Angelina Jolie ប្រាប់ថា កម្ពុជា គឺជាទីតាំងដែលបេះដូងលោកស្រីចាត់ទុកថាជា ផ្ទះ

តារាសម្ដែងហូលីវូដ Angelina Jolie បានរំឭកដល់ការងារសម្ដែងក្នុងរឿង Tomb Rider ជាភាពយន្តទីមួយដែលនាំឱ្យតារាស្រីរូបនេះបានមកដល់ប្រទេសកម្ពុជា រហូតបាក់ចិត្តស្រឡាញ់ និងចាត់ទុកប្រទេសកម្ពុជាគឺ ផ្ទះរបស់ខ្លួន។

នៅក្នុងកម្មវិធី Barbara International Film Festival ដែលទើបតែប្រារព្ធធ្វើឡើងដើមខែកុម្ភៈនេះ តារាសម្ដែងស្រី Angelina Jolie ក៏បានចូលរួម និងដណ្ដើមបានពាន Maltin Modern Master Award មកគ្រប់គ្រងផងដែរ។ នៅក្នុងកិច្ចសម្ភាន៍ជាមួយនឹងអ្នកសារព័ត៌មាននៅក្នុងកម្មវិធីខាងលើនេះ តារាស្រីវ័យ ៤៩ឆ្នាំក៏បានចេញមកចែករំលែកពីជីវិតផ្ទាល់ខ្លួន និងការងារក្នុងវិស័យសិល្បៈ ខណៈដែរ ពេលនោះអ្នកសារព័ត៌មានម្នាក់ក៏បានសាកសួរទៅកាន់តារាស្រីរូបនេះពីទីតាំងដែលខ្លួនចាត់ទុកថាជា ផ្ទះពិតប្រាកដ។

ក្រោយពីអ្នកសារព័ត៌មានបានចោទជាសំណួរបែបនេះ អ្នកមេម៉ាយកូនប្រាំមួយក៏បានឆ្លើយតបវិញភ្លាមៗដោយឥតរារែកថា៖ “នៅក្នុងបេះដូងរបស់ខ្ញុំគឺ កម្ពុជា។ ខ្ញុំបានធ្វើដំណើរមកកាន់ទីនោះជាលើកដំបូង គឺពេលដែលខ្ញុំទៅថតរឿង Tomb Rider”។

Angelina Jolie បានរំឭកឡើងវិញថា ជីវិតរបស់ខ្លួននឹងខុសប្លែកពីពេលបច្ចុប្បន្ន បើសិនជានៅគ្រានោះ ខ្លួនបដិសេធមិនព្រមទទួលសម្ដែងជាតួអង្គ Lara Croft នៅក្នុងរឿងមួយនេះទេ។ តារាសម្ដែងស្រីរូបនេះ បានរៀបរាប់ពីជីវិតរបស់ខ្លួន នៅពេលដែលបានមកស្គាល់ប្រទេសកម្ពុជាថា៖ “ខ្ញុំបានរៀនសូត្ររឿងរ៉ាវមួយចំនួនពីជីវិត។ ខ្ញុំនឹកគិតដល់ជីវិត និងរឿងរ៉ាវផ្សេងៗដែលខ្ញុំសឹងតែខកខានមិនបានធ្វើ​ ដែលវាប្រហែលជាចូលមកផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ដូចជាការដែលខ្ញុំបានបដិសេធមិនសម្ដែងក្នុងរឿង Tomb Rider នៅពេលដែលគេទាក់ទងឱ្យមានសម្ដែងជាលើកដំបូងអ៊ីចឹង”។

បន្ថែមពីនេះ ការងារសម្ដែងនៅក្នុងភាពយន្តល្បីឈ្មោះកាលពីឆ្នាំ២០០១ ដូចជារឿង Tomb Rider ​ក៏ជាឱកាសមួយដែលនាំឱ្យម្ចាស់ពានរង្វាន់អូស្ការរូបនេះ មានចិត្តដិតដាមជាមួយនឹងបណ្ដាប្រទេសនានានៅអាស៊ីអាគ្នេយ៍ រហូតសម្រេចចិត្តយកកុមារកំព្រាពីកម្ពុជា និងវៀតណាមមកធ្វើជាកូនចិញ្ចឹម។

ជាក់ស្ដែង នៅក្នុងឆ្នាំ ២០០២ Angelina Jolie បានសម្រេចចិត្តយកកុមារា Maddox ដែលជាក្មេងកំព្រាមកពីខេត្តបាត់ដំបង មកធ្វើជាកូនចិញ្ចឹមទីមួយរបស់ខ្លួន ដោយក្រោយមក លោកស្រីធ្លាប់បានចែករំលែកបន្ថែមថា កូនចិញ្ចឹមកម្ពុជារូបនេះហើយ ដែលជាកម្លាំងជំរុញចិត្តរបស់លោកស្រី លើការសម្រេចផលិតរឿង “មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ” ជាសាច់រឿងពីប្រវត្តិរបបប្រល័យពូជសាសន៍ដែលមានមូលដ្ឋាននៅក្នុងប្រទេសកំណើតរបស់ Maddox និងជាស្នាដៃនិពន្ធរបស់លោកស្រី លឿង អ៊ឹង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​



Leave a Reply

Your email address will not be published.Required fields are marked *