យោងតាមប្រភពព័ត៌មាន Sport Seoul នាថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថា Rose ជាសមាជិកតែម្នាក់ប៉ុណ្ណោះដែលសម្រេចបន្ដកុងត្រាជាមួយផលិតកម្ម YG ខណៈសមាជិកទាំង ៣ រូបទៀត Jennie, Lisa និង Jisoo សម្រេចមិនបន្ដកុងត្រាឡើយ។

បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា Jennie, Lisa និង Jisoo បានបដិសេធនូវសំណើកុងត្រាថ្មីដែលផលិតកម្ម YG បានផ្ដល់ឲ្យ។ ថ្វីបើសមាជិកទាំង ៣ មិនបន្ដកុងត្រាប៉ុន្ដែក្រុមចម្រៀង BLACKPINK មិនបំបែកក្រុមឡើយ ដោយបន្ដសកម្មភាពជាក្រុមដដែលក្រោមគោលការណ៍ដែលបានចរចាគ្នា។

Jisoo ត្រូវបានរំពឹងថានឹងផ្ដោតលើការសម្ដែងច្រើនជាងបន្ទាប់ពីចាកចេញពីផលិតកម្ម YG។ Lisa និង Jisoo ត្រូវបានរាយការណ៍ថានឹងចុះកុងត្រាជាមួយផលិតកម្មផ្សេងក្នុងប្រទេសកូរ៉េ ស្របពេលដែល Jennie មិនទាន់ត្រូវបានបញ្ជាក់នូវឡើយថានាងនឹងសម្រេចចិត្តយ៉ាងណា។ តែទោះជាយ៉ាងណាក្ដីនៅតែមិនទាន់មានការបញ្ជាក់ជាផ្លូវការពីផលិតកម្ម YG នៅឡើយទេ ៕


























Account
Security
Favourite Content