មុនដល់ព្រឹត្តិការណ៍ Rolling Loud Thailand ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ មេសា ២០២៣ ខាងមុខ វណ្ណដា បានទម្លាក់ចម្រៀង “កម្លោះស្រុកខ្មែរ” ជាមួយតារារួមផលិតកម្ម វណ្ណថាន ដែលបទនោះទទួលបានការគាំទ្រខ្លាំងសម្បើម សម្រាប់ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ បន្ទាប់ពីជោគជ័យបទនេះ កំពូលតារារ៉េបរូបនេះ បង្ហើបថា សល់ចម្រៀង១បទទៀត មុនហោះទៅថៃ។

គ្រាន់តែតារាប្រុសមានប្រភពមកពីខេត្តព្រះសីហនុបង្ហើបថា សល់ចម្រៀង ១ បទទៀត ទុកជាកាដូសម្រាប់ថ្ងៃចូលឆ្នាំថ្មី ហ្វេនៗរំភើបចិត្តក្រៃ និងរំពឹងទុកថា បទថ្មីរបស់ វណ្ណដា ប្រាកដជាពិសេសមិនចាញ់បទ “កម្លោះស្រុកខ្មែរ” និង “HANUMAN NIGHTS” ឡើយ ដោយ “HANUMAN NIGHTS” ជាប់ 1 on Trending for music លើ YouTube ហើយបទ “កម្លោះស្រុកខ្មែរ” ល្បីខ្លាំង រហូតអ្នកធ្វើ reaction ទាំងក្នុង និងក្រៅប្រទេសជាច្រើន នាំគ្នាកោតសរសើរមិនដាច់ពីមាត់ពីបទភ្លេង និងទំនុកច្រៀងមានចុងចួន អត្ថន័យល្អ ស្ដាប់មិនចេះធុញ។
Rolling Loud Thailand ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ មេសា ២០២៣ ប្រមូលផ្ដុំកំពូល Rapper លំដាប់ពិភពលោកដូចជា Cardi B, Travis Scott ,Chris Brown Jessi Jay Park ជាដើម និង Rapper ថៃជាច្រើនរូបF-hero, Sprite ទៀតនោះ ហើយក្នុងនោះក៏មាន វណ្ណដា ដែលជាកំពូលតារារ៉េបរបស់កម្ពុជា ក៏មានវត្តមានផងដែរ។ បន្ទាប់ពីចប់ការសម្ដែង Rolling Loud Thailand ថ្ងៃចូលឆ្នាំចុងក្រោយ វណ្ណដា នឹងមានការសម្ដែងនៅសៀមរាប៕





























Account
Security
Favourite Content