អ៊ាត​ ប៊ុនឆាត ធ្លាប់រងការ bully ជាច្រើន ទម្រាំក្លាយជា Mister International Cambodia 2022 

កំលោះសង្ហា អ៊ាត​ ប៊ុនឆាត ទើបតែបោះជំហានចូលវិស័យប្រកួតសម្រស់ក្នុងឆ្នាំ២០២២នេះ តាមរយៈការចូលរួមប្រកួតកម្មវិធី Face of Cambodia 2022 ដែលលោកដណ្តើមបានជយលាភី 2nd Runner up។ ដោយមើលឃើញពីសមត្ថភាពទេពកោសល្យ និងការខិតខំប្រឹងប្រែង លោកត្រូវបានក្រុមហ៊ុន CIM ជ្រើសរើសជា Mister International Cambodia 2022 តំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅប្រទេស ហ្វីលីពីន ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗនេះ។

ប៊ុនឆាត ថា លោកមិនធ្លាប់ស្រមៃគិតថានឹងទទួលបានតំណែង Mister International Cambodia 2022 ទេ ព្រោះខ្លួនឯងថ្មីក្នុងវិស័យនេះ ប៉ុន្តែលោកក៏រំភើបខ្លាំងមែនទែនពេលដែលទទួលបានតំណែងមួយនេះ និងមានឱកាសតំណាងប្រទេសលើឆាកអន្តរជាតិដូចអ្វីដែលខ្លួនឯងប៉ងស្រមៃ។

យ៉ាងណាមិញ មុនពេលទទួលបានជោគជ័យដូចពេលនេះ លោកធ្លាប់រងពាក្យសម្តីបំបាក់ទឹកចិត្តក្នុងទម្រង់នៃពាក្យ bully ជាច្រើនពីមនុស្សជុំវិញខ្លួន ស្ទើរតែបោះបង់ការប្រកួតចោលកណ្តាលទី ប៉ុន្តែលោកនៅតែជម្នះរាល់ពាក្យសម្តីទាំងអស់នោះ ដោយធ្វើខ្លួនធម្មតា រក្សាភាពស្ងៀមស្ងាត់ ប្រមូលអារម្មណ៍មកផ្តោតលើការប្រកួត ដើម្បីបង្ហាញឱ្យអ្នករិះគន់មើលឃើញថាលោកអាចធ្វើបាន ហើយទីបំផុតលោកពិតជាធ្វើបានដូចប្រាកដមែន ធ្វើឱ្យអ្នករិះគន់ទាំងនោះងាកត្រឡប់មកសរសើរវិញ។ ដូច្នេះទើបលោកចង់ផ្តាំឱ្យអ្នកផ្សេងទៀត ឬជំនាន់ក្រោយដែលស្រលាញ់វិស័យនេះ អត់ធ្មត់តស៊ូ កុំបង់បោះ តែត្រូវធ្វើឱ្យគ្រប់គ្នាមើលឃើញថា យើងមិនដូចអ្វីដែលគេលើកឡើងនោះទេ។

ក្រឡេកមកការប្រកួតអន្តរជាតិវិញ កំលោះសង្ហា អ៊ាត​ ប៊ុនឆាត បានសិក្សាស្រាវជ្រាវច្រើនពីកម្មវិធីប្រកួត និងគោលបំណងដែលកម្មវិធីចង់បាន ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន។ សព្វថ្ងៃលោកព្យាយាមពង្រឹងសមត្ថភាពគ្រប់យ៉ាង មិនថាការដើរ និងចំណេះដឹងទូទៅសម្រាប់ការឆ្លើយសំណួរ ដែលជាវគ្គសំខាន់របស់ការប្រកួត ចំណែកឯរឿងសម្លៀកបំពាក់ និងផ្សេងៗទៀតក៏កំពុងរៀបចំបណ្តើរៗហើយ ឱ្យទាន់ថ្ងៃប្រកួតនាពេលខាងមុខ។

បើទោះបីជាដឹងថាខ្លួនឯងនៅមានចន្លោះខ្វះខាតច្រើនក៏ពិតមែន តែលោកមិនមានភាពភ័យខ្លាចចំពោះការចេញទៅប្រកួតនោះទេ មានតែប្រឹងពង្រឹងចំណុចខ្វះខាតទាំងនោះឱ្យល្អ ធ្វើយ៉ាងណាឱ្យពិភពលោកមើលឃើញថា កម្ពុជាក៏មានសមត្ថភាពមិនចាញ់់ជាតិសាសន៍ដ៏ទៃនោះទេ។ ជាពិសេស លោកនឹងពាំនាំយកវប្បធម៌ អរិយធម៌ និងភាពជាបុរសខ្មែរទៅបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ឡើង។

សូមជម្រាបថា លោក អ៊ាត​ ប៊ុនឆាត អាយុ ២៥ឆ្នាំ កម្ពស់ ១.៨៥ សង់ទីម៉ែត្រ មកពីខេត្ត ត្បូងឃ្មុំ។ លោកនឹងតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Mister International 2022 នៅប្រទេស ហ្វីលីពីន នៅថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន