ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ ស្រាប់តែគេប្រទះឃើញអ្នកនិពន្ធទំនុកច្រៀង និងតារាចម្រៀង មាស សុខរតនៈ បង្ហោះសារយ៉ាងខ្លី តែអត្ថន័យចាក់ដោត នៅរសៀលថ្ងៃ ២២ ខែមេសា ថា « 27ឆ្នាំដែលខ្ញុំប្រឡូកសិល្បៈស្ទើរតែគ្រប់ទម្រង់ ប៉ុន្តែបែរជាមិនមានឈ្មោះជា “សិល្បករ” គួរឲ្យអស់សំណើចខ្លាំងណាស់»។

សំណេរដ៏រសើបរបស់បងប្រុសតារាចម្រៀង មាស សុខសោភា ដែលមានន័យប្រយោលៗលើបុគ្គលណាម្នាក់ ឬរឿងអ្វីមួយ បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកសិល្បៈ និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលធ្លាប់បានដឹងឮពីស្នាដៃសិល្បៈយ៉ាងក្រាស់ក្រែលរបស់លោកកន្លងមក។





ទោះអតីតអ្នកគ្រប់គ្រងផលិតកម្ម ថោន រូបនេះ មិនទាមទារអ្វីច្រើនពីរឿងនេះ ដោយគ្រាន់តែបង្ហោះសារឡើងដោយការហួសចិត្តក៏ពិតមែន ប៉ុន្តែអ្នកសិល្បៈ និងមហាជនជាច្រើនបានចេញមុខឡាំប៉ា ហើយការពារអ្នកនិពន្ធ និងជាអ្នកដឹកនាំការសម្តែងនេះគ្រប់ៗគ្នា។ ក្នុងនោះ មតិផ្សេងៗគ្នាជាច្រើនត្រូវបានអ្នកសិល្បៈ និងអ្នកប្រើប្រាស់បណ្តាញសង្គមធ្វើការ Comment ពីក្រោមសំណេរបស់ លោក មាស សុខរតនៈ ហើយក្នុងចំណោមនោះក៏មានសិល្បករខ្លះ ជួបរឿងហេតុដូចគ្នាជាមួយអ្នកនិពន្ធរូបនេះដែរ។










អ្វីដែលបានកើតឡើងចំពោះ លោក មាស សុខរតនៈ នៅពេលនេះស្រដៀងគ្នាទៅនិងករណីរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា កាលអំឡុងឆ្នាំ ២០២៣ ដែលនាងត្រូវបានគេមើលរំលងមិនអញ្ញើញឱ្យចូលរួមព្រឹត្តិការណ៍សិល្បៈធំៗ រហូតធ្លោយមាត់ថា «ប្រហែលខុសខ្សែអ្នកហៅតួ»។ មិនយូរប៉ុន្មានក្រោយបង្ហោះ status ខ្លីនេះ រាជិនីសំឡេង ម៉េង កែវពេជ្ជតា និងកូនស្រី ពេជ្ជតា សង្វាពេជ្រ ស្រាប់តែលេចមុខក្នុងពិធីបិទមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ កាលពីល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
យ៉ាងណាមិញ គេពុំទាន់ដឹងថា អ្នកនិពន្ធទំនុកច្រៀង មាស សុខរតនៈ អាចនឹងត្រូវអញ្ញើញឱ្យចូលរួមកម្មវិធីបន្ទាប់ពីបង្ហោះ status នេះដែរឬយ៉ាងណាទេ? មានតែរង់ចាំតាមដានការ update លើគណនី Meas Sok Ratanak ទាំងអស់គ្នា!























Account
Security
Favourite Content