ឱក សុគន្ធកញ្ញា កំពូលតារាស្រីពូកែលេង fashion ទាំងបែបសម័យ និងបុរាណ បានបញ្ចេញរូបភាពក្នុងឈុតប្រពៃណីក្នុងបទចម្រៀងចេញថ្មី ដែលត្រៀមសម្រាប់បុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។ ទាំងបទចម្រៀង និងសម្លៀកបំពាក់ក្នុងបទចម្រៀង «សង្ក្រាន្តមកដល់ហើយ» កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា នៅតែស្រស់ស្អាត សំឡេងច្បាស់ពីរោះស្ដាប់មិនប្រែ។


ទាំងសំឡេង និងបទភ្លេង «សង្ក្រាន្តមកដល់ហើយ» របស់អ្នកម្ដាយកូនប្រុស២ បានបង្ហាញពីវប្បធម៌ខ្មែរដ៏សម្បូរបែបក្នុង MV តែមួយនោះ។ ត្រឡប់មកវិញជាមួយបទចម្រៀងថ្មីនេះ កញ្ញា ពិតជាស្រស់ស្អាតខ្លាំងមិនប្រែឡើយ ហើយកាន់តែអស្ចារ្យ ឱក សុគន្ធកញ្ញា បានគ្រងនូវឈុតប្រពៃណីខ្មែរ ៣ ផ្សេងគ្នា។
ឈុតស្បៃពានា ព្រមជាមួយសំពត់សំឡុយខ្មែរ ស័ក្ដិសមអត់ទាស់ មិនថា តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ ទម្លាក់សក់ ឬបួងសក់ឡើយ។ នេះជាមូលហេតុដែលអ្នកគាំទ្រ ឲ្យរហស្សនាមតារាស្រីកំពូលលេងម៉ូដសម្លៀកបំពាក់ ព្រោះឈុតបែបណា ឲ្យតែនៅលើខ្លួនម្ចាស់បទ «យុត្តិធម៌គ្មានសម្រាប់អ្នកស្មោះ»។
មួយវិញទៀតបើ ឈុតប្រពៃណីសំពត់អាវហូលផាមួងណាដែល ឱក សុគន្ធកញ្ញា ស្លៀកហើយ នោះនឹងក្លាយជាម៉ូដពេញនិយមសម្រាប់នារីជាក់ជាមិនខាន។ សឹងតែជារៀងរាល់ឆ្នាំតារាចម្រៀងស្រីជួរមុខលំដាប់ប្រទេសរូបនេះតែងតួអង្គជាទេព្ដាតំណាងឆ្នាំនីមួយៗដែរ។
ចង់ដឹងថាឈុតបុរាណ ក្នុងបទចម្រៀងថ្មី ដែល ឱក សុគន្ធកញ្ញា ទើបទម្លាក់ថ្មីៗមានអត្ថន័យ និងអត្ថរសបែបណាអាចទស្សនា ទាំងរូបភាព និងវីដេអូដូចខាងក្រោម៖




រូបភាព៖ Aok Sokunkanha























Account
Security
Favourite Content