ក្តៅចិត្តរឿងគេថា MUC ដំបូងគេទៅប្រកួតអមឆាក ប៊ី សុធារី ចេញមកពន្លះបែបនេះវិញ!

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា ប៊ី សុធារី ជាអតីត Miss Universe Cambodia 2017 ហើយនាងជាស្រី្តខ្មែរទី១ ដែលតំណាងឲ្យកម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Universe 2017។ ប៉ុន្តែគួរឱ្យសោកស្តាយ កាលនោះ សុធារី មិនទទួលបានជោគជ័យអ្វីមួយក្នុងការប្រកួតនេះឡើយ តែនាងពិតជាមានមោទកភាពណាស់ដែលបាននាំយកទង់ជាតិព្រះរាជាណាចក្រកម្ពុជាទៅចូលរួមកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំលំដាប់ពិភពលោកនេះ។

តួយ៉ាង ស្រាប់តែថ្មីៗនេះមានរឿងក្តៅគគុកមួយបានកើតឡើង បន្ទាប់ពីលោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ ឬគ្រប់គ្នាស្គាល់ច្បាស់ថាជាអ្នកឧបត្ថម្ភធំ​ដល់ការចំណាយ និង​ជាអ្នក​គាំទ្រ​យ៉ាង​សកម្ម​ក្នុងកម្មវិធី​ប្រកួត Miss Universe Cambodia 2022 បានចេញមុខបកស្រាយព័ត៌មានលម្អិតអំពីការបាត់បង់ឱកាសគ្រប់គ្រង Miss Universe Cambodia 2023។

នៅក្នុងការបកស្រាយ លោកបានដំណើររឿងរ៉ាវផ្សេងៗ និងបានលើកឡើងពីMiss Universe Cambodia ដំបូងគេផងដែរ ដោយបាននិយាយថា ជំនាន់នោះ Miss Universe ដំបូងគេដូចទៅអមរោង ដែលពាក្យនេះបានធ្វើឲ្យ កញ្ញា ប៊ី សុធារី ជា Miss Universe Cambodia ដំបូងគេ ក្តៅចិត្តដូចបាយពុះព្រោះពាក្យពេចន៍ទាំងនោះវាយប្រហារលើនាងចំៗតែម្តង។

ជាមួយគ្នាដែរ ក្តៅស្លឹកត្រជៀកទ្រាំមិនបាន ប៊ី សុធារី អតីតបវរកញ្ញាចក្កវាឡកម្ពុជាដំបូងគេ ក៏ចេញមកពន្លះការលើកឡើងខាងលើនោះថា «ឆ្នាំដំបូងគេ អមឆាក? និយាយពីបុគ្គល ឬក៏និយាយពីស្ថាប័ន? សូមនិយាយអោយស្រួលបួលបង ខ្ញុំក៏ស្គាល់បងឯងយូរដែរហើយ ហើយកុំនិយាយដៀមដាម ព្រោះកាលខ្ញុំទៅប្រកួតក៏ស្ថិតក្រោមស្ថាប័នតែមួយជាមួយអ្នកទាំង5នាក់ផ្សេងទៀតដែរ ស្ថិតក្រោមស្ថាប័នតែមួយ 6ឆ្នាំហើយអត់ទាន់មានអ្នកណាចូល top ទេ ចឹងហើយកុំ mention តែឆ្នាំដំបូង ទោះបីខ្ញុំចេញមកហើយក៏ពិតមែន តែកាលប្រកួតគឺនៅក្រោមស្ថាប័នចាស់ អញ្ចឹងហើយកុំនិយាយផ្ដោតលើបុគ្គល ព្រោះកាលដែរខ្ញុំទៅប្រកួតគឺខ្ញុំប្រឹងប្រែងណាស់ សូម្បីឈុតប្រចាំថ្ងៃមួយចំនួនក៏ខ្ញុំទិញ និងរកsponsorដោយខ្លួនឯងដែរ តែខ្ញុំយល់ព្រោះពេលនោះនៅខ្មែរមិនទាន់ល្បីវិស័យបវរកញ្ញា ទើបមិនសូវមានអ្នកគាំទ្រ ហើយបើទោះបីជា អមឆាក តែខ្ញុំអមដោយមោកទភាព ឈរដោយស្នាមញញឹម តំណាងអោយប្រជាជនខ្មែរ និងប្រទេសខ្មែរទាំងមូល មិនបានគ្រាន់តែនិយាយ តែមានទង្វើរជាក់ស្ដែង និងជាការចង់ចាំជាប្រវត្តិសាស្រ្ត»។ មិនតែប៉ុណ្ណោះ នាងថែមទាំងបានចូលទៅបញ្ចេញមតិថែមទៀតថា «ចេញមក5ឆ្នាំមិនដែររំលឹក មិនដែរនិយាយប៉ះពាល់សោះ តែថាលើកនេះទ្រាំអត់បាន mention ចំៗពេក ភ្លេចគិត ឬក៏មិនដឹងពិតមែនថាខ្ញុំមកពីស្ថាប័នតែមួយ?» ធ្វើឱ្យហ្វេនៗ និងបវរកញ្ញា-បុរសឯកជាច្រើនលើកយករឿងនេះជាប្រធានបទសម្រាប់ជជែកវែកញែកតែម្តង។

ជុំវិញរឿងរ៉ាវដែលបានកំពុងកើតឡើងនេះ គេនៅមិនទាន់ឃើញភាគីខាង ឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ ចេញមកបកស្រាយអ្វីនៅឡើយទេ គិតត្រឹមម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង