ខួបកំណើត ៣៥ ឆ្នាំ ឱក សុគន្ធកញ្ញា ហោះទៅអូស្ត្រាលីជួបជុំគ្រួសារ ជុំពិសេសប្អូនប្រុសពៅ!

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះជាថ្ងៃខួបគម្រប់ ៣៥ ឆ្នាំ របស់តារាចម្រៀងលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា។ ក្នុងថ្ងៃពិសេសនេះ គេឃើញលោក អ៊ឹង សុខលី ស្វាមីបណ្តូលចិត្តម្ចាស់បទ “មួយម៉ាត់បែកពីរម៉ាត់បែក” បង្ហោះពាក្យជូនពរយ៉ាងផ្អែមល្អែម «ជា Super ម្តាយក្នុងផ្ទះផង ជា Super ភរិយាផង ជា Super កូនស្រីច្បងក្នុងផ្ទះផង ហើយក៏ជា Super star របស់អ្នកគាំទ្រជាច្រើន ។ ជិវិតមនុស្សតែងជួបបញ្ហា តែរាល់បញ្ហាគឺតែងតែមានវិធីដោះស្រាយ ។ បងសូមអរគុណរាល់រឿងកន្លងមក អូនជា strong mommy ទោះជារវល់យ៉ាងណា ក៏នៅតែផ្តល់ភាពកក់ក្តៅ ដល់កូន និងក្រុមគ្រួសារ។ករាយថ្ងៃខួបកំណើត កំពូលភរិយា និងមាតាដៃមួយរយរបស់បងជូនពរអូនមានសុខភាពល្អ សូមឲ្យរាល់បំណងប្រាថ្នារបស់អូនឲ្យបានសម្រេចគ្រប់យ៉ាង»។ 

សម្រាប់ខួប​គម្រប់ ៣៥ ឆ្នាំ កញ្ញា និងស្វាមី ព្រមទាំងកូនប្រុសសំណព្វចិត្ត បាននាំគ្នាហោះទៅដល់ទឹកដី​អូស្ត្រាលី ដើម្បីជួបជុំជាមួយអ្នកម្តាយ ប្អូនស្រីបន្ទាប់ និងប្អូនប្រុសពៅរបស់នាង ដែលកំពុងរស់នៅទីនោះ។ តាមរយៈ វីដេអូបង្ហោះដោយអ្នកម៉ាក់សម័យថ្មីរូបនេះ នាងពិតជាមានការនឹករលឹកប្អូនប្រុសខ្លាំងណាស់ ដោយគ្រាន់តែចុះពីលើរថយន្តភ្លាម នាងបានរត់ឱបប្អូនប្រុសដោយក្តីរំភើបចិត្ត រហូតធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នា។

គ្រាន់តែទៅដល់ទឹកដីអូស្រ្តាលីភ្លាម តារាចម្រៀងជួរមុខលំដាប់ប្រទេសរូបនេះ ចាប់ផ្តើមចេញដើរកម្សាន្តតាមទីតាំងផ្សេងៗ និងបង្ហោះរូបភាពជុំគ្រួសារស្អាតៗ សប្បាយៗ យ៉ាងព្រោងព្រាតលើទំព័រហ្វេសប៊ុកផ្លូវការ ចែករំលែកហ្វេនៗបានឃើញពីក្តីសុខដ៏ធំធេងដែលនាង និងគ្រួសារកំពុងមាននៅទីនោះ។ 

តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រឹងប្រែងបញ្ចប់ការងារទាំងអស់នៅក្នុងស្រុកខ្មែរ សូម្បីកម្មវិធី The Voice Kids Cambodia ក៏នាងថតចប់ជាច្រើនវគ្គរួចរាល់ហើយ។ ប្អូនថ្លៃថៅកែហង្សមាស សុំពេលជិត ៣ សប្តាហ៍ ដើម្បីជួបជុំគ្រួសារ និងឆ្លងពិធីបុណ្យភ្ជុំបិណ្ឌ នៅទឹកដីប្រទេសអូស្រ្តាលី៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​