះលោកក៏បានចំហពីជំងឺបាក់ទឹកចិត្តតាមរយៈបទចម្រៀង Amygdala ផងដែរ។

បទចម្រៀងនេះបានរៀបរាប់ពីអតីតកាលជូរចត់យ៉ាងច្រើនដែលលោកធ្លាប់បានឆ្លងកាត់កន្លងមកតាំងពីមុនក្លាយខ្លួនជាតារាខេប៉ុប។ នេះមិនមែនជាលើកទី​មួយឡើយដែលអ្នកចម្រៀងរ៉េបរូបនេះបានបើកចំហអំពីការជួបប្រទះ និងតស៊ូជាមួយជំងឺបាក់ទឹកចិត្ត។

ជាក់ស្ដែងនៅក្នុងកិច្ចសម្ភាសជាមួយ Big Hit Entertainment សមាជិក BTS Suga ធ្លាប់បានចែករំលែកនូវបទពិសោធន៍របស់គាត់ផ្ទាល់អំពីជំងឺបាក់ទឹកចិត្ត និងការថប់បាម្ភ ហើយលោកក៏ទទួលការប្រឹក្សាដើម្បីគ្រប់គ្រងសុខភាពផ្លូវចិត្តដោយសង្កត់ធ្ងន់ទៅលើការស្វែងរកការគាំទ្រក្នុងអំឡុងគ្រាលំបាក។

ក្នុងនោះសំឡេងនៃការគាំទ្រ និងការលើកទឹកចិត្តពី ARMY គឺជាចំណែកមួយដ៏ធំដែលបានជួយលោកក៏ដូចជាសមាជិកទាំងអស់អាចជម្នះនូវបញ្ហាដែលពួកគេបានជួបប្រទះផងដែរ។ ដូច្នេះ BTS​ តែងតែដឹងគុណចំពោះការគាំទ្រ ការលើកចិត្ត និងការយោគយល់ពី ARMY ជានិច្ច។

មិនត្រឹមតែសម្រាប់ ARMY ប៉ុណ្ណោះទេ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ 2018 របស់អង្គការ UNICEF Suga ក៏បាននិយាយពីប្រធានបទទាក់ទងអំពីសុខភាពផ្លូវចិត្ត និងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅកាន់មហាជនផងដែរ។ ស្របពេលនោះលោកបានសង្កត់ធ្ងន់លើភាពក្លាហានក្នុងការបើកចំហបញ្ហាព្រមទាំងជំរុញមនុស្សឱ្យយល់ និងតស៊ូឆ្លងកាត់បញ្ហាស្រដៀងគ្នានេះ។

ហើយខាងក្រោមនេះគឺសារខ្លីៗដើម្បីជម្នះជាមួយនឹងបញ្ហាបាក់ទឹកចិត្តដែលលោកបានឆ្លងកាត់៖

១. ការថែរក្សាសុខភាពផ្លូវចិត្តគឺជាអាទិភាព

២. ការស្វែងរកជំនួយពីអ្នកជំនាញមានវិជ្ជាជីវៈត្រឹមត្រូវមានសារៈសំខាន់ណាស់

៣. ការតាំងចិត្តឱ្យមានភាពក្លាហានបើកចំហពីបញ្ហាខ្លួនដើម្បីកាត់បន្ថយការមើលងាយ

៤. ត្រូវចេះថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត

៥. របៀប ឬប្រព័ន្ធនៃគាំទ្រក៏មានគុណសម្បត្តិមិនតិចដែរ

៦. ត្រូវមានភាពអត់ធ្មត់ ចេះស្រឡាញ់ និងអាណិតខ្លួនឯង

៧. ប្រើប្រាស់តន្រ្ដីដើម្បីជំរុញទឹកចិត្តខ្លួនឯង

៨. ត្រូវចេះរក្សាតុល្យភាពនៃទំនួលខុសត្រូវ (មិនច្រើនពេក មិនតិចពេក)

៩. ការអប់រំ​ និងចំណេះដឹងពីសុខភាពផ្លូវចិត្ត

១០​. ត្រូវជឿជាក់លើខ្លួនឯងថាមិនយូរនោះទេ យើងនឹងអាចជម្នះបញ្ហានេះបាន

ដូច្នេះហើយមិនត្រឹមតែ Suga ប៉ុណ្ណោះទេ ពោលគឺសមាជិកទាំង ៧ នៃក្រុមតារាចម្រៀងលំដាប់ពិភពលោក BTS តែងតែលើកទឹកចិត្តឱ្យអ្នកគាំទ្រខ្លួនទុកសុខភាពផ្លូវចិត្តជារឿងសំខាន់បំផុត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម