យោងតាមប្រភពព័ត៌មានកូរ៉េ Outlet Report នៅរសៀលថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា សមាជិកក្រុមចម្រៀងនារី BLACKPINK គឺ Lisa ពេលនេះបានក្លាយជាម្ចាស់ផ្ទះវីឡាមានតម្លៃជាង ៦ លានដុល្លារអាមេរិកនៅតំបន់អភិជន Seongbuk-Dong។

ប្រភពដដែលបានឱ្យដឹងថាផ្ទះនេះមានទំហំធំខ្លាំង និងជាអតីតផ្ទះរបស់ Jang Seon Yoon ដែលជាចៅស្រីរបស់លោក Shin Kyuk Ho ស្ថាបនិកក្រុមហ៊ុន Lotte Corporation។ ដោយដើមឡើយ Jang Seon Yoon បានទិញដីនៅតំបន់នេះក្នុងឆ្នាំ ២០១៤ និងសង់វីឡាធំប្រណីតរួចរាល់ក្នុងឆ្នាំ ២០១៦។
Lisa បានចុះកិច្ចសន្យាទិញផ្ទះវីឡានេះកាលពីខែ កក្កដា ឆ្នាំ ២០២២ និងបង់ប្រាក់ជាដំណាក់កាល។ ដំណាក់កាលបង់ប្រាក់ចុងក្រោយគឺនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣។
Seongbuk-Dong គឺជាតំបន់អភិជនធំមួយក្នុងប្រទេសកូរ៉េខាងត្បូង និងជាតំបន់ដែលមានអ្នកមានទ្រព្យស្ដុកស្ដម្ភរស់នៅច្រើន ខណៈអ្នកមានមុខមាត់ និងជាមន្ដ្រីរាជការក៏រស់នៅតំបន់នោះច្រើន។ ក្រឡេកមកមើលតារាសម្ដែងល្បីៗ ដូចជា Lee Minho, Bae YongJoon និង Lee SeungGi សុទ្ធតែរស់នៅទីនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Lisa ត្រូវបានគេចាត់ទុកជាតារាស្រីខេប៉ុបម្នាក់ដែលមានភាពជោគជ័យខ្លាំង និងមានទ្រព្យសម្បត្ដិក្រាស់ក្រែល យោងតាមប្រភព Stylecaster នាងមានទ្រព្យសម្បត្ដិច្រើនជាង ២៥ លានដុល្លាអាមេរិកនៅក្នុងឆ្នាំ ២០២២៕























Account
Security
Favourite Content