លេច​​មុខ​ម្ចាស់​ពាន​ The voice Kids ពេជ្រ​ ថៃ​ ក្នុង​ភាពយន្ត​ខ្មែរ​រឿង​ «អប្សរា​មហា​នគរ»

ពេជ្រ​ ថៃ​ ម្ចាស់​ពាន ​The Voice Kids Cambodia រដូវ​កាល​ទី​១ ​លេច​មុខ​ក្នុង​ខ្សែ​ភាព​យន្ត​​ខ្មែរ​រឿង ​«អប្សរា​មហា​នគរ» របស់​ទូរទស្សន៍​ហង្ស​មាស។​ ទាយ​​ទៅ​មើល៍​ថា​ម្ចាស់​ពាន​រូប​នេះ​ដើរ​ជា​តួ​អ្វី​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​រឿង​នេះ​?

តាម​រយៈ​ការ​បង្ហោះ​​រូប​ភាព​ជា​ច្រើន​សន្លឹក​នៅ​ក្នុង​អាខោន​ហ្វេសបុក​របស់​ឯកឧត្ដម ​ហ្វៃ​ សំអាង​ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​​បាន​បង្ហាញ​វត្តមាន​របស់​តារា​ចម្រៀង​ ពេជ្រ​ ថៃ​​ ម្ចាស់​ពាន ​The Voice Kids Cambodia រដូវ​កាល​ទី​១ ជាមួយ​តារា​សម្ដែង​​ផ្សេង​​ៗ​ទៀត​។​ ក្នុង​នោះ​អ្នក​និពន្ធ​ និង​ដឹក​នាំ​រឿង​​ ​ហ្វៃ ​សំអាង ​បាន​រៀប​រាប់​​ពី​​ខាង​លើ​រូប​ភាព​ថា​ «ម្រេញ​គង្វាល​នាយ​ ក​ និង​នាយ​ ខ​ សម្ដែង​ដោយ​ តារា​ចម្រៀង​ ពេជ្រ​ ថៃ ​និង​កុមារា​ វាសានា​ ធិណារាជ​ ជំនួយ​ការ​ពិសេស​របស់​លោក​ហ្មពេទ្យ​ពិជ័យ​ទេវតា​ សម្ដែង​ដោយ​លោក​ ឆឹម​ សក្កដា​ តួអង្គ​ពស់​កេង​កង​ យាយ​គម​ សម្ដែង​ដោយ​តារា​កំប្លែង​ល្បី​ នាង​គ្រត​ ដែល​ឈុត​នេះ​គឺ​នៅ​លើ​គេហដ្ឋាន​របស់​លោក​ ហ្មពេទ្យ​ពិជ័យ​ទេវតា​»។

គួរបញ្ជាក់ដែរថា នេះ​ជា​ខ្សែ​ភាព​យន្ត​ថ្មីសម្រាប់​ ​ពេជ្រ​ ថៃ ​បន្ទាប់ពីមមាញឹក​នឹង​ការ​សិក្សា​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ក៏​មិន​សូវ​លេចមុខ​នៅ​ហង្សមាស​ឡើយ តែ​នេះ​ជា​ការ​បើក​ទំព័រ​ថ្មីដល់​ម្ចាស់​បទ “បុកបាស” ផង​ដែរ៕

​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​