ម្ចាស់ជយលាភីអន្តរជាតិ Mister Friendship International 2023 កំលោះសង្ហា លាវ វេងហួរ កំពុងឆក់បេះដូងហ្វេនៗ និងបណ្តាអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាងាកមកសម្លឹងមើលលោក បន្ទាប់ពី វេងហួរ កាន់ម៉ៃក្រូហ្វូនធ្វើពិធីករប្រកដោយភាពជឿជាក់លើវេទិកាប្រកួតសម្រស់ស្រ្តីជាសកល ឆ្នាំ២០២៤ (Universal Woman Pegeant 2024) កាលពីពេលថ្មីៗនេះ។


នេះជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់បុរសឯករូបនេះ ក្នុងអាជីពជាពិធីករ។ ថ្វីបើនេះជាលើកដំបូងក៏ពិតមែន តែលោកធ្វើបានយ៉ាងល្អប្រសើរ ស័ក្តិសមជាអ្នកទើបចាប់ផ្តើមអាជីពនេះថ្មីថ្មោង។ ក្រៅពីសាកល្បងធ្វើជាពិធីករ កំលោះសង្ហាះម្ចាស់ជយលាភី Mister Friendship International 2023 ក៏បានប្រឡូកវិស័យភាពយន្តផងដែរ ដោយលោកក្តោបបានតំណែងតួអង្គសំខាន់ៗទៀតផង រួមទាំងខ្សែភាពយន្តខ្នាតធំផងដែរ។
តាមរយៈការបង្ហោះចែកចាយលើទំព័រហ្វេសប៊ុកកាលពីពេលថ្មីៗឱ្យដឹងថា វេងហួរ បានចូលរួមថតរឿងខ្នាតធំរបស់ផលិតកម្មក្នុងស្រុកចំនួន ២ រួមមាន៖ រឿង «អ្នកម្តាយ Zoomie» របស់ផលិតកម្ម Sastra Film និងរឿង «សូម៉ា» ដែលជាខ្សែភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្ម Wonder Film Entertainment។ មិនតែប៉ុណ្ណោះ លោកក៏ត្រៀមបង្ហាញខ្លួនក្នុងទស្សនីយភាពដ៏ពិសេសរបស់ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ជាមួយតារាម៉ូដែលរូបស្រស់ នៅ គីមមួយ ផងដែរ។






នេះបញ្ជាក់ឱ្យឃើញថា លោក លាវ វេងហួរ មិនត្រឹមតែមានរូបរាងសង្ហា សាច់ដុំកង់ៗ ជាបុរសឯកដែលចេះដើរម៉ូដស្ទាត់ជំនាញប៉ុណ្ណោះទេ លោកថែមទាំងមានចំណេះដឹងខ្ពស់ សមត្ថភាពក្នុងការលើកដាក់សម្តែងធ្វើជាពិធីករទៀត។ បើនិយាយពីសមត្ថភាពសម្តែងក៏មិនអន់ដែល ព្រោះផលិតកម្មក្នុងស្រុកជាច្រើនបានសម្លឹងឃើញ ហើយហៅលោកឱ្យចូលរួមថតខ្សែភាពយន្តខ្នាតធំរបស់ពួកគេ៕























Account
Security
Favourite Content