តារាចម្រៀងប្រចាំរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានផ្ញើសំណេរជូនពរដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនា ២ ថ្ងៃខាងមុខទៀតឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

នៅសល់ ២ ថ្ងៃទៀតការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់។ បណ្ដាសិស្សានុសិស្សថ្នាក់ទី ១២ ទាំងអស់ទាំងនៅក្នុងក្រុង និងតាមបណ្ដាខេត្តបានត្រៀមខ្លួនយ៉ាងរួចរាល់ ដើម្បីប្រយុទ្ធក្នុងសមរភូមិដ៏ក្ដៅគគុកមួយនេះ។ ឆ្លៀតក្នុងឱកាសនេះ សុគន្ធកញ្ញា បានសរសេរជាសំណេរលើកទឹកចិត្តនិងជូនពរពីចម្ងាយដល់សិស្សដែលត្រូវប្រឡងបាក់ឌុបក្នុងឆ្នាំសិក្សា ២០២៥ នេះឱ្យទទួលបានលទ្ធផលជាទីគាប់ចិត្តក្នុងការប្រឡង។
សំណេររបស់ម្ចាស់បទ «យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ» ត្រូវបានសរសេររៀបរាប់បែបនេះថា៖ «សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ជូនពរ ប្អូនៗ ដែលត្រូវប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅ២ថ្ងៃខាងមុខនេះ ឲ្យមានស្មារតី រឹងមាំ មុះមុត បំពេញកាតព្វកិច្ច ចំនួន២ថ្ងៃ ឲ្យបានល្អតាមអ្វីដែលអាចធ្វើទៅបាន 🫶ស៊ូៗ បង កញ្ញា ផ្តល់កម្លាំងចិត្តពីចម្ងាយឲ្យណា»។


ឆ្លើយតបនឹងការជូនពរពីចម្ងាយរបស់តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បណ្ដាមហាជនអ្នកគាំទ្រក៏ដូចជាសិស្សថ្នាក់ទី ១២ បាននាំគ្នាចូលខមិនអរគុណចំពោះក្ដីស្រលាញ់ការយកចិត្តទុកដាក់តាមរយៈសំណេរជូនពរដល់ពួកគេក្នុងការប្រឡងនាលើកនេះ។
គួរបញ្ចាក់ឱ្យបានដឹងដែរថា សម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ២០២៥ ក្រសួងអប់រំ យុវជននិងកីឡាបានកំណត់យកទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ ជាថ្ងៃប្រកាសលទ្ធផលតាមមណ្ឌលសំណេរទាំង ២៥ ខេត្ត រាជធានីនៅទូទាំងប្រទេស។ ខណៈ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥ ជាថ្ងៃប្រឡងបាក់ឌុប។
មួយវិញទៀតចំពោះនិទ្ទេសត្រូវបានក្រសួងកំណត់ដូចខាងក្រោមនេះ៖
ពិន្ទុ ៤២៧ – ៤៧៥ និទ្ទេស A
ពិន្ទុ ៣៨០– ៤២៦ និទ្ទេស B
ពិន្ទុ ៣៣២ – ៣៧៩ និទ្ទេស C
ពិន្ទុ ២៨៥ – ៣៣១ និទ្ទេស D
ពិន្ទុ ២៣៧ – ២៨៤និទ្ទេស E
រូបភាព ៖ FB Aok Sokunkanha























Account
Security
Favourite Content