ឆ្លងកាត់ការប្រកួតលើវិញ្ញាសាជាច្រើនរួចមក ទីបំផុតរកឃើញម្ចាស់មកុដ ធីតាឯកសង្រ្កាន្តរដូវកាលទី៥ ហើយគឺបានទៅលើ កញ្ញា គឺ ស្រីនុត ជាបេក្ខភាពមកពីខេត្តសៀមរាប។ រូបសម្រស់ ចំណេះដឹង និងការរៀបចំខ្លួនរបស់ ស្រីនុត ពិតជាល្អល្អះស័ក្ដិសមបំផុត សម្រាប់តំណែងតួអង្គទេវតាឆ្នាំថ្មី សូម្បីគណៈកម្មការផ្តល់ពិន្ទុ ក៏លើកឡើងដូច្នេះដែរ។

បច្ចុប្បន្ន កូនស្រីអ្នកខេត្តសៀមរាបរូបនេះ មានវ័យ ២២ ឆ្នាំ នាងជានិសិត្សមហាវិទ្យាល័យសិក្សាមុខវិជ្ជាទេសចរណ៍។ មិនត្រឹមតែស្រស់ស្អាតខ្លាំង ធីតាឯកសង្រ្កាន្តរដូវកាលទី៥ គឺ ស្រីនុត ក៏មានទេពកោសល្យសិល្បៈពីកំណើតផងដែរ ទាំងការសម្តែង ការថតម៉ូដ ដោយនាងទទួលថតសម្អាងការតាំងពីមិនទាន់ចូលប្រកួតធីតាឯកសង្រ្កាន្តមកម៉្លេះ។
ទៅថ្ងៃអនាគតសោភារូបស្រស់នេះ ចង់ក្លាយជាតារាសម្តែងល្បីឈ្មោះម្នាក់ក្នុងរង្វង់សិល្បៈដូចរៀមច្បងជំនាន់មុន។ ចង់ដឹងថាសម្រស់ កញ្ញា គឺ ស្រីនុត ជយលាភីធីតាឯកសង្រ្កាន្តរដូវកាលទី៥ ស្អាតបែបស្រគត់ស្រគំ ស្នាមញញឹមផ្អែមល្ហែមកម្រិតណានោះ ទស្សនារូបភាពខាងក្រោម៖













































Account
Security
Favourite Content