បទ «ASIAN STATE OF MIND» របស់តារារ៉េបជប៉ុន Awich តារា K-pop Jay Park តារារ៉េបខ្មែរ វណ្ណដា Rapper ចិន Masi Wei និងតារារ៉េបឥណ្ឌា KR$NA បានប្រកាសចេញជាផ្លូវការនៅថ្ងៃស្អែកនេះហើយ។ មុនទម្លាក់បទចម្រៀងរួមគ្នារវាង Rapper ៥ ប្រទេសនៅអាស៊ី ក៏មានវីដេអូដែលសម្ភាសន៍រួមគ្នា និងបង្ហាញពីសកម្មភាពខ្លះៗពីការថត MV ទាំងមូល។

វីដេអូដែលបង្ហោះឡើងដោយ Rapper ស្រីរបស់ជប៉ុន ម្នាក់ៗក្នុងវីដេអូពិតជាពោរពេញដោយថាមពល និង passion ក្នុងការធ្វើឲ្យ «ASIAN STATE OF MIND» កើតឡើង។ សម្រាប់អ្នកគាំទ្រខ្មែរបានគត់សម្គាល់ពីផ្នែកដែលតារារ៉េបជួរមុខពីកម្ពុជា បានថតនៅប្រាសាទស្ថិតក្នុងខេត្តសៀមរាប និងមានភ្លេងចេញពីឧបករណ៍បុរាណខ្មែរដូចជា ខ្លុយ ទ្រ ប៉ី។
អ្នកគាំទ្របានបង្ហាញអារម្មណ៍ដូចគ្នាពេលឮសំឡេងភ្លេងខ្មែរ ឡើងព្រឺសម្បុរគីង្គក់តែម្ដង ហើយម្នាក់ៗបាននិយាយថា ស្អែកពិតជាយូរសម្រាប់ពួកគេ។ ក្នុងវីដេអូម្ចាស់បទ «U KNOW U KNOW» បាននិយាយថា លោកធ្វើវាឡើងដើម្បីប្រទេស ដើម្បីខ្លួនឯង ដើម្បីគ្រួសារ។ កំពូលតារារ៉េបស្រុកខ្មែររូបនេះបានបន្ថែមបែបខ្លីៗមកទៀតថា “សំឡេងមួយនេះដែលគេមិនទាន់បានស្ដាប់ សំឡេងដែលគេដែរឮអីចឹងខ្ញុំគិតថា”។

ក្នុងវីដេអូប្រម៉ូតចម្រៀងរបស់ម្ចាស់បទ «6 YEARS IN THE GAME» ក៏បានដាក់បង្ហាញពីតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍របស់ខ្មែរជាច្រើនកន្លែងផងដែរ៕
ចុចមើលវីដេអូទីនេះ ASIAN STATE OF MIND


























































Account
Security
Favourite Content