ថ្មីៗនេះក្រុមហ៊ុន LLOUD បានប្រកាសដ៏គួរឱ្យរំភើបនៅលើបណ្ដាញសង្គម X អំពីការសហការគ្នាជាផ្លូវការរវាង Lisa សមាជិកក្រុម BLACKPINK ជាមួយក្រុមហ៊ុន RCA Records ដើម្បីចាប់ផ្ដើមជំពូកថ្មីក្នុងនាមជាសិល្បករទោល។

RCA Records គឺជាក្រុមហ៊ុនផលិតបទចម្រៀងដ៏ធំមួយនៅសហរដ្ឋអាមេរិក និងជាសាខារបស់ក្រុមហ៊ុន Sony Music ផងដែរ។ ការសហការលើកនេះប្រៀបបានដូចជាការបើកទំព័រថ្មីរបស់ Lisa ដោយនាំមកនូវទេពកោសល្យ ស្ទីលប្លែកៗ និងភាពទាក់ទាញរបស់នាងជូនអ្នកគាំទ្រមិនឱ្យខកបំណងឡើយ។ មិនត្រឹមប៉ុណ្ណេះ ភាពជាដៃគូរវាងអ្នកទាំងពីរត្រូវបានគេរំពឹងនឹងមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក៏ដូចជាជំរុញអាជីពជាតារាចម្រៀងរបស់ Lisa ថែមទៀតផង។
ស្របគ្នានេះដែរ LLOUD ក៏បានប្រកាសការបើកដំណើរការគេហទំព័រថ្មីផ្លូវការរបស់ខ្លួនដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រដោយផ្ដល់ជូនព័ត៌មានដែលថ្មី និងចុងក្រោយបំផុតរបស់ Lisa ក្នុងនាមជាសិល្បកររបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា LLOUD ត្រូវបានបង្កើតឡើងនៅដើមខែកុម្ភៈ ឆ្នាំ២០២៤ ដោយ Lisa កូនពៅក្រុម BLACKPINK ជាក្រុមហ៊ុនគ្រប់គ្រងសិល្បករដោយនាំមកជាមួយនូវភាពច្នៃប្រឌិត និងរសជាតិថ្មីៗរបស់តន្ដ្រី ៕



























Account
Security
Favourite Content