កាលពីយប់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ BIGHIT MUSIC បានប្រកាសពីដំណឹងសមាជិករបស់ក្រុមចម្រៀងបុរស BTS ម្នាក់ទៀតត្រៀមខ្លួនចូលបម្រើកងទ័ព។ ដំណឹងនេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍មិនដាច់ចិត្ត ដោយសារតែពួកគេនៅតែចង់ឃើញនិមិត្តរូបរបស់ខ្លួនមានវត្ដមានលើឆាកតន្ដ្រី។

សមាជិកដែលត្រៀមចូលបម្រើកងទ័ពជាបន្ដគឺ Suga និងចូលនៅថ្ងៃទី ២២ ខែ កញ្ញា ខាងមុខនេះ។ បើតាមការបញ្ជាក់របស់ BIGHIT គឺមិនមានកម្មវិធីពិសេសអ្វីឡើយសម្រាប់ថ្ងៃដែល Suga ចូលបម្រើកងទ័ព ជាពិសេសក៏បានសំណូមពរឲ្យអ្នកគាំទ្រត្រឹមផ្ដល់ជាកម្លាំងចិត្តពីចម្ងាយបានហើយ មិនចាំបាច់មកដល់ទីកន្លែងផ្ទាល់ទេ ដោយសារអាចបង្កភាពរញ៉េរញ៉ៃដល់អ្នកជុំវិញ និងជារឿងមិនល្អមួយ។

BIGHIT បានបញ្ជាក់ទៀតថា៖ កុំឲ្យអ្នកគាំទ្រមានការព្រួយបារម្ភចំពោះ Suga ដោយក្រុមហ៊ុន និងធានាជួយទំនុកបម្រុងមិនឲ្យមានបញ្ហាព្រមទាំងព្យាយាមជួយគាំទ្រដល់ Suga តាមដែលអាចធ្វើបាន។
គួរបញ្ជាក់ផងដែរថា Suga ជាសមាជិកទី ៣ របស់ក្រុម BTS ដែលចូលបម្រើកងទ័ព ដោយសមាជិកពីររូបផ្សេងទៀតដែលកំពុងជាប់ភារកិច្ចបម្រើកងទ័ពគឺ Jin និង J-hope៕

























Account
Security
Favourite Content