និយាយដល់គន្លឹះនៃការថែរក្សាសម្រស់ដែលក្រុមតារាចម្រៀងស្រីលំដាប់ពិភពលោក BLACKPINK បានចែករំលែកទៅកាន់អ្នកគាំទ្រគឺមានច្រើនវិធីផ្សេងៗពីគ្នា ហើយក្នុងនោះ ក៏មានសមាជិកកូនពៅ Lisa ផងដែរ។ ដោយផ្អែកលើគេហទំព័រ Lifestyle Asia នាងបានចែករំលែកពីរបៀបថែសម្ផស្សងាយៗដូចខាងក្រោម៖
១. ការលាងសម្អាតមុខជាអាទិភាព

មនុស្សជាច្រើនដែលបានធ្វេសប្រហែសលើការលាងសម្អាតមុខពេលមានអារម្មណ៍ហត់នឿយពេញមួយថ្ងៃ។ ប៉ុន្តែសម្រាប់ Lisa ការលាងសម្អាតមុខឱ្យបានត្រឹមត្រូវគឺជារឿងចាំបាច់បំផុតមិនថានាងមានភាពនឿយហត់ខ្លាំងយ៉ាងណានោះទេ។ ការធ្វើបែបនេះគឺដើម្បីប្រាកដថានឹងមិនមានកម្ទេចធូលី ឬគ្រឿងសម្អាងកកជាប់ក្នុងរន្ធញើស។
២. ជាតិសំណើមជាគន្លឹះ
ដោយសារនាងមានប្រភេទស្បែកស្ងួត តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថាការបំពេញជាតិសំណើមឱ្យបានគ្រប់គ្រាន់ជាគន្លឹះមួយដ៏សំខាន់។ ដូច្នេះនាងតែងតែលាបមុខជាមួយផលិតផលផ្ដល់សំណើមហើយម៉ាស្សាថ្នមៗ។ ជាមួយគ្នានេះ Lisa ក៏បានចែលរំលែកថាសម្រាប់អ្នកស្បែកស្ងួតគួរពិនិត្យមើលគ្រឿងផ្សំឱ្យបានច្បាស់មុនទិញផលិតផលណាមួយ។
៣. មិនភ្លេចគ្រីមលាបក្រោមភ្នែក

ធម្មតាជាតារាល្បីច្បាស់ណាស់កាលវិភាគរបស់នាងពិតជាមមាញឹកមែនទែន ដូច្នេះការថែរក្សាស្បែកក្រោមភ្នែកក៏មិនអាចរំលាងបានដែរ។ ហើយនៅក្នុងឈុតថែរក្សាស្បែកមុខរបស់ Lisa ក៏ត្រូវបានគេរកឃើញថាមានគ្រីមលាបក្រោមភ្នែកដែលមានសារធាតុបន្ថែមសំណើម និងការពារការប្រតិកម្មផងដែរ។ ពិតណាស់វិធីមួយនេះគឺដើម្បីការពារការឡើងដក់ខ្មៅជុំវិញរង្វង់ភ្នែក និងស្នាមអុជខ្មៅ។
៤. ប្រើប្រេងបន្តឹងស្បែក
វិធីមួយទៀតដែលនាងបានប្រើប្រាស់ដើម្បីជួយដល់ការបន្ថែមជាតិសំណើមដល់ស្បែកគឺប្រេងបន្តិចស្បែក ឬ renewal oil។ ផលិតផលថែរក្សានេះមិនត្រឹមតែជួយផ្ដល់ភាពភ្លឺរលោងប៉ុណ្ណោះទេ វាថែមទាំងចូលពង្រឹងភាពរឹងមាំរបស់ស្បែកទៀតផង។
៥. ប្រើសេរ៉ូមបន្តឹងស្បែកមុខ
នៅក្នុងផលិតផលថែរក្សាស្បែកសំខាន់ៗរបស់ Lisa ក៏មានរួមបញ្ចូលនូវសេរ៉ូមបន្តឹងស្បែកមុខ ឬ Liquid lift serums ដែរ។ អត្ថប្រយោជន៍នៃការប្រើសេរ៉ូមប្រភេទនេះគឺអាចជួយពង្រឹងភាពរឹងមាំ និងភាពបត់បែននៃស្បែកព្រមទាំងកាត់បន្ថយស្នាមជ្រីវជ្រូញផងដែរ។
ដូច្នេះប្រិយមិត្តអាចធ្វើតាមវិធីថែរក្សាសម្រស់របស់ Lisa បានជាមួយផលិតផលណាដែលត្រូវជាមួយស្បែកមុខបាន៕

























Account
Security
Favourite Content