សិល្បករទាំង ៥ របស់បារមី មិនយកកម្រៃ ពេលទៅសម្ដែងនៅបារាំងនេះឡើយ

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី «Rise for Khmer» ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​ៗ​របស់​ផលិតកម្ម បារមី រួម​មាន វណ្ណដា, ហ្សាណា, វណ្ណថាន, នរិទ្ធ និង យូហៃ។ តែ​អ្វី​ដែល​កាន់តែ​គួរឲ្យ​កោតសរសើរ គឺ​អ្នក​ទាំង ៥ មិន​យក​ប្រាក់​កម្រៃ​ឡើយ ដោយ​ធ្វើ​ដើម្បី​សប្បុរស​ធម៌​សម្រាប់​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​តាម​ព្រំដែន។

«Rise for Khmer» ក៏​ដើម្បី​រៃអង្គាស​ថវិកា ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ភៀសខ្លួន ព្រោះ​ការ​ឈ្លានពាន​ថៃ​មក​លើ​ទឹក​ដី​ខ្មែរ នៅ​តាម​បន្ទាត់​ព្រំដែន។ តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាសន៍​របស់​កញ្ញា ឡូរ៉ា ម៉ម អ្នក​ដឹកនាំ​បារមី ក្រោយ​បាន​ជួប​ជាមួយ​លោក តារា ម្ចាស់ Sabay Event Production នៅ​ជំរំ​ភៀស​សឹក ៣ ម៉ឺន​នាក់ នៅ​ខាង​វត្ត​ពោធិ៍ ៥០០០ ដើម ខេត្ត​ព្រះវិហារ ដោយ​ទឹក​ចិត្ត​ជា​ខ្មែរ​ដូចគ្នា ហើយ​ឃើញ​ភាព​លំបាក​ទាំង​នោះ ធ្វើឲ្យ​អ្នក​ទាំង ២ អាណិតអាសូរ ហើយ​ចាប់ផ្ដើម​រៀបចំ​គម្រោង​ការងារ ការ​ប្រគំ​តន្ត្រី​នេះ​ចេញ​ជា​រូបរាង​ភ្លាម​ៗ​ក្នុង​ពេល​ដ៏​ខ្លី ដើម្បី​យក​ថវិកា​ទៅ​ជួយ​ដល់​អ្នក​ទាំង​នោះ។

Salle Pleyel កាលពី​រាត្រី​ថ្ងៃ ១ ខែ​ធ្នូ ឆ្នាំ ២០២៥ កន្លង​ទៅពោរពេញ​ដោយ​សំឡេងហ៊ោកញ្ជ្រៀវ។ «Rise for Khmer» លើស​ពី​ការ​ប្រគំតន្ត្រី ព្រោះ​ក៏​ជា​ឱកាស​ដែល​ខ្មែរ​បាន​បង្ហាញ​វប្បធម៌​ដ៏​ចំណាស់​ផូរផង់ ឲ្យ​ខ្មែរ​រស់នៅ​ទឹកដី​បារាំង និង​ជន​បរទេស​បាន​ស្គាល់​កាន់តែ​ច្បាស់។

ការ​សម្ដែង​នៅ​លើ​ទឹកដី​បារាំង​នេះ អាច​ធ្វើ​ទៅ​បាន​ក៏​ដោយសារ​តែ​មាន​ក្រុមហ៊ុន​ធំ​ៗ​ជាច្រើន​នៅ​ស្រុក​ខ្មែរ បាន​ចូលរួម​ឧបត្ថម្ភ​មាន​ដូចជា រ៉ូយ៉ាល់ Group, ជីប ម៉ុង Group និង OCIC ហើយ​ក្នុង​នោះ ជីប ម៉ុង បាន​ឧបត្ថម្ភ ១០ ម៉ឺន​ដុល្លារ​ក្នុង​ការ​ទ្រទ្រង់​ការ​រៀបចំ​ផ្សេង​ៗ។

​ទស្សនិកជន​​ខ្មែរ និង​​ជន​បរទេស​ជាច្រើន​សរុប​ជាង ២ ពាន់​នាក់​នៅ​ក្នុង Salle Pleyel ដែល​បាន​ស្រែក​ច្រៀង​បន្ទរ និង​រាំ​កម្សាន្ត​សប្បាយ​ជាមួយ​សិល្បករ​កម្ពុជា។ តន្ត្រី​បុរាណ​បញ្ចូល​ចម្រៀង​សម័យ​បញ្ចេញ​សំឡេង​យ៉ាង​ពីរោះ អ្នក​ចូលរួម​ម្នាក់​ៗ​ពិតជា​សប្បាយ​រីករាយ​ដែល​អាច​ស្ដាប់​បទ​ខ្មែរ​ដ៏​អស្ចារ្យ។

ក្នុង​នោះ​ដែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ក៏​បាន​ឡើង​ថ្លែង​ពី​អារម្មណ៍​ដោយ​ក្ដី​រំភើប​ជា​ពន់ពេក​ដែល​អាច​នាំ​យក​តន្ត្រី ចម្រៀង​ខ្មែរ​ទៅ​កាន់តែ​ឆ្ងាយ និង​ទទួល​បាន​ជោគជ័យ​ក្រាស់ក្រែល​បែប​នេះ ព្រោះ​សំបុត្រ​ចូលរួម​ត្រូវ​បាន​លក់​អស់គ្មាន​សល់។

សម្រាប់ វណ្ណដា បាន​ត្រលប់​មក​ប៉ារីស​បន្ទាប់ពី​អូឡាំពិក​រដូវ​ក្ដៅ ២០២៤ ជាមួយ​ផលិត​កម្ម​បារមី ដោយ​បាន​ពាំនាំ​តន្ត្រី​រ៉េប​ហ៊ីបហប និង​ចង្វាក់​ប្រពៃណី​បម្រើ​អារម្មណ៍​ទស្សនិកជន​បារាំង​ខ្មែរ។ នា​រាត្រី​នោះ​ក៏​មាន​ការ​សំដែង​របាំ​បុរាណ​រៀបចំ​ឡើង ដោយ​សមាគម​ខ្មែរ​នៅ​បារាំង “ទេព​មនោរម្យ​”៕

រូបភាព៖ Baramey Production, Seanghai Kunkhmer និង Royal Group



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *