អ្នកស្រី Angela Rippon អតីតអ្នកអានព័ត៌មាន BBC បង្ហាញស្នាមញញឹម ពេលមកទស្សនាអង្គរវត្ត

អ្នកស្រី Angela Rippon បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទ​អង្គវត្ត ហើយ​ក៏​បាន​ជួប​ជាមួយ​មន្ត្រី​នគរបាល​ទេសចរណ៍​កម្ពុជា ព្រម​ទាំង​បាន​សំណេះសំណាល​គ្នា។ អ្នកស្រី Angela Rippon បង្ហាញ​អារម្មណ៍​រំភើប ក្រោយ​ឮ​មន្ត្រី​នគរបាល​ទេសចរណ៍​កម្ពុជា ហៅឈ្មោះខ្លួនយ៉ាងច្បាស់។

អ្នកស្រី Angela Rippon គឺជា​អតីតអ្នក​អានព័ត៌មាន អ្នក​និពន្ធ អ្នក​កាសែត​អង់គ្លេស និង​កាន់​កម្មវិធី​ព័ត៌មាន​នៅ​ទូរទស្សន៍ BBC ជនជាតិ​អង់គ្លេស​។ នៅ​ក្នុង​វិស័យ​សារព័ត៌មាន​អ្នកស្រី Angela Rippon ត្រូវ​បាន​ចាត់​ទុក​ជា​ស្ត្រី​អង់គ្លេស​ដ៏​ឆ្នើម និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ម្នាក់។

ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា Angela Rippon ក៏​មាន​ក្រុម​ការងារ​​មក​ជាមួយ​ដែរ។ វីដេអូ​ដែល​អ្នកស្រី​បាន​សំណេះសំណាល​គ្នា​លេង​ជាមួយ​មន្ត្រី​នគរបាល​ទេសចរណ៍​កម្ពុជា ឃើញ​ថា​ស្រ្តី​អង់គ្លេស​វ័យ ៨០ ឆ្នាំ​រូប​នេះ ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ដឹង​មន្ត្រី​នគរបាល​ទេសចរណ៍​កម្ពុជា​ស្គាល់​អ្នកស្រី ហើយ​ធ្លាប់​បាន​ទស្សនា​ការប្រកួតប្រជែង​រាំ​ក្នុង Strictly Come Dancing។

Angela Rippon ជា​ស្ត្រី​គួរឲ្យ​ស្រលាញ់ ហើយ​ក៏​រួសរាយ​រាក់ទាក់ ផ្ដល់​ទាំង​ស្នាម​ញញឹម និង​សំណើច​ដល់​មន្រ្តី​ខ្មែរ គ្រា​ដែល​ជួប​គ្នា​កាលពី​ថ្ងៃ ១៦ ខែ​កញ្ញា ឆ្នាំ ២០២៥ កន្លង​ទៅ​នេះ។ ងាកទៅ​មើល​ Instagram របស់ Angela Rippon អ្នកស្រី​ក៏​បាន​បង្ហាញ​ពីវីដេអូ​ ដែលមន្រ្តី​មន្ត្រី​នគរបាល​ទេសចរណ៍​កម្ពុជា បង្ហោះ ហើយ​ថា​បាន​ជួប​ជាមួយ​អ្នក​គាំទ្រខ្លួន​នៅ​កន្លែង​មិន​នឹក​ស្មាន​ដល់។

ប្រវត្តិ​សង្ខេប​ខ្លី​ទាក់ទង​នឹង​ការងារ​អ្នកស្រី Angela Rippon គឺ​បន្ទាប់ពី​ចាកចេញ​ពី​សាលា​នៅ​អាយុ ១៧ ឆ្នាំ Rippon បាន​ចូល​បម្រើ​ការងារ​នៅ​ការិយាល័យ​ថតរូប​របស់ Western Morning News ហើយ​បាន​ធ្វើការ​ឲ្យSunday Independen។ ក្រោយមក វិទ្យុ​ក្នុង​ស្រុក BBC និង Westward Television ជា​អ្នក​កែ​សម្រួល។ នៅឆ្នាំ ១៩៦៦ ពេល​អាយុ ២១ ឆ្នាំ Rippon បាន​ចាប់​ផ្ដើម​អាជីព​ទូរទស្សន៍​របស់​អ្នកនាង​នៅ BBC South West ក្នុង​ទីក្រុង Plymouth ។ ក្រោយ​មក Rippon បាន​ក្លាយ​ជា​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍ BBC។ បាន​បង្ហាញ​កម្មវិធី​ព័ត៌មាន​ជាតិ​ជា​លើក​ដំបូង​នៅ​លើ BBC2 ក្នុង​ឆ្នាំ ១៩៧៤។ រយៈ​ពេល ២ សប្ដាហ៍ នាង​បាន​ជំនួស​អ្នក​អាន​ព័ត៌មាន Richard Baker ដែល​ទៅ​វិស្សមកាល នៅ​លើ Nine O’Clock News របស់ BBC One ហើយ​អ្នកស្រី ​ត្រូវ​បាន​ផ្ដល់​តួនាទី​ជា​អ្នក​អាន​ព័ត៌មាន​ជា​អចិន្ត្រៃយ៍​នៅ​លើ​កម្មវិធី​នោះ​ក្នុង​ឆ្នាំ ១៩៧៥។ បច្ចុប្បន្ន​មហាជន​បាន​ឃើញបង្ហាញអ្នកស្រី ម្តងម្កាលនៅលើ GB News៕

រូបភាព៖Pesith Chao



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *