ឱក សុគន្ធកញ្ញា មិនត្រឹមជាកំពូលតារាចម្រៀងស្រីល្បីទឹកដមសំឡេងពីរោះដក់ជាប់ចិត្តអ្នកស្ដាប់នោះទេ អ្នកនាងក៏ជាតារាស្រីម្នាក់មានភាពប៉ិនប្រសព្វខ្លាំងក្នុងការជ្រើសរើសសម្លៀកបំពាក់មកស្លៀក មិនថាក្នុងកម្មវិធី ឬការរស់នៅប្រចាំថ្ងៃ គឺសមគ្រប់ពេលតែម្ដង។


កូន ២ មិនមែនជាឧបសគ្គរបស់ ឱក សុគន្ធកញ្ញា ទេ។ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ នៅតែមានរសនិយមតុបតែងខ្លួនខ្ពស់មិនថមថយ ព្រមទាំងជ្រើសរើសម៉ូដស៊ីនឹងរូបរាងខ្លួនតែម្ដង។ ងាកមកមើលឈុត កញ្ញា ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៥ តាំងពីបើកក្បាលកម្មវិធី រហូតមកដល់យប់មិញ ឃើញថាម៉ូដខោអាវប្អូនថ្លៃថៅកែហង្សមាសរូបនេះមិនជាន់ម៉ូដ ឬមើលទៅធម្មតាឡើយ។
ដូចនៅក្នុងវគ្គ Live Show សប្តាហ៏ទី២ នេះអ្នកនាងបានគ្រងឈុត Evening gown ពណ៌ទឹកមាស លើកសក់ឡើងលើបែបបវរកញ្ញារបស់ម្ចាស់បទ «យុត្តិធម៌គ្មានសម្រាប់អ្នកស្មោះ» កាលពីរាត្រីថ្ងៃ ៦ ខែតុលា កន្លងទៅ មើលទៅស្អាតខ្លាំង រហូតអ្នកគាំទ្រថា ឱក សុគន្ធកញ្ញា គួរតែងាកទៅប្រឡងកម្មវិធីសម្រស់វិញ។ ព្រោះទាំងស្អាត ស្រទន់ និងថ្លៃថ្នូរ គឺមានលើខ្លួនតារាស្រីវ័យក្បែរ ៤០ឆ្នាំនេះ។






កាលពីវគ្គ Green Miles ចុងបញ្ចប់ សុគន្ធកញ្ញា ក៏បានបានគ្រងឈុតពណ៌ផ្ទៃមេឃស្រាល ដូចព្រះនាងក្នុងរឿងព្រេង មើលទៅសឹងមិនដូចមនុស្សស្រីមានកូនដល់ទៅ ២សោះ។
អ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាតារាស្រីម្នាក់ចូលចិត្តសម្លៀកបំពាក់ប្រេនៗដែរ តែជាធម្មតាពេលចូលរួមក្នុង មានហាងកាត់ដេរធំៗក្នុងប្រទេស រង់ចាំច្នៃឈុតជូនគ្រប់ពេល គ្រប់កម្មវិធី គ្រប់ម៉ូដដែលចង់បាន ឬសូម្បីតែប្រើពេលខ្លីយ៉ាងណាក៏ម្ចាស់ហាងកាត់ដេរ ព្រមទាំងជាមិត្តសម្លាញ់គ្នាផងនោះ មិនដែលរុញរាឡើយ៕




រូបភាព៖ ឱក សុគន្ធកញ្ញា




Account
Security
Favourite Content