ឆែក​មើល​ទ្រព្យសម្បត្តិ​តារា​ស្រី​ខេប៉ុប​ គិត​ត្រឹម​​ឆ្នាំ​២០២៣ អ្នក​ណា​មាន​ជាង​គេ?

តារាចម្រៀងស្រីខេប៉ុបអាចរកប្រាក់ចំណូល​បានច្រើនតាមរយៈការចេញស្នាដៃចម្រៀង ការទៅចូលរួមព្រឹត្តិការណ៍ និងកិច្ចសន្យាផ្សាយពាណិជ្ជកម្មផ្សេងៗ។ អ្នកលេចធ្លោក្នុងចំនោមពួកគេគឺក្រុមកំពូលទាំង ៣ រួម​មាន Got the Beat, BlackPink, SNSD ។

ថ្មីៗ​នេះសារព័ត៌មាន South China Morning Post (SCMP) បាន​រាយការណ៍ពីក្រុម​នារីខេប៉ុបដែលមានបំផុត​ដោយផ្អែកលើទ្រព្យសម្បត្តិសរុបរបស់ពួកគេ។ តាម​នោះ​ដែរ ក្រុម Got the Beat ដែលប្រមូលផ្តុំតារាស្រីល្បីៗចំនួន ៧រូបស្ថិតនៅក្រោមក្រុមហ៊ុន SM Entertainment មានទ្រព្យសម្បត្តិសុទ្ធសរុបចូល​គ្នា​ប្រមាន ៥៥,២ លានដុល្លារ ។

ក្នុង​នោះ BoA កាន់កាប់ទ្រព្យសម្បត្តមានតម្លៃសរុប ២៥ លានដុល្លារ ដែលធ្វើឱ្យនាងក្លាយជាអ្នកមានជាងគេក្នុងក្រុម។ មិន​ត្រឹម​តែ​ល្បី​ក្នុង​ទីផ្សារ​កូរ៉េ​ទេ ឈ្មោះ​របស់ BoA ក៏ល្បីសុសសាយ​នៅ​ក្នុង​ប្រទេស​ជប៉ុន ចិន និង​សិង្ហបុរីដែរ។ លើស​ពី​នេះ តារា​ចម្រៀង​ស្រីរូបនេះបាន​ចូល​រួម​សម្ដែង​ភាពយន្ត និង​មាន​កុងត្រា​ផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន។

ចំណែក Seulgi (រូបថតខាងឆ្វេង) និង Wendy មានទ្រព្យសម្បត្តិស្រដៀងគ្នាគឺ ៤ លានដុល្លារ​អាមេរិក។ បច្ចុប្បន្ននេះ Seulgi សហការជាមួយម៉ាកសំលៀកបំពាក់ជាច្រើនដូចជា Nike, Converse, Salvatore Ferragamo, L’Occitane និង Amuse ។ តារា​ចម្រៀង​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ផ្សេងៗ​ដូច​ជា Law of the Jungle in Mexico, Secret Unnie និង Cool Kids ។ ទន្ទឹមនឹងនេះដែរ Wendy ត្រូវបានគេស្គាល់ថាជាតារាចម្រៀងសំខាន់របស់ Red Velvet ។ នាងបានសហការជាមួយសិល្បករក្នុងស្រុក និងអន្តរជាតិជាច្រើន។ នៅខែមេសា ឆ្នាំ ២០២១ នាងបានចេញបទចម្រៀងទោលដំបូងមានចំណងជើងថា Like Water។

ទ្រព្យសម្បត្តិសុទ្ធរបស់ Karina (រូបភាពខាងឆ្វេង) គឺ ១ លានដុល្លារ ។ នាងទទួលបានភាពល្បីល្បាញក្នុងនាមជាសមាជិកក្រុម aespa ។ លើសពីនេះ តារាវ័យ ២១ ឆ្នាំរូបនេះក៏រកប្រាក់បានច្រើនតាមរយៈការចូលរួមក្នុង MV ផ្សេងៗ ការផ្សាយពាណិជ្ជកម្មរថយន្ត។ល។ ចាប់ផ្តើមចេញមុខនៅឆ្នាំ ២០២០ Aespa ត្រូវបានគេស្គាល់យ៉ាងឆាប់រហ័សសម្រាប់បទចម្រៀងដូចជា Savage , Next Level … ដែលល្មមជួយឱ្យសមាជិកក្រុមក្លាយជាអ្នកមានគ្រប់ៗ​គ្នា។ សម្រាប់ Winter នាងត្រូវ​គេ​ដឹង​ថា​មាន​ទ្រព្យ​សម្បត្តិ ១,២ លាន​ដុល្លារ។

ងាក​មក​មើល​ ទ្រព្យសម្បត្តិសរុបរបស់ BlackPink គឺមានចំនួន ៦២ លានដុល្លារ ។ តារា​ស្រីរបស់ YG ទាំង​៤​រូប​ជា​ក្រុម​ចម្រៀង​ស្រី Kpop ជោគជ័យ​បំផុត​មិន​ធ្លាប់​មាន។ ពួកគេប្រមូលទ្រព្យសម្បត្តិយ៉ាងក្រាស់ក្រែលពីប្រាក់ចំណេញនៃការប្រគំតន្ត្រីទេសចរណ៍ កិច្ចសន្យាផ្សាយពាណិជ្ជកម្មនានា។

SCMP បាន​ចង្អុល​បង្ហាញ​ថា Jisoo គឺ​ជា​សមាជិក​មាន​បំផុត​ក្នុង​ក្រុម​ដែល​មាន​ទ្រព្យ​សម្បត្តិ ២០ លាន​ដុល្លារ។ បន្ថែមពីលើសកម្មភាពជាក្រុម តំណែង​តួ​ឯងនៅក្នុងរឿង Snowdrop បានជួយឱ្យឈ្មោះរបស់ Jisoo កាន់តែល្បីល្បាញ។

អាជីព​ចម្រៀង តំណែង​ជា​ទូតផ្សព្វផ្សាយ​ម៉ាក​ពិភពលោក​របស់ Yves Saint Laurent និង​កិច្ច​សន្យា​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ជួយ Rosé មាន​ទ្រព្យ​សម្បត្តិ ១៨ លាន​ដុល្លារ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​បាន​រាយការណ៍​ថា ប្រាក់​ឈ្នួល​របស់ Lisa មាន​ចន្លោះ​ពី ៣-៦ សែនដុល្លារសម្រាប់ការងារមួយៗ។ រីឯទ្រព្យសម្បត្តិរបស់នាងគឺប្រមាណ ១៤ លានដុល្លារ ។ ចំណែកទ្រព្យសម្បត្តិរបស់ Jennie គឺប្រមាណ ១០លាន​ដុល្លារ​ដែល​បាន​មកពីសកម្មភាពសិល្បៈ និងទំនាក់ទំនងកុងត្រាជាមួយម៉ាកជាច្រើនដូចជា Hera, Chanel, Calvin Klein ។

បង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៧ ក្រោមផលិតកម្ម SM Entertainment ក្រុម Girl’s Generation (ឬត្រូវបានគេស្គាល់ថា SNSD) ត្រូវបានគេដាក់ឈ្មោះថាក្រុមនារីរបស់ជាតិ “National Girl Group” ខណៈទ្រព្យសម្បត្តិសរុបរបស់ពួកគេមានចំនួន ១០០ លានដុល្លារ ។

Taeyeon (រូបថតខាងឆ្វេង) និង Yoona គឺជាសមាជិកពីរនាក់ដែលមានជាងគេបំផុតក្នុងក្រុម។ ជាមេក្រុម និងជាអ្នកចម្រៀងសំខាន់ប្រចាំ​ក្រុមផង Taeyeon បច្ចុប្បន្នគឺជាសិល្បករទោលដែលទទួលបានជោគជ័យបំផុតរបស់កូរ៉េ ដោយគេ​បានប៉ាន់ប្រមាណ​ថា នាង​មាន​ទ្រព្យ​សម្បត្តិ​ពី ១៥ ទៅ ១៨ លាន​ដុល្លារ ។ ចំណែក Yoona មានទ្រព្យ​ប្រមាណ ២០ លានដុល្លារអាមេរិក ដោយ នាង​ស្ថិត​ក្នុង​បញ្ជី​តារា​ស្រីខេប៉ុប​ដែល​ជោគជ័យ​បំផុត​ពេល​ងាក​មក​ធ្វើជា​តារា​សម្ដែង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ