ថ្មីៗនេះរូបថតរបស់ Jennie សមាជិកក្រុមតារាចម្រៀងនារី BLACKPINK ត្រូវបានគេចែកចាយយ៉ាងឆាប់រហ័សអំឡុងពេលកម្មវិធីកម្សាន្ដថ្មី Apartment 404 របស់ទូរទស្សន៍ tvN ។ នៅក្នុងរូបថតនោះ Jennie បានស្លៀកខោខូវប៊យជាមួយអាវយឺតពណ៌ស និងមានអាវខាងក្រៅពណ៌ផ្កាឈូកផងដែរ។ ស្របពេលនោះ គេក៏ឃើញតួសម្ដែងទាំងអស់មានស្ទីលតុបតែងខ្លួនបែបបុរាណអមជាមួយការតុបតែងឆាកដោយសម្ភារៈពីជំនាន់មុនទៀតផង។

កម្មវិធី Apartment 404 គឺជាកម្មវិធីកម្សាន្តថ្មីមួយរបស់ទូរទស្សន៍ tvN ដែលមានការចូលរួមពីកំពូលពិធីករដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង Yoo Jae-suk, Jennie សមាជិក BLACKPINK , Oh Nara, Yang Se-chan, Cha Tae-hyun និង Lee Jung-ha ។ លើសពីនេះ ផលិតកររបស់កម្មវិធីមួយនេះគឺលោក Jung Cheol Min ដែលជាផលិតករក្នុងកម្មវិធី Running Man Sixth sence ផងដែរ។

ជាមួយនឹងការចូលរួមពីសំណាក់តារាល្បីៗ និងមានទេពកោសល្យជាច្រើនបែបនេះ កម្មវិធី Apartment 404 ត្រូវបានគេរំពឹងថានឹងផ្ដល់ជូននូវភាពភ្ញាក់ផ្អើលមិនធម្មតានោះទេ។ ទន្ទឹមនឹងនោះ ជាមួយស្នាដៃនៃការផលិត និងដឹកនាំរបស់លោក Jung Cheol Min ក្នុងការបង្កើតកម្មវិធី Apartment 404 ទស្សនិកជនក៏រំពឹងដែរថានឹងមានភាពទាក់ទាញ រីករាយ ព្រមទាំងអាចទទួលបានអារម្មណ៍ថ្មីៗពីកម្មវិធីមួយនេះទៀតផង។ គួរបញ្ជាក់ដែរថាកម្មវិធី Apartment 404 នឹងគ្រោងចាក់ផ្សាយនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះហើយ ៕

























Account
Security
Favourite Content