នៅព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៣ ផលិតកម្ម YG បានប្រកាសពីដំណឹងល្អមួយដល់អ្នកគាំទ្រ ដោយក្រុមចម្រៀងនារី BLACKPINK ត្រូវបានស្នើឱ្យចូលរួមសម្ដែងនៅអគារសេតវិមាន White House ដែលជាឱកាសកម្រ និងជាកិត្ដិយសមួយសម្រាប់ក្រុមនារីរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ។
ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ក្រុមចម្រៀងនារីល្បី BLACKPINK ត្រូវបានស្នើឱ្យទៅសម្ដែងនៅក្នុងកម្មវិធីអាហារពេលរាត្រីនៅឯ សេតវិមាន White House។ ការសម្ដែងនឹងមានវត្ដមានចូលរួមដោយប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។ ខណៈពេលនេះផលិតកម្ម និងក្រុមចម្រៀង BLACKPINK កំពុងពិចារណាលើសំណើមួយនេះ។

គួរបញ្ជាក់ថា នាពេលឆាប់ៗ ខាងមុខនេះប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាគ្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នាមួយនៅមុនដំណើរទស្សនកិច្ចរបស់លោក Yoon Suk Yeol ទៅកាន់សហរដ្ឋអាមេរិកក្នុងខែមេសា។ ស្របពេលដែលក្រុមចម្រៀងនារី BLACKPINK និង Lady Gaga ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ប្រធានបទនៃព្រឹត្តិការណ៍នេះគឺខួបលើកទី ៧០នៃសម្ព័ន្ធភាពរបស់កូរ៉េ និងសហរដ្ឋអាមេរិកផងដែរ៕























Account
Security
Favourite Content