បណ្ដុំហ្វេសិនសង្ហាៗរបស់តារាប្រុសអាស៊ីល្បីៗក្នុងកម្មវិធី Milan Fashion Week

ថ្មីៗនេះតារាប្រុសអាស៊ីល្បីៗជាច្រើនរូបបានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ Milan Fashion Week សម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរងាឆ្នាំ២០២៤ នៅប្រទេសអ៊ីតាលី ដោយមានទាំងតារាកូរ៉េ ចិន ជប៉ុន រួមទាំងតារាថៃជាច្រើន ដោយម្នាក់ៗតុបតែងខ្លួនយ៉ាងសង្ហាមិនឱ្យចាញ់គ្នានោះឡើយ។

ក្នុងកម្មវិធីដែលមានរយៈពេលពេញមួយសប្ដាហ៍នេះមានប្រេនល្បីៗលំដាប់ពិភពលោកជាច្រើនបានមកបង្ហាញឈុតសម្លៀកបំពាក់ថ្មីៗសម្រាប់បុរស ដោយចាប់ផ្ដើមដំបូងគេគឺការបង្ហាញម៉ូដពីប្រេន Gucci ដែលមានតារាប្រុសអាស៊ីជាច្រើនចូលរួមជាភ្ញៀវកិត្តិយសដូចជាតារាសម្ដែងថៃ Gulf Kanawut តារាសម្ដែងចិន Song Weilong និង Lai Kuanlin រួមទាំងតារាចម្រៀងប្រុសកូរ៉េដែលជាម្ចាស់តំណែង Brand Ambassador លំដាប់ពិភពលោករបស់ប្រេនគឺ Jay Park។ ប្រាកដណាស់ ភាពស្រស់សង្ហារបស់ពួកគេបានទាក់ទាញសម្រែកយ៉ាងកងរំពងពីសំណាក់អ្នកគាំទ្រ។

ក្រឡេកទៅមើលឆាកបង្ហាញម៉ូដរបស់ប្រេន Dolce & Gabbana ក៏មានភាពទាក់ទាញមិនចាញ់គ្នាដែរ ព្រោះរួមមានវត្តមានតារាកូរ៉េល្បីៗជាច្រើនរូបចូលរួមដូចជាតារាចម្រៀង DPR IAN, Hyun Jae និង Young Hoon ក្រុម The Boyz, តារាសម្ដែង Rowoon, Raul សមាជិកក្រុមចម្រៀងជប៉ុន Snow Man ព្រមទាំងតារាសម្ដែងថៃ Force និង​ Book ដោយម្នាក់ៗសុទ្ធតែតែងខ្លួនយ៉ាងសង្ហានិងសិចស៊ីតាមស្ទីល Dolce &​ Gabbana។

ចំណែកខាងក្រុមហ៊ុន Fendi ក៏បានរៀបចំយ៉ាងពិសេសដូចគ្នា ដោយមានការចូលរួមពីសំណាក់ BA ល្បីៗរបស់ខ្លួនជាច្រើនដូចជាតារាតៃវ៉ាន់ Xu Guanghan, តារាចិន Zhang Ruoyun តារាល្បីកូរ៉េ Lee Min Ho ព្រមទាំងតារាចម្រៀងជប៉ុន Meguro Ren ពីក្រុម Snow Man។

ទន្ទឹមនឹងនេះដែរខាងប្រេន Zegna ក៏មានការចូលរួមពីសំណាក់តារាសម្ដែងចិន Chen Xingxu និង Han Dongjun តារាសម្ដែងថៃ Gemini និង Fourth ព្រមទាំងតារាសម្ដែងជប៉ុន Hayato Sano ផងដែរ។

Highlight សំខាន់មួយទៀតពីព្រឹត្តិការណ៍ Milan Fashion Week ឆ្នាំនេះគឺការបង្ហាញម៉ូដរបស់ប្រេន Prada ដែលមានវត្តមាន BA តារាថៃ Win Metawin ព្រមជាមួយតារាសម្ដែងល្បីឈ្មោះកូរ៉េ Lee Jae Wook តារាសម្ដែងចិន Li Xian និងតារាជប៉ុន Kentaro Sakaguchi ជាដើម។ ចំណែកតារាសម្ដែងថៃមួយរូបទៀតគឺ Meen Nichakoon បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដរបស់ប្រេន Tod ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨