នៅតែស្អាត! រូបភាព ឱក សុគន្ធកញ្ញា ពេលថត MV បទ «សង្ក្រាន្តមកដល់ហើយ»

ឱក សុគន្ធកញ្ញា កំពូលតារា​ស្រីពូកែ​លេង fashion ទាំង​បែប​សម័យ និង​បុរាណ បាន​បញ្ចេញ​រូបភាព​ក្នុង​ឈុត​ប្រពៃណី​ក្នុង​បទ​ចម្រៀង​ចេញ​ថ្មី ដែល​ត្រៀម​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នា​ពេល​ខាង​មុខ​នេះ។ ទាំង​បទ​ចម្រៀង និង​សម្លៀកបំពាក់​ក្នុង​បទ​ចម្រៀង «សង្ក្រាន្ត​មក​ដល់​ហើយ» កំពូល​តារា​ចម្រៀង​ស្រី ឱក សុគន្ធកញ្ញា នៅតែ​ស្រស់​ស្អាត សំឡេង​ច្បាស់​ពីរោះ​ស្ដាប់​មិន​ប្រែ។

ទាំង​សំឡេង និង​បទ​ភ្លេង «សង្ក្រាន្ត​មក​ដល់​ហើយ» របស់​អ្នក​ម្ដាយ​កូន​ប្រុស​២ បាន​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ដ៏​សម្បូរ​បែប​ក្នុង MV តែ​មួយ​នោះ។ ត្រឡប់​មក​វិញ​ជាមួយ​បទ​ចម្រៀង​ថ្មី​នេះ កញ្ញា ពិតជា​ស្រស់​ស្អាត​ខ្លាំង​មិន​ប្រែ​ឡើយ ហើយ​កាន់តែ​អស្ចារ្យ ឱក សុគន្ធកញ្ញា បាន​គ្រង​នូវ​ឈុត​ប្រពៃណី​ខ្មែរ ៣ ផ្សេង​គ្នា។


ឈុត​ស្បៃ​ពានា ព្រម​ជាមួយ​សំពត់​សំឡុយ​ខ្មែរ ស័ក្ដិសម​អត់​ទាស់ មិន​ថា តារា​ស្រី​វ័យ ៣៧ ឆ្នាំ​រូបនេះ ទម្លាក់​សក់ ឬ​បួង​សក់​ឡើយ។ នេះ​ជា​មូលហេតុ​ដែល​អ្នក​គាំទ្រ ឲ្យ​រហស្សនាម​តារា​ស្រី​កំពូល​លេង​ម៉ូដ​សម្លៀកបំពាក់ ព្រោះ​ឈុត​បែប​ណា ឲ្យតែ​នៅ​លើ​ខ្លួន​ម្ចាស់​បទ «យុត្តិធម៌​គ្មាន​សម្រាប់​អ្នក​ស្មោះ»។

មួយ​វិញ​ទៀត​បើ ឈុត​ប្រពៃណី​សំពត់​អាវ​ហូល​ផាមួង​ណា​ដែល ឱក សុគន្ធកញ្ញា ស្លៀក​ហើយ នោះ​នឹង​ក្លាយ​ជា​ម៉ូដ​ពេញ​និយម​សម្រាប់​នារី​ជាក់ជាមិនខាន។ សឹង​តែ​ជារៀងរាល់​ឆ្នាំ​តារា​ចម្រៀង​ស្រី​ជួរ​មុខ​លំដាប់​ប្រទេស​រូបនេះ​តែង​តួ​​អង្គ​ជា​ទេព្ដា​តំណាង​ឆ្នាំ​​នីមួយ​ៗដែរ។

ចង់ដឹង​ថា​ឈុត​បុរាណ ក្នុង​បទ​ចម្រៀង​ថ្មី ដែល ឱក សុគន្ធកញ្ញា ទើប​ទម្លាក់​ថ្មី​ៗ​មាន​អត្ថន័យ និង​អត្ថរសបែបណា​អាច​ទស្សនា ទាំង​រូបភាព និង​វីដេអូ​ដូច​ខាងក្រោម៖

រូបភាព៖ Aok Sokunkanha



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *