អ្នកស្រី Angela Rippon បានធ្វើដំណើរមកទស្សនាប្រាសាទអង្គវត្ត ហើយក៏បានជួបជាមួយមន្ត្រីនគរបាលទេសចរណ៍កម្ពុជា ព្រមទាំងបានសំណេះសំណាលគ្នា។ អ្នកស្រី Angela Rippon បង្ហាញអារម្មណ៍រំភើប ក្រោយឮមន្ត្រីនគរបាលទេសចរណ៍កម្ពុជា ហៅឈ្មោះខ្លួនយ៉ាងច្បាស់។


អ្នកស្រី Angela Rippon គឺជាអតីតអ្នកអានព័ត៌មាន អ្នកនិពន្ធ អ្នកកាសែតអង់គ្លេស និងកាន់កម្មវិធីព័ត៌មាននៅទូរទស្សន៍ BBC ជនជាតិអង់គ្លេស។ នៅក្នុងវិស័យសារព័ត៌មានអ្នកស្រី Angela Rippon ត្រូវបានចាត់ទុកជាស្ត្រីអង់គ្លេសដ៏ឆ្នើម និងមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់។
ក្នុងដំណើរមកកាន់ប្រទេសកម្ពុជា Angela Rippon ក៏មានក្រុមការងារមកជាមួយដែរ។ វីដេអូដែលអ្នកស្រីបានសំណេះសំណាលគ្នាលេងជាមួយមន្ត្រីនគរបាលទេសចរណ៍កម្ពុជា ឃើញថាស្រ្តីអង់គ្លេសវ័យ ៨០ ឆ្នាំរូបនេះ ភ្ញាក់ផ្អើលនៅពេលបានដឹងមន្ត្រីនគរបាលទេសចរណ៍កម្ពុជាស្គាល់អ្នកស្រី ហើយធ្លាប់បានទស្សនាការប្រកួតប្រជែងរាំក្នុង Strictly Come Dancing។


Angela Rippon ជាស្ត្រីគួរឲ្យស្រលាញ់ ហើយក៏រួសរាយរាក់ទាក់ ផ្ដល់ទាំងស្នាមញញឹម និងសំណើចដល់មន្រ្តីខ្មែរ គ្រាដែលជួបគ្នាកាលពីថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ។ ងាកទៅមើល Instagram របស់ Angela Rippon អ្នកស្រីក៏បានបង្ហាញពីវីដេអូ ដែលមន្រ្តីមន្ត្រីនគរបាលទេសចរណ៍កម្ពុជា បង្ហោះ ហើយថាបានជួបជាមួយអ្នកគាំទ្រខ្លួននៅកន្លែងមិននឹកស្មានដល់។
ប្រវត្តិសង្ខេបខ្លីទាក់ទងនឹងការងារអ្នកស្រី Angela Rippon គឺបន្ទាប់ពីចាកចេញពីសាលានៅអាយុ ១៧ ឆ្នាំ Rippon បានចូលបម្រើការងារនៅការិយាល័យថតរូបរបស់ Western Morning News ហើយបានធ្វើការឲ្យSunday Independen។ ក្រោយមក វិទ្យុក្នុងស្រុក BBC និង Westward Television ជាអ្នកកែសម្រួល។ នៅឆ្នាំ ១៩៦៦ ពេលអាយុ ២១ ឆ្នាំ Rippon បានចាប់ផ្ដើមអាជីពទូរទស្សន៍របស់អ្នកនាងនៅ BBC South West ក្នុងទីក្រុង Plymouth ។ ក្រោយមក Rippon បានក្លាយជាអ្នកយកព័ត៌មានរបស់ទូរទស្សន៍ BBC។ បានបង្ហាញកម្មវិធីព័ត៌មានជាតិជាលើកដំបូងនៅលើ BBC2 ក្នុងឆ្នាំ ១៩៧៤។ រយៈពេល ២ សប្ដាហ៍ នាងបានជំនួសអ្នកអានព័ត៌មាន Richard Baker ដែលទៅវិស្សមកាល នៅលើ Nine O’Clock News របស់ BBC One ហើយអ្នកស្រី ត្រូវបានផ្ដល់តួនាទីជាអ្នកអានព័ត៌មានជាអចិន្ត្រៃយ៍នៅលើកម្មវិធីនោះក្នុងឆ្នាំ ១៩៧៥។ បច្ចុប្បន្នមហាជនបានឃើញបង្ហាញអ្នកស្រី ម្តងម្កាលនៅលើ GB News៕



រូបភាព៖Pesith Chao























Account
Security
Favourite Content